ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ចាប សុ​ផា​រិ​ទ្ធ និង ឡុង សំអឿន បង្កើត​កុងត្រូលជជុះ​បង្ខំ​ឲ្យ​ឈ្មួញ​បង់លុយ​ដាក់​ហោប៉ៅ​តាម​អំពើ​ចិត្ត​

ចាប សុ​ផា​រិ​ទ្ធ និង ឡុង សំអឿន បង្កើត​កុងត្រូលជជុះ​បង្ខំ​ឲ្យ​ឈ្មួញ​បង់លុយ​ដាក់​ហោប៉ៅ​តាម​អំពើ​ចិត្ត​

​បន្ទាយមានជ័យ ៖​ប្រជាពលរដ្ឋ​មន្ត្រីរាជកា​រ​ពិសេស​បងប្អូន​ដែលជា​ឈ្មួញ​ដឹកទំនិញ បាន​ប្រាប់​កាសែត​អរិយធម៌​ឲ្យ​ដឹងថា លោក ចាប សុ​ផា​រិ​ទ្ធ និង​លោក ឡុង សំអឿន រួមគ្នា​បង្កើត​កុងត្រូលជជុះ ឲ្យ​កូនចៅ​ជំនិតៗ ចុះ​ប្រមូល​លុយ​ពី​ក្បាល​ឡាន ឬ​ប្រដេញ​ចាប់​ឡាន​ដឹកទំនិញ ឲ្យ​ចូល​បង់លុយ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ យ៉ាង​ប្រសេចប្រសាច​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នករកស៊ី​ដឹកជញ្ជូន ផល​កសិកម្ម និង​ទំនិញ ទៅ​លក់​តាម​ដេប៉ូ ត្រូវបាន​កូនចៅ លោក ចាប សុ​ផា​រិ​ទ្ធ និង​លោក ឡុង សំអឿន តម្រូវអោយ​បង់លុយ ក្នុង​មួយ​រថយន្ត ១​ម៉ឺន​រៀល ទៅ ២​ម៉ឺន​រៀល ដោយ​គ្មាន​ការ យោគយល់​នោះទេ ។

 


​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ ទាំង​តូច​ទាំង​ធំ និង​ប្រជាពលរដ្ឋ​បាន​រអ៊ូរទាំ​ចំពោះ​បែបបទ នៃ​ការ​បង់លុយ​ឲ្យ​មន្ត្រី និង​សមត្ថកិច្ច​ពាក់ព័ន្ធ ដែល​គ្មាន​តួនាទី​ប្រមូល​លុយ បង់​ចូលក្នុង​ហិប​ថវិកាជាតិ តែ​ពួកគេ​មានអំណាច ចាប់​ឬ​បង្ក្រាប​ការដឹកជញ្ជូន​ទំនិញ របស់​ក្រុម​ឈ្មួញ​ទាំងឡាយណា ដែល​មិនបាន​បង់លុយ ទៅតាម​ការតម្រូវ​រប​ស់​ពួកគេ មានដូចជា​ប៉ូលីស​សេដ្ឋកិច្ច ខេត្តបន្ទាយមានជ័យ ក្រោម​បញ្ជា​របស់លោក ចាប សុ​ផា​រិ​ទ្ធ និង​ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង ក្រោម​បញ្ជា​របស់ លោក ឡុង សំអឿន​។​

 
​ប្រភព​បាន​ឲ្យ​ដឹងថា តាំងពី​លោក អាត់ ខែម វិលត្រឡប់​មកកាន់​តំណែង​ជា​ស្នងការ​ខេត្តបន្ទាយមានជ័យ គេ​ឃើញ​ប៉ូលិស​សេដ្ឋកិច្ច ក្រោម​បញ្ជា​របស់លោក ចាប សុ​ផា​រិ​ទ្ធិ កាន់តែ​មានឱកាស ពង្រាយ​កូនចៅ អោយ​កោសរូស​ទារលុយ ពី​ឈ្មួញ​ដឹកទំនិញ និង​អ្នករត់​តាក់ស៊ី តាមតែ​អំពើ​ចិត្ត ដោយ​គ្មាន​ខ្លាចរអែង​អ្វី​ឡើយ​។ ដោយឡែក ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ដែល​ចុះទៅ​ឈរជើង ក្នុង​ខេត្តបន្ទាយមានជ័យ ក៏​កំពុង​បញ្ចេញថ្វីដៃ ក្នុងការ​ប្រមូល​លុយ​ច្រក​ហោប៉ៅ  ធ្វើ​ឲ្យ​ក្រុម​អ្នករកស៊ី​ដឹកទំនិញ មានការ​ក្រពុលមុខ​យ៉ាងខ្លាំង ព្រោះ​លុយ​ការ​ចំណេញ​ទុក​សម្រាប់តែ​បង់​ជូន​អស់លោក​សមត្ថកិច្ច​នោះ​។​

 
​ប្រភព​បាន​ឲ្យ​ដឹងថា នៅ​ក្រុង​ប៉ោយប៉ែត កូនចៅ​របស់លោក ចាប សុ​ផា​រិ​ទ្ធ និង​លោក ឡុង សំអឿន តែងតែ​ដើរ​ទារប្រាក់ និង​កោសរូស ឈ្មួញ​ដឹកទំនិញ ដោយ​ប្រើពាក្យ​យ៉ាងខ្លី​ថា ប្រសិនបើ​មិន​បង់លុយ ទេ​គេ​នឹង​ចាប់​យកទៅ​ខេត្ត និង​បញ្ជូន​សំណុំរឿង ទៅ​តុលាការ ហើយដោយ​សារ​ពួក​ឈ្មួញ មានការ​ភ័យខ្លាច ក៏បាន​បង់លុយ​តាម​តម្រូវ របស់​ពួកគេ បើទោះបីជា​ដឹងថា នោះ​ជា​បែបបទ​ពុករលួយ និង​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​។ ណាមួយ​លោក ចាប សុ​ផា​រិ​ទ្ធ និង​លោក ឡុង សំអឿន បាន ធ្វើ​ឲ្យ​ឈ្មួញ​មួយចំនួន​ញាក់សាច់​ក៏រ​ត់ទៅ​ជួប ឬ​បង់លុយ​ជាប់​ជាប្រចាំ​។ ពាក់ព័ន្ធ​និង​ការលើកឡើង​ពី​ប្រព​ភ​ខាងលើនេះ​អរិយធម៌​បាន​ព្យាយាម​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក​ចាប់ សុ​ផា​រិ​ទ្ធិ និង​លោក ឡុង សំអឿន ដែរ​តែ​មិនអាច​ទាក់ទង​បាន​៕ ដោយ​៖ សម្បត្តិ សីហា​
a117

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya