ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» បរិយាយថ្ងៃនេះ, ព័ត៌មានជាតិ » បរិយាយ ៖ មេដឹកនាំ​ប្រទេស​ណា​ក៏​តែងតែមាន​ការខ្វះខាត​

បរិយាយ ៖ មេដឹកនាំ​ប្រទេស​ណា​ក៏​តែងតែមាន​ការខ្វះខាត​

​    ​គ្មាន​មេដឹកនាំ​ប្រទេស​ណា​ម្នាក់ ដែលថា​គ្មាន​គុណវិបត្តិ​នោះទេ គឺ​គ្រាន់តែ​ខ្លះ​មាន​តិច និង​ខ្លះ​មាន​ច្រើនតែ​ប៉ុណ្ណោះ​។  សូម្បីតែ​សម្ដេចព្រះ​នរោត្តម សីហនុ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់ ក៏ដូចជា​សាធារណមតិ​អន្តរជាតិ​មួយចំនួន​ចាត់ទុកថា ជា​មេដឹកនាំ​ខ្មែរ​ដ៏​ឆ្នើម និង​មានគំនិត​ស្នេហា​ជាតិ​ដ៏​ថ្លៃថ្លា​បំផុត ក៏​នៅមាន​ការរិះគន់ និង​វាយប្រហារ រហូតដល់​សព្វថ្ងៃ​នេះដែ​រ ទោះបី​ព្រះអង្គ​បាន​សោយ​ទិ​វ​ង្គ​ត់ទៅ​ហើយ​ក្ដី ពិសេស គឺ​ពួក​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​គំនិត​ជ្រុលនិយម​។ ពួកគេ​នៅតែ​និយាយថា ព្រះអង្គ​ចាញ់បោក​នយោបាយ​របស់​ហូជីមិញ ហើយ​គ្រាន់តែ​ឃើញ​រូបថត​ព្រះអង្គ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​កាលពី​ឆ្នាំ​១៩៧៣ និង​១៩៧៥ ពួកគេ​នាំគ្នា​និ​យា​យា​ថា ព្រះ​អង្គជា​អ្នកបង្កើត​ខ្មែរក្រហម ឬ​ជា​មេ​ខ្មែរក្រហម ដោយ​មិនបាន​ដឹងថា​តើ​ខ្មែរក្រហម​ចាប់​កើតមានឡើង​ពី​កាលណា​?  នរណា​ជា​មេដឹកនាំ​ឡើយ​។

 
​    ​នៅក្នុង​ឆ្នាំ​១៩៧០ ព្រះអង្គ​ក៏ត្រូវ​ពួកលោក លន់ នល់ និង​ទ្រង់​ស៊ីសុវត្ថិ សិរិមតៈ ចោទប្រកាន់ថា ជា​អ្នកលក់​ដី​ឲ្យ​ពួក​វៀត​កុង វៀតណាម​ខាងជើង ហើយ​បានធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ចេញពី​អំណាច បង្ក​ឲ្យ​មាន​សង្គ្រាម​មហា​វិនាស​សកម្ម​និរាស​ព្រាត់ប្រាស់​អស់​រយៈពេល​៥​ឆ្នាំ (១៩៧០-១៩៧៥) ។

 
​    ​ចាប់ពី​ថ្ងៃ​១៧ មេសា ១៩៧៥ មក​ពួក​មេ​ខ្មែរក្រហម ដែល​ធ្លាប់តែ​ជេរប្រមាថ​ព្រះអង្គ​ថា ជា​មេខ្លោង​វណ្ណៈ​សក្ដិភូមិ​ជិះជាន់​សង្កត់សង្កិន​មកលើ​ប្រជាជន​ជាវ​ណ្ណៈ​កម្មករ កសិករ​នោះ បែរជា​ធ្វើ​នយោបាយ​បំបិទ​សិទ្ធិសេរីភាព​ប្រជាជន​ខ្មែរ​គ្រប់បែបយ៉ាង​ឲ្យ​ហូប​តែ​បបរ​លើក​ទំនប់​ជីក​ប្រឡាយ​ទាំងថ្ងៃទាំងយប់ និង​គិតតែ​ពី​កាប់សម្លាប់​តែប៉ុណ្ណោះ ហើយ​ប្រកាស​ខ្លួនឯង​ថា ដឹកនាំ​ប្រទេស​មហាលោតផ្លោះ​មហាអស្ចារ្យ​ទៅវិញ​។​

 
​    ​ទោះបី​ក្រោយ​ឆ្នាំ​១៩៧៩ ព្រះអង្គ​បាន​ទៅ​ចូលរួម​បង្កើត​រដ្ឋាភិបាលចម្រុះ​ត្រីភាគី (​សីហនុ​-​សឺ​ន សាន​-​ខៀវ សំផន​) ដើម្បី​តស៊ូ​ផ្ដួលរំលំ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​វត្តមាន​កងទ័ព​វៀតណាម នៅលើ​ទឹកដី​ក៏ពិតមែន​តែ​ទីបំផុត​ព្រះអង្គ​ទទួលស្គាល់ថា បើ​គ្មាន​ថ្ងៃ​៧ មករា ១៩៧៩ ទេនោះ  ព្រះអង្គ​ក៏​មិនអាច​គង់​ព្រះជន្ម​ដូច​ប្រជាជន​ខ្មែរ​ផ្សេងៗ​ទៀត ដែល​បាន​រស់រានមានជីវិត ក្រោយ​ថ្ងៃ​៧ មករា នោះដែរ​។ មិនតែប៉ុណ្ណោះ បានមក​រួបរួម​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រជាជន​យ៉ាង​ស្អិតរ​មួ​ត រហូតដល់​ព្រះជន្ម​ចុងក្រោយ​ទៀតផង​។

 
​    ​ចំណែក​សម្ដេច ហ៊ុន សែន  ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​មកហើយ​នោះ ក៏​ធ្លាប់​ប្រកាសថា  “​គ្មាន​មេដឹកនាំ​ខ្មែរ​ណា​ស្នេហា​ជាតិ​ជាង​សម្ដេចឪ​ទេ​។ ដូច្នេះ​ត្រឹមតែ សម រង្ស៊ី  និង កឹម សុខា បានត្រឹមតែ​ដើរ​ជេរប្រមាថ​វាយប្រហារ ដើរ​ឃោសនា​បោកប្រាស់​អ្នកគាំទ្រ​ខ្លួន​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ តើ​មាន​លក្ខណៈសម្បត្តិ​អ្វីដែល​ត្រូវ​ចាត់ទុកជា​អ្នកស្នេហាជាតិ​នោះ​?
​    ​មេដឹកនាំ​ប្រទេស​រាប់​តាំងពី​សម្ដេច នរោត្តម សីហនុ ដឹកនាំ​ប្រទេស​១៦​ឆ្នាំ លោក លន់ នល់ ដឹកនាំ​ប្រទេស​៥​ឆ្នាំ ប៉ុល ពត ដឹកនាំ​ប្រទេស​៣​ឆ្នាំ​៨​ខែ និង​២០​ថ្ងៃ នោះ​មិនអាច​គេច​ផុតពី​ការខ្វះខាត​បានទេ​។ ប៉ុន្តែ​ទោសកំហុស​នៃ​ការដឹកនាំ​របស់ ប៉ុល ពត គឺ​មិនអាច​លើកលែង​ជា​ដាច់​ខាន ហើយ​មេដឹកនាំ​គណបក្ស​ប្រជាជន​សព្វថ្ងៃ​ដឹកនាំ​ប្រទេស​ជិត​៤០​ឆ្នាំ​មកហើយ ក៏​គេច​មិន​ផុតពី​ការខ្វះខាត​ដែរ ។ ប៉ុន្តែ​ត្រូវ​មើល​ពី​គុណសម្បត្តិ​ដ៏​ធំធេង​ក្នុងការ​ជួយសង្គ្រោះ​ជាតិ​ប្រជាជន​ខ្មែរ​ឲ្យ​រស់​ឡើងវិញ និង​មានការ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​ផង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya