ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||     ល្បី! អ្នកមានលុយ អ្នកមានអំណាច ទន្រ្ទានកាន់កាប់ដីចំណីព្រែក ក្នុងស្រុកកំពង់សិលា យ៉ាងរលូន?​  ||   

» Breaking News, ព័ត៌មានជាតិ » ស្គាល់​គ្នា​បាន​២​ថ្ងៃ​​នាំយកមក​ប្លន់​ម៉ូតូ​តែ​​មិនបាន​សម្រេច​ ​

ស្គាល់​គ្នា​បាន​២​ថ្ងៃ​​នាំយកមក​ប្លន់​ម៉ូតូ​តែ​​មិនបាន​សម្រេច​ ​

ភ្នំពេញ ៖ ក្រុមចោរប្លន់​ជនជាតិ​វៀតណាម ២ នាក់ បានធ្វើ​សកម្មភាព​វាយ ប្លន់​យក​ម៉ូតូ​មួយ  គ្រឿង​ពី​យុវជន ម្នាក់​តែ​មិនបាន​សំរេច ដោយ​ត្រូវ បាន​ប្រជាពលរដ្ឋ ដេញចាប់បាន ហើយ​វាយ​ឡើង​ទ្រមខ្លួន ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច​។​
​    ​ករណី​ចោរប្លន់​ខាងលើនេះ​ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ ៦៨  កែង​ផ្លូវ​៤៥  សង្កាត់​ស្រះចក  ខណ្ឌដូនពេញ​កាលពី​វេលា​ម៉ោង ១០​និង ៥០ នាទី​យប់​ថ្ងៃទី ២៧  ខែសីហា ឆ្នាំ ២០១៣​។
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ក្របួច​បាន​ខាងលើ​ទី​១​មាន ឈ្មោះ ចាន់​សុខ​ធី  ភេទ​ប្រុស​អាយុ ២២ ឆ្នាំ ជា​ជនជាតិ​វៀតណាម  មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​មានឈ្មោះ លឹម​ហេង អាយុ ៣២​ឆ្នាំ ជា​ជនជាតិ​វៀតណាម  ដូចគ្នា មុខរបរ នេសាទ ត្រី ។
​តាម​ការ​ឲ្យ​ដឹង​ពី​យុវជន ខាងលើ​ដែលមាន​ឈ្មោះ ទូច រ៉ា​សឺរ អាយុ ២៣​ឆ្នាំ ស្នាក់នៅ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល ហើយ​ជា​ម្ចាស់​ម៉ូតូ​ម៉ាក​និក មួយគ្រឿង ពណ៌ ស ពាក់​ស្លាក់​លេខ ភ្នំពេញ 1BL0392 ថា មុនពេល​កើត គេ​បាន​ស្គាល់​បុរស​ម្នាក់​ដែលមាន ឈ្មោះ ចាន់​សុខ​ធី  នៅ​កៀន​ស្វាយបាន​២​ថ្ងៃ​ខណៈ មកដល់​ថ្ងៃកើតហេតុ នេះ​គឺ
​បុរស  ឈ្មោះ ចាន់​សុខ​ធី សុំ រូបគេ​ឲ្យ​ជូន​មក​ផ្ទះ បងប្អូន ហើយ​រូប គេ​ក៏បាន​ជូន​ឈ្មោះ ចាន់​សុខ​ធី មក​ដោយ​ជិះ​ម៉ូតូ​ខាងលើ ដោយ​រួម​ដំណើរ​ជាមួយ និង​មិត្តស្រី​គេ​ម្នាក់ទៀត ស្រាប់តែ​មកដល់​កន្លែង កើតហេតុ​ខាងលើ ក៏មាន​បុរស ដែល ឈ្មោះ​លឹម​ហេង  ឈរ​ចាំ​ហើយក៏​បានធ្វើ​សកម្មភាព វាយ រូបគេ​ហើយ​និង សង្សារ គេ រួច​ក៏​ឡើង​ជិះ​ម៉ូតូ
​ព្យាយាម​រត់ គេចខ្លួន តែ​ដោយ​មានកា​ស្រែក​ឆោឡោ ពី​ជនរងគ្រោះ  និង​ប្រជា​ពលរ​ដ្ធ ក៏​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ដែល​កំពុង​ជិះ​ម៉ូតូ​ល្បាត ឃើញ​ក៏​ឡោមព័ទ្ធ​ចាប់ខ្លួនបាន​ម្នាក់​ភ្លាមៗ យកទៅ​កាន់​ទីស្នាក់ការ​នគរបាល​ខណ្ឌដូនពេញ  ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕ ដោយ​៖ នាយ​ដន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya