ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ផ្អើល​សមត្ថកិច្ច​​ពេញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ឡោម​ព័ទ្ធចាប់​ចោរប្លន់​

ផ្អើល​សមត្ថកិច្ច​​ពេញ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ឡោម​ព័ទ្ធចាប់​ចោរប្លន់​

​ភ្នំពេញ ៖​បុរស​ម្នាក់​បាន​ទៅប្តឹង​សមត្ថកិច្ច ថា​មាន ចោរប្លន់ មួយក្រុម បាន​ចូលមក​ធ្វើ​សកម្មភាព​គាស់​ចូល​ផ្ទះ​របស់គាត់ ហើយ ថែមទាំង​បាញ់​គំរាម​គាត់​មួយ​គ្រាប់​ទៀត តែ​លទ្ធផល​ពេលដែល សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ពេញ​មួយ​ខណ្ឌ​ចុះមក​អន្តរាគមន៍​ភ្លាមៗ តែ​បែរជា​មិនឃើញ សូម្បី​ស្រមោល ចោរ ក៏​គ្មាន​ដែរ ។​
​ហេតុការណ៍​ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង ៤០​នាទី យប់​ថ្ងៃទី​២៧ សីហា ២០១៣​ស្ថិតក្នុង​បុរី​ញូ​វ​ថោ​ន ក្នុងភូមិ​ព្រៃទា​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ខាងលិច​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​
​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា​ម្ចាស់​ផ្ទះកើតហេតុ​ខាងលើ​មានឈ្មោះ តែ លាង​សៀង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មុខរបរ​អ្នកលក់ដូរ​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ ។​
​តាម​ការនិយាយ​រៀបរាប់​ពី មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​ខាងលើ​បាន​ឲ្យ​ដឹងថា​ប្រហែលជា​ប៉ុន្មាន​ថ្ងៃ​កន្លងមក​បានឃើញ​ជន​សង្ស័យ​តាមដាន​គាត់ ហើយ​នៅ​យប់កើតហេតុ​ម្ចាស់ផ្ទះ​បានឮ​សំឡេង​គាស់​ទ្វារផ្ទះ​រូបគាត់​ក៏បាន​ទូរស័ព្ទ​ហៅ​ក្មួយប្រុស ហើយ​ក្មួយ​នោះបាន​ប្តឹងទៅ​សមត្ថកិច្ចៗ​ក៏​ចុះ​មកដល់​ធ្វើការ​ឡោម​ព័ន្ធ រហូត​ជិត ២​ម៉ោង
​ហើយ សមត្ថកិច្ច​ក៏បាន​រុករក​ជនសង្ស័យ​នៅក្នុង​ផ្ទះ​ក៏ ប៉ុន្តែ​មិន​ប្រទះឃើញ​អ្វី បន្តិច​ឡើយ​។ សមត្ថកិច្ច​សន្និដ្ឋានថា​ជនសង្ស័យ​រត់គេចខ្លួន​បាត់​អស់ហើយ ៕ ដោយ​៖ នាយ​ដន

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya