ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ពោះធំ​ទៅ​បត់ជើងធំ​ប្រឹង​ធ្លា​ក់កូន ស្មានតែ​ស្លាប់​យក​កប់ ប្ដី​កាយ​មើល​កូន​នៅរស់​

ស្ត្រី​ពោះធំ​ទៅ​បត់ជើងធំ​ប្រឹង​ធ្លា​ក់កូន ស្មានតែ​ស្លាប់​យក​កប់ ប្ដី​កាយ​មើល​កូន​នៅរស់​

​ខេត្ដ​កំពង់ឆ្នាំង ៖ រឿង​រ៉ាង​មួយ​បាន​កើតឡើង​នៅ​ខេត្តកំពង់ឆ្នាំង ដែល​លោក​អ្នកអាន​ស្ទើរ​មិន​ជឿ  ខណៈ​ស្ដ្រី​មាន​ផ្ទៃពោះ​ម្នាក់​ទៅ​បត់ជើងធំ​ប្រឹង​រហូតដល់​ធ្លា​ក់កូន ហើយ​ស្មានតែ​កូន​ស្លាប់​ខំ​កាយ​ដី​កប់​អស់​៤​ម៉ោង ក្រោយមក​ប្ដី​មិន​អស់​ចិ​ត្ដ​ចង់ដឹងថា​កូនប្រុស​ឬ​ស្រី ក៏​ទៅ​កាយ​ដី​មើល បែរជា​ឃើញ​ទារក​នោះ​នៅរស់ យកមក​ផ្ទះ​ទាំង​ចិត្ត​អាណិត​ខ្លោចផ្សារ​ចិ​ត្ដ​។

​រឿងរ៉ាវ​ខាងលើនេះ​បាន​កើតមានឡើង​នៅ​ភូមិ អង្គ ឃុំ​ព​ពេ​រ ស្រុក​បរិបូរណ៍ ខេត្ដ​កំពង់ ឆ្នាំង ដែល​កើតឡើង​តាំងពី​ថ្ងៃទី​៧ ខែ ឧសភា ឆ្នាំ​២០១៥​មកម្ល៉េះ ហើយ​ទើប មានការ​ភ្ញាក់ផ្អើល​នៅពេលដែល​ឪពុក ម្ដាយ​យក​ទារក​នេះ​ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​រួសរាន់ ដើម្បីឱ្យ​គ្រូពេទ្យ​ជួយសង្គ្រោះ ។

 
​ប្រភពពី​អ្នកភូមិ​ខាងលើ​បានឱ្យដឹងថា ស្ដ្រី​ដែល​បត់ ជើង​ធំ​ប្រឹង​រហូត​រលូត​ធ្លាក់​កូន​នេះ​មាន ឈ្មោះ ខាំ ថន អាយុ​៣១​ឆ្នាំ ក្នុង​ត្រកូល កសិករ​ក្រីក្រ ដែល​កន្លងមក​មានកូន​ស្រី ៤​នាក់​រួចទៅហើយ ។ លុះ​នៅ​ថ្ងៃ​កើត ហេតុ​កើត​បាន​កូនប្រុស​ម្នាក់នេះ បែរជា នឹកស្មានថា កូន​ស្លាប់​ក៏​កាយ​ដី​កប់​កូន ទាំង​រស់ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​នៅពេល ដែល​ប្ដី​របស់​នាង​មិន​អស់​ចិ​ត្ដ ទៅ​កាយ ដី​យក​កូន​មក​ពិនិត្យ​ព្រោះ​ចង់ដឹងថា​ប្រុស ឬ​ស្រី​?

 
​អ្នកស្រុក​ម្នាក់ៗ​បាន​ចាត់ទុកថា ទារក​ខាងលើនេះ​សំណាង​ក្នុង​១​ពាន់​គ្រោះថ្នាក់ រហូតដល់​ពួកគេ ម្នាក់ៗ​និយាយ​តៗ​គ្នា ថា នេះ​បាន​ចំ​ជា​អា​សំណាង ក្នុង​លោក នេះ គ្មានទេ​រឿង​ដ៏​ចម្លែក​បែបនេះ ហើយ អ្នកភូមិ ក៏ដូចជា​ក្រុមគ្រួសារ​ទារក​មាន ចិ​ត្ដ​អាណិតអាសូរ​យ៉ាងខ្លាំង​ផងដែរ ។

 
​អ្នកភូមិ ក៏ដូចជា​ក្រុម​គ្រួ សារ​បញ្ជាក់ថា គេ​មាន​សុខ​ភាពល្អ​ធម្មតា ប៉ុន្ដែ​ឪពុកម្ដាយ​របស់គេ ពិតជា​ឋិត​ក្នុង ត្រកូល​កសិករ​ក្រីក្រ​លំបាក ជ្រក​ក្រោម ផ្ទះ​ដំបូល​ស្លឹក ធ្លុះធ្លាយ​មើលឃើញ​មេឃ ទំហំ​ប្រមាណ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ក្នុង ភូមិ​ដ៏​ដាច់ស្រយាល ។ គ្រួសារ​មួយ​នេះ​គឺ មានកូន​៤​នាក់​រួចមកហើយ សុទ្ធតែ​ស្រី ទាំងអស់ ដូច្នេះ​ពេលដែល​ប្ដី​ឮថា​ប្រពន្ធ ទៅ​បត់ជើងធំ​ប្រឹង​រហូត​រលូត​ធ្លា​ក់កូន ស្មានតែ​ស្លាប់ ហើយ​កាយ​ដី​កប់ ប្ដី​ដែល អន្ទះសា​ចង់បាន​កូនប្រុស​ផង​នោះ បើ ទោះជា​ប្រពន្ធ​ប្រាប់ថា ស្លាប់​ក៏ដោយ ខ្លួន មិន​អស់​ចិ​ត្ដ ក៏​ទៅ​កាយ​ដី​មើល ថា​តើ កូន​ដែល​ស្លាប់​នោះ​ស្រី​ឬ​ប្រុស​? សំណាង ល្អ អាយុ​ទារក​នេះ​ថ្លៃ មិនទាន់​ស្លាប់​ទើប ប្ដី​បាន​កាយ​យក​ទារក​ពី​ក្នុង​ដី​ទៅកាន់​មន្ទីរ ពេទ្យ​បង្អែក​ស្រុក​បរិបូរណ៍ ដើម្បី​សង្គ្រោះ បន្ទាន់​៕fds sfdx

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya