ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ដឹក​ឬ​ដាក់​ច្រើន​កាលណា​ល្អ​កាលនោះ​ឬ​?

ដឹក​ឬ​ដាក់​ច្រើន​កាលណា​ល្អ​កាលនោះ​ឬ​?

​ភ្នំពេញ ៖ បងប្អូន​ប្រជាពលរដ្ឋ​ប្រកប​របរ​ដឹកទំនិញ ប្រកបរ​បរជា​អ្នករត់​រថយន្តឈ្នួល សប្បាយចិត្ត នៅពេល​មាន​ទំនិញ​ដឹក ឬ​មាន​ភ្ញៀវ​ជិះ​រថយន្ត​របស់គាត់​ច្រើន រហូតដល់​មានគំនិត​មួយ​យល់ថា ដឹក​ឬ​ដាក់​ច្រើន​កាលណា​ល្អ​កាលនោះ​។ តែ​ផ្ទុយទៅវិញ​គំនិត​លោភលន់​ចង់បាន​បែបនេះ មិនបាន​គិតដល់​ពី​ហានិភ័យ​សម្រាប់​គាត់​និង​អ្នកដទៃ​។​

​ប្រជាពលរដ្ឋ​បាន​និយាយ​ឲ្យ​ដឹងថា របរ​របស់គាត់ ជា​អ្នកស៊ីឈ្នួល​ដឹក​ឥ​វ៉ាន់ កាលបើ​ដឹក​បាន​ច្រើន​កម្រៃ​ក៏បាន​ច្រើន កាលបើ​ដឹក​បាន​តិច នោះ​ក៏បាន​កម្រៃ​តិច​ទៅតាម​នោះដែរ​។ ពួកគាត់​បន្តទៀតថា រាល់​ការដឹក​ទំនិញ​ឆ្លងកាត់​ផ្លូវ​ខ្លះ​បើ​ដឹក​ឥ​វ៉ាន់​បាន​តិច​ចំណាយលុយ សុំ​ឆ្លងកាត់​ផ្លូវ​ច្រើន​ទូរ​ទាត់​ថ្លៃ​ប្រេង គាត់​នៅសល់​ប្រាក់កម្រៃ​ទាប នោះ​មិន​គិតពី​កំលាំង​ពលកម្ម​ផង ម្លោះ​ហើយ​ទើប​ពួកគាត់​សម្រេច​ដឹក​ធ្វើយ៉ាងណា​ឲ្យ​បាន​ច្រើន​។​

​សមត្ថកិច្ច​គាត់​លើកឡើង​ផ្លូវច្បាប់​បច្ចេកទេស​រាល់​យានយន្ត ដឹក​ផ្ទុកទំនិញ ឲ្យ​សមស្រប​ទៅតាម​បច្ចេកទេស​តាមច្បាប់​កំណត់ កាលបើ​យានយន្ត​ផ្ទុក​ដឹកទំនិញ​ច្រើន​លើស​ចំណុះ​ខុសពី បច្ចេកទេស​រថយន្ត​នោះ​បង្ក​ឲ្យ​ជួប​ហានិភ័យ​ខ្ពស់ ប្រឈម​ទៅនឹង​គ្រោះថ្នាក់​ប៉ះពាល់​សណ្តាប់ធ្នាប់ ហើយ​ក៏មាន​រថយន្ត​មួយចំនួន បង្ក​ឲ្យ​ប៉ះពាល់​ដល់​ផ្នែក​បរិស្ថាន​ផងដែរ​៕ ដោយ​៖ លី​ហ៊ាង​07-05-2015_photo 3(5)

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya