ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » អ្នកស្រុក និង​ភូមិ​ឡ​ពាង​ច្រានចោល​សម្ដី​រដ្ឋមន្ត្រី ស៊ុយ សែម

អ្នកស្រុក និង​ភូមិ​ឡ​ពាង​ច្រានចោល​សម្ដី​រដ្ឋមន្ត្រី ស៊ុយ សែម

​ភ្នំពេញ​៖ នេះ​ជា​លើកដំបូង​ហើយ​ដែល​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​លោក ស៊ុយ សែម បាន​ចេញមុខ​បកស្រាយ​ជា​សាធារណៈ​ពី​បញ្ហា​ជម្លោះដីធ្លី​ដ៏​រ៉ាំ​រៃ​រវាង ក្រុមហ៊ុន​ខេ​ឌី​ស៊ី​របស់​ភរិយា​លោក ជាមួយ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ខណៈដែល​លោក​ធ្វើ​សន្និសីទ​សារព័ត៌មាន ស្តីពី​ការប្រកាស​ដេញថ្លៃ​ឲ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ កាលពី​ថ្ងៃ​អង្គារ កន្លងទៅ​ធ្វើ​ឲ្យ​អ្នកភូមិ​ឡ​ពាង​បាន​ច្រានចោល​សម្ដី​លោក​រដ្ឋមន្ត្រី​។​

 
​លោក ស៊ុយ សែម បាន​ថ្លែងថា ក្រុមហ៊ុន ខេ​ឌី​ស៊ី របស់​ភរិយា​លោក បាន​ទិញ​ដី​នៅ​ភូមិ​ឡ​ពាង និង​ភូមិ​ជាង ១០ នៅក្បែរនោះ​តាំងពី​ឆ្នាំ ២០០៧ មក ដោយមាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ និង​មានការ​ទទួលស្គាល់​ពី​មន្ត្រី​សុរិយោដី​ស្រុក និង​ខេត្ត ចំណែក​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង គឺ​មិនមាន​ប័ណ្ណកម្មសិទ្ធិ​ទេ​។

 
​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ខាង​ក្រុមហ៊ុន​នៅតែ​ចង់​ដោះស្រាយ ដោយ​ទិញ​ដី​ថ្មី​នៅ​តំបន់​ក្បែរ​នោះ និង​ផ្តល់​គោលនយោបាយ​ជា​ប្រាក់​កាក់​ខ្លះ​ជូន​ប្រជាពលរដ្ឋ​។

 
​លោក ស៊ុយ សែម បាន​បញ្ជាក់ថា ការចង់​រស់នៅ​កន្លែង​ដើម​ហ្នឹង វា​អត់​កើត​ទេ ព្រោះ​កន្លែង​ហ្នឹង​គេ​ចាត់ជា​តំបន់ឧស្សាហកម្ម គេ​ត្រៀម​ធ្វើជា​តំបន់ឧស្សាហកម្ម យើង​ទៅ​ចោះ​យក​ម៉េច​កើត មានតែ​យក​កន្លែង​ផ្សេងទៀត ហើយ​ក្នុងពេលដែល​គាត់​អត់​មានអី​សោះ គាត់​អត់​មាន​ប្លង់​មានអី​ទេ គាត់​ថា​តែ​មាត់ទទេ ហើយ​យើង​ដោះស្រាយ​អ៊ីចឹង​ហើយ គាត់​មិន​ព្រម​ទៀត ឲ្យ​យើង​ធ្វើ​ម៉េច​គាត់​អត់​មានអី​ទាំងអស់ គាត់​លក់​ដី​ហ្នឹង​ឲ្យ​គេ​អស់ហើយ​។

 
​លោក ស៊ុយ សែម បានលើកឡើង​ទៀតថា ការដែល​ជម្លោះដីធ្លី​នៅ​ឡ​ពាង​នេះ​នៅ​បន្ត​អូសបន្លាយ​រហូតមកដល់​ពេល នេះ ដោយសារ​តែមាន​អង្គការ​អាដហុក និង​អ្នកនយោបាយ​នៅ​ពី​ក្រោយខ្នង ធ្វើការ​ញុះញង់ និង​បញ្ឆេះ​បញ្ហា​ជានិច្ច​ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ដោះស្រាយ​។​
​ឆ្លើយតប​បញ្ហា​នោះ​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឡ​ពាង អ្នកស្រី អ៊ុំ សូ​ភី បាន​ច្រានចោល ចំពោះ​ការលើកឡើង​នេះ ហើយ​ថា ក្រុមហ៊ុន​របស់​ភរិយា​លោក ស៊ុយ សែម ទៅវិញ​ទេ ដែល​ឃុបឃិត​ជាមួយ​អាជ្ញាធរ លួច​ធ្វើ​ប្លង់​ក្លែងក្លាយ និង​រឹបអូស​យក​ដីធ្លី​ពី​ប្រជាពលរដ្ឋ ដែល​បានរស់នៅ​ចាប់តាំងពី​ឆ្នាំ ១៩៧៩ មក​។

 
​អ្នកស្រី​បន្តថា​៖ «​ក្រុមហ៊ុន​ទេ ជា​អ្នក​ប្លន់​ដី​របស់​ពួក​ខ្ញុំ ហើយ​បើ​ឲ្យ​ដី​នៅ​តំបន់​ផ្សេង ដែល​ពួក​ខ្ញុំ​អាច​ទទួលយកបាន គឺ​ដី​នោះ​ត្រូវ​នៅ​ជិត​សាលារៀន មាន​ទីផ្សារ សម្រាប់​ពួក​ខ្ញុំ តែបើ​ឲ្យ​ទៅ​នៅ​ឆ្ងាយ​រាប់គីឡូម៉ែត្រ ពួក​ខ្ញុំ​មិន​ទៅ​ទេ​។ អ៊ីចឹង​ខ្ញុំ​នឹងដាក់​ពាក្យបណ្តឹង​រហូត​ទាល់​តែមាន​យុត្តិធម៌​សម្រាប់​ពួក ខ្ញុំ មិន​មែនមាន​យុត្តិធម៌​សម្រាប់តែ​អ្នកមាន​លុយ​មានអំណាច​នោះទេ​»​។​
​ប្រធាន​ផ្នែក​ដីធ្លី​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ឡា​ត់ គី បាន​សម្តែង​ការសោកស្តាយ និង​ចាត់ទុក​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ដែលថា សមាគម​លោក​នៅ​ពី​ក្រោយខ្នង​ជម្លោះដីធ្លី​នោះ ជាការ​លាប​ពណ៌​ខុសពី​ការពិត​។
​លោក​ថា អាដហុក គ្រាន់តែ​ជួយ​ប្រឹក្សា​យោបល់ និង​បង្ហាញផ្លូវ​សម្រាប់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ ក្នុងការ​ស្វែងរក​យុត្តិធម៌​តាមផ្លូវ​ច្បាប់​ប៉ុណ្ណោះ មិនមែនជា​ខ្នងបង្អែក​ក្នុង​ផ្លូវ​ទុច្ចរិត​ណាមួយ​ឡើយ​។

 
​លោក​បាន​បញ្ជាក់ថា បើទោះជា​ខំ​អះអាង លុបលាង​យ៉ាងណាក៏ដោយ តែ​រឿង​ហ្នឹង ដោយសារតែ​ឥទ្ធិពល​របស់គាត់ [​លោក ស៊ុយ សែម ] ដែល​ធ្វើ​ឲ្យ​វិវាទ​ដីធ្លី​រវាង​ភរិយា​គាត់ និង​ប្រជាពលរដ្ឋ មិនអាច​រក​ដំណោះស្រាយ​បាន​រហូតមកដល់​ថ្ងៃនេះ​។

 
​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ឡ​ពាង ជាមួយ​ក្រុមហ៊ុន ខេ​ឌី​ស៊ី របស់លោក​ស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម បាន​កើតឡើង​តាំងពី​ឆ្នាំ ២០០៦ មកដល់​បច្ចុប្បន្ន គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា កំពុងធ្វើការ​សម្របសម្រួល ជាមួយ​ភាគី​ទាំងពីរ ដើម្បី​រក​ដំណោះស្រាយ​។​

 
​ប្រធាន​គណៈកម្មការ​ទី ១ រដ្ឋសភា ផ្នែក​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា បាន​ថ្លែងថា មកដល់ពេលនេះ ពលរដ្ឋ​មួយចំនួន​បានដាក់​សំណើ​ជា​ថវិកា ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី​នេះ ហើយ​បន្ទាប់មក​គណៈកម្មការ​នឹង​យក​សំណើ​នេះ​ទៅប្រាប់​ខាង​ក្រុមហ៊ុន ដើម្បី​ធ្វើការ​ចរចា​គ្នា​។ លោក​ថា ប្រសិនបើ​ការចរចា​ពុំមាន​លទ្ធផល​ជា​វិជ្ជមាន​ទេនោះ​គណៈកម្មការ​នឹង បញ្ជូន​សំណុំ​រឿងនេះ ទៅកាន់​អាជ្ញាធរ​រាជរដ្ឋាភិបាល​ជា​អ្នកដោះស្រាយ​វិញ​៕sdf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya