ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » សម្លាប់​បុរស​ម្នាក់ ប្លន់​យក​កូន ដើម្បី​ផ្គាប់ចិត្ត​ប្តី​

សម្លាប់​បុរស​ម្នាក់ ប្លន់​យក​កូន ដើម្បី​ផ្គាប់ចិត្ត​ប្តី​

​ភ្នំពេញ​:  ស្ត្រី​ជា​ឃាតករ​ម្នាក់ បានសម្លាប់​បុរស​ម្នាក់​ប្លន់​យក​កូនតូច ដើម្បី​យកទៅ​ផ្គាប់ចិត្ត​ប្តី ពីព្រោះ​ខ្លាច​ប្តី​លែង​ដោយសារតែ​ខ្លួន​គ្មាន​កូន​។​

​បន្ទាប់ពី ធ្វើ​សកម្មភាព​សម្លាប់ បុរស​ប្លន់​យក​កូនតូច ស្ត្រី​ជា​ឃាតករ បាន​រត់គេចខ្លួន ប៉ុន្តែ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​តំបន់​ក្បាលឆាយ ក្នុង​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥​។​
​ស្ត្រី​ជា​ឃាតករ មានឈ្មោះ ពត រដ្ឋា អាយុ​២៤​ឆ្នាំ មុខរបរ កសិករ ស្នាក់នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

​ដើមហេតុ​ដែល​នាំ​ឲ្យ​មានការ​សម្លាប់ ប្លន់​យក​កូនតូច​នោះ ស្ត្រី​ជា​ឃាតករ​បាន​សារភាព នៅ​ចំពោះមុខ​សមត្ថកិច្ច​ថាៈ “​ប្តី​របស់​នាង បាន​គំរាមថា បើ​នាង​ខ្ញុំ​គ្មាន​កូន ប្តី​នាង​ខ្ញុំ​នឹង​លែង​នាង​ខ្ញុំ​ចោល​”​។ ដោយនៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង​១១​ជាង ស្ថិតនៅ​តំបន់​ក្បាលឆាយ ក្នុង​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ ស្ត្រី​ខាងលើ បានសម្លាប់​បុរស​ម្នាក់ ឈ្មោះ ផល ដោយ​យក​ចបជីក វាយ​ទៅលើ​ក្បាល​ជនរងគ្រោះ ខណៈពេលដែល​កំពុង​ដេក​លើ​អង្រឹង ហើយ​ស្រវឹងស្រា​ជោកជាំ រួច​ក៏​ស្រ​វ៉ា​យក​កូនតូច របស់​ជនរងគ្រោះ និង​ដប​ទឹកដោះគោ រត់គេចខ្លួន​បាត់ ពី​កន្លែងកើតហេតុ ។​

​ចំណែក​ជនរងគ្រោះ ត្រូវបាន​គេ​យកទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រហូតដល់​ម៉ោង​៥ ល្ងាច ថ្ងៃ​ដដែល ក៏បាន​ដាច់ខ្យល់​ស្លាប់ទៅ​។ ស្ត្រី​ជា​ឃាតករ បានគេច​ខ្លួន ទៅដល់់​ខេត្តព្រៃវែង នៅវេលា​ម៉ោង ៨ យប់ ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ រហូតមកដល់​ល្ងាច ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៥ ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​តែម្តង ។​

​បច្ចុប្បន្ននេះ ស្ត្រី​ជា​ជនសង្ស័យ​ខាងលើនេះ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន មកកាន់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕zzzz zzz zz

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya