ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! កក់លុយទិញដីមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ក្រោយលុប ស.ជ.ណ យំមិនចេញទឹកភ្នែក ខណៈក្រុមហ៊ុនចេញសែកស្អុយរាប់សែនដុល្លា សមត្ថកិច្ចមិនហ៊ានចាប់​  ||     ភ្ញាក់ផ្អើល! គយកោះរកា គយព្រៃវែង គយចល័តជើងទឹក គយចល័តតំបន់២ បើកដៃឱ្យវៀតណាម នាំពោតចូលមិនបង់ពន្ធ និងគ្មានវិធានការចត្តាឡីស័ក​  ||     ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||   

» ព័ត៌មានជាតិ, វិភាគ​នយោបាយ » វិភាគ​នយោបាយ​៖ គ្មានអ្វី​ប្រសើរ​ជាង​វប្បធម៌​សន្ទនា​ទេ​

វិភាគ​នយោបាយ​៖ គ្មានអ្វី​ប្រសើរ​ជាង​វប្បធម៌​សន្ទនា​ទេ​

​    ​មនុស្ស​២​នាក់​ឈានទៅដល់​ការជេរប្រមាថ​វាយតប់ ឬ​កាប់សម្លាប់​គ្នា ដោយសារ​តែមាន​បញ្ហា​ខ្វែងគំនិត​គ្នា ព្រោះតែ​មិនចេះ​ប្រើ​វិធី​និយាយ​សម្រុះសម្រួល​គ្នា​។ យ៉ាងណាមិញ​ពួក​អ្នកនយោបាយ​ក៏​ដូចគ្នា​ដែរ នៅពេលណា​មាន​បញ្ហា​អ្វីមួយ​គិតតែ​នាំគ្នា​ដើរ​បើក​វេទិកា​ជេរប្រមាថ​វាយប្រហារ​គ្នា​យូរ​ឬ​ឆាប់​នឹង​ឈានដល់​ការបង្ហូរ​ឈាម​គ្នា​ជាមិនខាន​។ ជាក់ស្ដែង​កាលពី​រាជរដ្ឋាភិបាល​អាណត្តិ​ទី​១ ដែលមាន​សម្ដេចក្រុមព្រះ​នរោត្តមរណឫទ្ធិ​ជា​នាយករដ្ឋមន្ត្រី​ទី​១ និង​សម្ដេច ហ៊ុនសែន ជា​នាយករដ្ឋមន្ត្រី​ទី​២ ពេល​ជម្លោះ​ចាប់ផ្ដើម​កើតឡើង មិន​ព្រម​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដោយ​ប្រើ​វប្បធម៌​សន្ទនា​គ្នា​ទេ​បែរជា​អាង​កម្លាំង​រៀងៗ​ខ្លួន​ទៅវិញ ពិសេស​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនដឹង​អាង​អី ចង់​ប្រើ​កម្លាំង​ផ្ដួលរំលំ​គណបក្ស​ប្រជាជន ដែលមាន​កម្លាំង​ប្រៀប​ដូច​ដំរីសារ​នោះ​? យើង​ប្រាកដជា​នៅចាំ​បាន​ថា កាល​ព្រឹត្តិការណ៍​បង្ហូរឈាម​គ្នា​ថ្ងៃទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ វាទ​ទួលបាន​លទ្ធផល​យ៉ាងណា​? ដូច្នេះ​កុំ​សូវ​ចូលចិត្ត​ប្រើ​វប្បធម៌​ជេរប្រមាថ វប្បធម៌​ប្រទូស្ត​រាយ វប្បធម៌​ផ្ដួលរំលំ​គ្នា​នេះ​ខ្លាំងពេក​។​

 
​    ​ពួក​សង្គម​ស៊ីវិល​មួយចំនួន​យល់ច្រឡំ​ថា ការប្រើ​វប្បធម៌​ស​ន្ទា​នារ​វាង​គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ វា​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា លែងមាន​ន័យ​អ្វី​ទៀតហើយ ពួកគេ​លើក​ហេតុផល​ថា បើ​គណបក្ស​នៅក្រៅ​រដ្ឋាភិបាល​លែង​រិះគន់​គណបក្ស​ក្នុង​រដ្ឋាភិបាល​ហើយ​នោះ គឺ​មានន័យថា ស៊ុមគ្រលំ​គ្នា ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន​ជាមិនខាន​។​

 
​    ​ប៉ុន្តែ​ការពិត​វប្បធម៌​សន្ទនា​គ្នា​នេះ មិនមែន​បានន័យថា​មិន​ឲ្យ​មានការ​រិះគន់​ស្ថាបនា​នោះទេ គឺ​គ្រាន់តែ​សូមកុំ​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជេរប្រមាថ​មេ​ដឹក​គណបក្ស​ប្រជាជន និង​គណបក្ស​ប្រជាជន​ថា អា​ខ្ញុំ​យួន​ក្បត់ជាតិ និង​ពាក្យ​មិនគួរ​គប្បី​មួយចំនួនទៀត​តែប៉ុណ្ណោះ ឬមួយ​ពួក​សង្គម​ស៊ីវិល​មួយចំនួន​នោះ​យល់ថា ទាល់តែ​ប្រើពាក្យ​អាក្រក់ ទើប​ហៅថា មាន​ប្រជាធិបតេយ្យ​?

 
​    ​តាំងពី​អាណត្តិ​ទី​១ មកម្ល៉េះ​គ្មាន​អ្នកនយោបាយ​ណា​ដែល​ជេរប្រមាថ​មេ​ដឹក​គណបក្ស​ប្រជាជន​សាហាវ​ជាង​លោក សម រង្ស៊ី  នោះទេ ប៉ុន្តែ​ក្រោយពី​ជេរប្រមាថ​អស់​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំ​មក លោក សម រង្ស៊ី  ក៏​ល្មម​ឆ្អែតឆ្អន់​ហើយ​ដែរ ម្យ៉ាង​គាត់​ក៏​កាន់​តែមាន​វ័យចាស់​ហើយ​ដែរ ត្រូវតែ​កែប្រែ​ឲ្យ​មាន​វប្បធម៌​សន្ទនា​គ្នា​នេះ​ឡើង​។ ប៉ុន្តែ កឹម សុខា ហាក់ដូចជា​មិន​សប្បាយចិត្ត​ចំពោះ​វប្បធម៌​សន្ទនា​នេះ​ប៉ុន្មាន​ទេ ព្រោះ​វប្បធម៌​ជេរប្រមាថ​បាន​ចាក់ឫស​ដុះ​ស្នឹម​ពេញ​ផ្នត់គំនិត​របស់គាត់​ទៅ​ហើយ ម្យ៉ាង​ដោយសារតែ​វប្បធម៌​ជេរប្រមាថ​នេះដែរ ទើប​គាត់​ល្បីឈ្មោះ និង​បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា ដូច​សព្វថ្ងៃនេះ​។ ប៉ុន្តែ​យើង​ហ៊ាន​ទស្សន៍ទាយ​ថា យ៉ាងយូរ​នៅពេល​ជិត​ផុត​អាណត្តិ​ទី​៥ គាត់​ប្រាកដជា​យក​វប្បធម៌​ជេរប្រមាថ​នោះមក​ប្រើ​វិញ​ជាមិនខាន ដើម្បី​ទទួលបាន​ការគាំទ្រ​បន្តទៀត​។​

 
​    ​ទោះបីយ៉ាងណា​គួរតែ​ចង់ចាំ​ថា គ្មាន​អី្វ​ប្រសើរ​ជាង​វប្បធម៌​សន្ទនា​នេះឡើយ ហើយក៏​មិនត្រូវ​ភ្លេច​ថា កម្លាំង​គណបក្ស​ប្រជាជន​នៅតែ​ខ្លាំងក្លា​រឹងមាំ​ដដែល បើ​កឹម សុខា ចង់​ប្រើ​វប្បធម៌​អ្វី​ផ្សេង​ក្រៅពី​វប្បធម៌​សន្ទនា​នេះ គណបក្ស​ប្រជាជន​អាច​កំដរ​បាន ដោយ​គ្មាន​ញញើត​អ្វី​បន្តិច​ទាល់តែសោះ គ្រាន់តែ​ថា គណបក្ស​ប្រជាជន​មិន​ចង់​ឲ្យ​ជាតិខ្មែរ បែកបាក់ និង​បង្ហូរឈាម​ខ្មែរ​គ្នាឯង​ដូច​សម័យមុនៗ តែប៉ុណ្ណោះ​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya