ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » អ្នកគ្រូ​បង្រៀន​ម្នាក់ ដាក់ពាក្យ​ប្តឹង​សុំ​លែងលះ​ប្តី ​

អ្នកគ្រូ​បង្រៀន​ម្នាក់ ដាក់ពាក្យ​ប្តឹង​សុំ​លែងលះ​ប្តី ​

តាកែវ ៖ អ្នកគ្រូ​បង្រៀន​ម្នាក់ ឈ្មោះ​យ៉ាង ច័ន្ទ​រស្មី អាយុ​៣០​ឆ្នាំ រស់នៅ ភូមិ​ក្រាំង​អូដ ឃុំ​សំរោង ស្រុក​សំរោង ខេត្ដ​តាកែវ​បាន​ទម្លាយ​រឿង​ដ៏​ថោកទាប របស់​ប្ដី​និង​ឪពុក​ម្ដាយក្មេក​ដែល​បាន លួច​ប្ដឹង​សុំ​លែងលះ​រូបគាត់​ដោយ​គ្មាន មូលហេតុ ។ បើតាម​សម្ដី​អ្នកគ្រូ​បង្រៀន បានឱ្យដឹងថា លោក​ប្ដី​ដែល​ប្រើល្បិច​ថោកទាប លួច​ប្ដឹង​លែងលះ​គាត់​នោះ​ឈ្មោះ​សឹម កុសល អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជា មួយ​គ្នា ជា​បុគ្គលិក​ធនាគារឯកជន​មួយ ដែលមាន​សាខា​នៅ​ផ្សា​រយាយ​ទ្រព្យ ក្នុង​ឃុំ​-​ស្រុក​សំរោង ខេត្ដ​តាកែវ ។​
​អ្នកគ្រូ​បាន​បន្ដថា រូបគាត់​និង​ប្ដី បាន​រៀបការ​តាម​ប្រពៃណី កាលពី​ថ្ងៃ ទី​១៨ ខែមីនា ឆ្នាំ​២០១៣ ។ ក្រោយពេល រៀបការ​គ្រួសារ​របស់គាត់​មាន​សុភមង្គល​ជាធម្មតា ប៉ុន្ដែ​បានតែ​រយៈពេល​៥​ទៅ ៦​ខែ ក៏​មានរឿង​រកាំរកូស​ពុំ​ចេះ​ឈប់ ពុំ​ចេះ​ឈរ​ហើយ​ពេល​មានរឿង​ម្ដងៗ​ឪពុកម្ដាយ​ក្មេក​តែងតែ​ព្យាយាម​ជំរុញ​ឱ្យ កូន របស់គាត់​ធ្វើការ​លែងលះ​ពី​រូបគាត់​តែ រូបគាត់​មិនបាន​លែង​តាម​សំណូមពរ នោះទេ ។ អ្នកគ្រូ​បាន​រៀបរាប់​បន្ដទៀត ថា ប្ដី​របស់គាត់​បាន​លួច​ទៅ​ដាក់ពាក្យ បណ្ដឹង​នៅ​សាលាដំបូង​ខេត្ដ​តាកែវ​ដោយ​រូបគាត់​ជា​ប្រពន្ធ​មិនបាន​ដឹង​អ្វី សោះ ហើយ​ក្រោយពេល​ដាក់ពាក្យ​ប្ដឹង​រួច​ប្ដី និង​រូបគាត់​បានរស់នៅ​ជាមួយគ្នា​ធម្មតា ក៏​ស្រាប់តែ​មកដល់​ថ្ងៃ ទី​១៨ ខែមីនា ឆ្នាំ​២០១៥ មាន​សាលក្រម​លេខ​៣៦ (​ច​) ចុះ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៥ របស់​ចៅក្រម ឡុ​ញ ច​ន្ទ័​ចេតនា បាន ចេញ​សាលក្រម​សម្រេច​ឱ្យ​លែងលះគ្នា ដោយបាន​បែងចែក​ទ្រព្យសម្បត្ដិ​គ្នា ក្នុងនោះ​បានឱ្យ​ទ្រព្យសម្បត្ដិ​មក​រូបគាត់ (​ប្រពន្ធ​)​បាន​តិចតួច​បំផុត​ចំណែក​ប្ដី របស់គាត់​បាន​តាម​កា​រ​ទាមទារ​និង​ចង់បាន​របស់គេ ។​
​អ្នកគ្រូ​បាន​រៀបរាប់​ឱ្យដឹងទៀតថា ប្ដី ដ៏​ថោកទាប​របស់គាត់​មាន​ចិ​ត្ដ​លោភលន់​ណាស់​រៀបការ​ជាមួយ​គាត់ គឺ​គ្រាន់ តែ​ចង់បាន​ទ្រព្យសម្បត្ដិ​តែប៉ុណ្ណោះ​ហើយ ប្រើ​គ្រប់​វិធី ដើម្បី​សុំ​លែងលះ​យក​ទ្រព្យ សម្បត្ដិ​ដោយ​ទ្រព្យសម្បត្ដិ​ដែល​គាត់ ទទួលបាន​ដូចជា​ត្បាល់បុក​អង្រែ​បុក​ប្រដាប់​ដាក់​ឈើចាក់ធ្មេញ នេះ​បើ​យោងតាម សាលក្រម​របស់​ចៅក្រម​សាលាដំបូង ខេត្ដ​តាកែវ ។​
​ដោយ​មិនអាច​ទទួលយកបាន​តា​ម សាលក្រម​សាលាដំបូង​ខេត្ដ​តាកែវ​អ្នក គ្រូ​ក៏បាន​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ទប់ស្កាត់​លោក​ប្ដី​ថោកទាប​រូបនេះ​មិនឱ្យ​ធ្វើ​អ្វី​បាន​តាម​អំពើ ចិ​ត្ដ ជាពិសេស រៀបការ​ប្រពន្ធ​ថ្មី ។ អ្នកគ្រូ​បានបញ្ជាក់​ថា បើ​ប្រុស​ពិតប្រាកដ​បើ​គេ​អស់​ចិ​ត្ដ​ពី​ប្រពន្ធ​គេ​សុំ​លែងលះ​ដោយ​មិន ចាំបាច់​ទាមទារ ទ្រព្យសម្បត្ដិ​កំប៉ិកកំប៉ុក​នោះទេ តែ​លោក ប្ដី​របស់គាត់​បំផ្លាញ​អស់ទ្រព្យ​ជាច្រើន រួចហើយ​សុំ​លែង​និង​ទាមទារ​ទ្រព្យសម្បត្ដិ​យកទៅ​ធ្វើ​ដើម​ថែមទៀត ។​
​ជុំវិញ​ករណី​ខាងលើនេះ​អ្នកយក​ព័​ត៌ មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​សឹម កុសល​បានទេ ដោយ​ទូរស័ព្ទ​ពុំ​ចូល ។ តែ បើ​យោងតាម​ប្រភពពី​អ្នកជិតខាង ផ្ទះ​របស់លោក​សឹម កុសល បាន​បង្ហើប ថា លោក​សឹម កុសល គ្រោង​នឹង​រៀប ការ​ប្រពន្ធ​ថ្មី​តែ​ទំនង​ខ្លាច​រៀបការ​មិន បានសម្រេច​ព្រោះ​ការ​លែងលះ​ជាមួយ ប្រពន្ធដើម​នៅ​មិនទាន់បាន​ជោគជ័យ នៅឡើយ ៕ 11 111 1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya