ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​បុរស​២​នាក់ ករណី​ទិញ​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់​បុរស​២​នាក់ ករណី​ទិញ​គ្រឿងញៀន​ ​

កណ្តាល​៖ កាលពី​ថ្ងៃទី​១៣​ខែ​០៥​ឆ្នាំ​២០១៥ វេលា​ម៉ោង ០៧​និង​៤៥​នាទី​ព្រឹក​នៅ​ចំណុច​ផ្ទះសំណាក់​មាន​​កោះ​មាស ក្នុងភូមិ​អំពិល​ទឹក​ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក​ខេត្តកណ្តាល ។​
​ជនល្មើស​ចំនួន​០៤​នាក់ ក្នុងនោះ​ស្រី​០២​នាក់ ៖
១.​ឈ្មោះ លីម វណ្ឌី ហៅ​ឌី ភេទ​ប្រុស​អាយុ​២០​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​កំពង់ចម្លង​ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ( ឃាត់ខ្លួន ) ។​
២.​ឈ្មោះ​អ៊ូ សយ​ទ្រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជាតិខ្មែរ​មាន​ទីលំនៅ​ភូមិ​អំពិល​ទឹក​ឃុំ​កំពង់​ភ្នំ​​ស្រុក​លើកដែក ( ឃាត់ខ្លួន )​។​
៣.​ឈ្មោះ ស្រី ល​ក្ខ័ អាយុ​១៩​ឆ្នាំ ភេទ​ស្រី​ជាតិខ្មែរ នៅ​ខណ្ឌទួលគោគ ភ្នំពេញ ( គេចខ្លួន )​។​
៤.​ឈ្មោះ ស្រី យ៉ា អាយុ​២០​ឆ្នាំ ភេទ​ស្រី ជាតិខ្មែរ នៅ​ភ្នំពេញ​ជាមួយគ្នា​( គេចខ្លួន )​។​
​វត្ថុតាង​មាន ៖
១.​ថង់​ផ្លាស់​ស្ទិ​ច​តូច​ចំនួន​០៣.​សម្រាប់​ដាក់​សារធាតុ​ញៀន ( ប្រើប្រាស់​អស់​មាន​នៅសល់​បន្តិច បន្តួច​ជាប់​និង​ថង់​)​។​
២.​ថង់​ផ្លាស់​ស្ទិ​ច​ធំ​ចំនួន​០១ សម្រាប់​ដាក់​សារធាតុ​ញៀន ( ប្រើប្រាស់​អស់ មាន​នៅសល​បន្តិច​​បន្តួច រលាយ​ជា​ជាតិ​ទឹក​ជាប់​ក្នុង​ថង់ )​។​
៣.​ដែកកេះ​ចំនួន​០៤
៤.​ទូរ​សព្ទ័​ដៃ ចំនួន​០១.
៥.​សំបក​ដប​ទឹក​សុទ្ធ ចំនួន​០២.​និង​សម្ភារ​:​សម្រាប់​
​ប្រើប្រាស់​មួយទៀត​។​
​សមត្ថកិច្ច បាន​ចុះ​ដល់​ចំណុច​ផ្ទះសំណាក់​មាន​កោះ​មាស ក្នុងភូមិ​អំពិល​ទឹក ឃុំ​កំពង់​ភ្នំ នៅ​បន្ទប់​លេខ​110.​បានឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់ គឺ​ឈ្មោះ លីម វណ្ឌី និង​ឈ្មោះ អ៊ូ សយ​ទ្រី ភេទ​ប្រុស បានរៀបចំ​ចេញពី​បន្ទប់​នោះ ភ្លាមនោះ សមត្ថកិច្ច​បាន​សាកសួរ​រកមុខ​សញ្ញា​ពីរ​នាក់​ទៀត​ភេទ​ស្រី ដូច​មានឈ្មោះ​ខាងលើ​ពេលនោះ​ជន​ស​ង្ស​យ័​ទាំង​០២​នាក់​បាន​ប្រាប់ថា  ស្រី​នោះ​ចេញផុត​មុននេះ​បន្តិច ភ្លាមនោះ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​បាន​ទិញ​ថ្នាំញៀន​០១​កញ្ចប់ តម្លៃ 20 ដុល្លា ទិញ​ពី​ឈ្មោះ ចិត្រ​នៅមុខ​ពេទ្យ​លោកសង្ឃ ភ្នំពេញ យកមកប្រើ​ប្រាស់​ក្នុង​បន្ទប់​លេខ​110 នេះ​ពិតមែន ដោយ​ប្រើប្រាស់​មាន​គ្នា​ចំនួន​04​នាក់​ដូច​មានឈ្មោះ​ខាងលើ សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ​ចាប់យក វត្ថុតាង​ដូច​បាន​រៀបរាប់​ខាងលើ និង​ឃាត់ខ្លួន​ជ​នស​ង្ស​យ័​ចំនួន​០២.​នាក់​យកមក​អធិការដ្ឋាន​​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង និង​បន្ត​ចា​តើ​ការ​តាម​នីតិវិធី ៕10985390_1841708836054128_6649894440740033940_n 11055252_1841708616054150_7995173449688474912_n 11115607_1841708586054153_8279296336632440197_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya