ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​បុរស​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

ប៉ូលិស​ចាប់​បុរស​ម្នាក់ ករណី​ចែកចាយ​គ្រឿងញៀន​ ​

ភ្នំពេញ​៖ ថ្ងៃទី​១២​ខែ​០៥​ឆ្នាំ​២០១៥ ចំណុច​ក្នុង​វត្ត​រកា​កោង​ភូមិ​រកា​កោង ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ។​
​ជនសង្ស័យ​០២​នាក់ ៖ ១.​ឈ្មោះ​សៀម សុ​វាសនា ហៅ​ផល្លា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ មុខរប​រៈ​មិន​ពិតប្រាកដ​នៅ​ភូមិ​ដើម​ជ្រៃ ឃុំ​រក​កោង​ទី​២ (​ឃាត់ខ្លួន​)​។​
២.​ឈ្មោះ​សេង សុគន្ធ​ហៅ​ទិ​ត្យ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ នៅ​ភូមិ ឃុំ កើតហេតុ មុខរបរ​​មិន​ពិតប្រាកដ​(​គេចខ្លួន​)​។​
​វត្ថុតាង​ចាប់យក ៖
១.​លុយ​ខ្មែរ​ចំនួន​៦០.០០០​រៀល ក្រដាស់​២០.០០០​រៀល​ចំនួន​០៣​សន្លឹក​។​
២.​ម្សៅ​ក្រាម​ពណ៌​ស ថ្លា​សង្ស័យ​ជា​សារធាតុ ញៀន (​ម៉ា​ទឹកកក ០១​កូន​ក​ញ្ចា​ប់​តូច​)​។​
​ជនសង្ស័យ​ឈ្មោះ​សៀម សុ វាសនា​ហៅ​ផល្លា ដេក​ក្នុង​រោង​យាយជី​ក្នុង​វត្ត​រកា​កោង​ភូមិ​ឃុំ​កើត​​ហេតុ​រហូតដល់​ម៉ោង​ប្រហែល​១១.០០​នាទី​ជនសង្ស័យ​ឈ្មោះ​សេង​សុគន្ធ​ហៅ​ទិ​ត្យ​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ​មក​ដាស់​ជនសង្ស័យ​ឈ្មោះ​សៀម​សុ វាសនា​ហៅ​ផល្លា​ឲ្យ​ក្រោក​រួច​សួរថា ស៊ី​បាយ​នៅ​? ឈ្មោះ​សៀម​សុ​វាសនា​ឆ្លើយថា​.​អត់​មាន​លុយ ភ្លាមនោះ​ជនសង្ស័យ​ឈ្មោះ​សេង សុគន្ធ​ហៅ​ទិ​ត្យ​បាន​ប្រាប់ថា​.​ហ្អែ​ង​យក​របស់​នេះ​ទៅ​ឲ្យ​គេ​នៅ​ខាងត្បូង​វិហារ​ទៅរួច​បាន​លុយ​ចាំ​ដក​៥០០០​រៀល​យក​ស៊ី​បាយ​ទៅ​។​
​ពេលនោះ​ជនសង្ស័យ​ឈ្មោះ​សៀម សុ​វាសនា​​ហៅ​ផល្លា​បាន​ទទួលយក​ថ្នាំញៀន​០១​កញ្ចប់​តូច​ពី​ជនសង្ស័យ សេង សុគន្ធ​ហៅ​ទិ​ត្យ រួច​ដើរ​​ឡើង​ទៅលើ​វិហារ​ខាងត្បូង​ទើប​ឃើញ​មាន​មនុស្ស​ចំនួន​០២​នាក់​នៅ​ឈរ​ចាំ​យក​ថ្នាំ​នៅ​​កន្លែង​នោះ ពេលនោះ​ជនសង្ស័យ​ក៏បាន​ដើរចូល​ទៅរក​អ្នក​ទាំង​០២​នាក់ បន្ទាប់មក​អ្នក​ទាំង​
០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​ហុច​លុយ​ឲ្យ​មក​ជនសង្ស័យ សៀម សុ​វាសនា​ហៅ​ផល្លា​ចំនួន​៦០.០០០​រៀល​(​លុយ​ក្រដាស់​២០.០០០៛)​ចំនួន​០៣​សន្លឹក​ហើយ​ជនសង្ស័យ​ក៍​ហុច​កញ្ចប់​ថ្នាំញៀន​០១​កញ្ចប់​តូច​នោះ​ទៅ​អ្នក​ទាំង​០២​មិន​
​ស្គាល់​អត្តសញ្ញាណ​នោះ​វិញ​ពេលនោះ​សមត្ថកិច្ច​បាន​ទៅដល់​រួច​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​សៀម សុ​វាសនា​ហៅ​ផល្លា​ព្រមទាំង​ឆែកឆេរ​ដកហូត​បាន​លុយ​ខ្មែរ​ចំនួន​៦០.០០០​រៀល​(​ក្រដាស់​២០០០០​រៀល​)​ចំនួន​០៣​សន្លឹក​។ ចំណែក​អ្នកទិញ​ថ្នាំញៀន​០២​នាក់​នោះបាន​រត់​​គេចខ្លួន ក្នុងការ​ពិនិត្យ​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​យើង​បាន​រកឃើញ​ថ្នាំញៀន​ចំនួន​០១​កញ្ចប់​តូច​ដែល​ជ្រុះ​នៅ​កន្លែងកើតហេតុ​៕1234026_1841392786085733_3801306242758058780_n 11049632_1841392759419069_4964349694615340259_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya