ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានអន្តរជាតិ » បាតុកម្ម​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ករណី​ចាយលុយ​មូលនិធិ​ឥស្លាម​

បាតុកម្ម​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ករណី​ចាយលុយ​មូលនិធិ​ឥស្លាម​

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ត្រូវបាន​សាធារណៈជន​ដាក់​សំពាធ​ឲ្យ​ចុះ ចេញពី​តំណែង កាលពី​ម្សិលមិញ ដោយសារតែ​មានការ​ចោទប្រកាន់​ថា លោក​បាន​យកលុយ​មូលនិធិ​របស់​ឥស្លាម Tabung Haji ទៅ​ឲ្យ​មូលនិធិ​វិនិយោគ​របស់​រដ្ឋ​ដែល​ជាប់បំណុល ដោយ​មូលនិធិ​នេះ​ឈ្មោះថា 1MDB ។​

 
​ក្រុម​ឥស្លាម​បានធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​ទីស្នាក់ការ​មូលនិធិ​ក្រុម អ្នក​ធម្ម​យាត្រា​ឥស្លាម ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ ដោយ​ពួកគេ​តែងតែ​ចាត់ទុកថា​មូលនិធិ​នេះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ ទ្រទ្រង់​សកម្មភាព​ឥស្លាម​។ ពួកគេ​សំដែង​ការខឹង​សម្បារ​នឹង​ករណី​ដែល​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ណា​ជីប រ៉ា​ហ្សា​ក់ ដែល​បាន​យកលុយ​នេះ​ទៅ​ជួយ​ដល់​1MDB ដែល​កំពុង​ជាប់បំណុល​រឿង​ទិញ​ដី​ពី​រដ្ឋាភិបាល​កាលពី​២​ឆ្នាំមុន​។​

 
​ក្រុមបាតុករ​បានលើកឡើង​ថា មានការ​ធ្វើបែបនេះ​ប្រមាណ​៤៣​លើក​មកហើយ ដោយ​សរុប​ជា​ទឹកប្រាក់​ដែល​យក​ពី​មូលនិធិ​ឥស្លាម Tabung Haji ទៅ​ជួយ​ដល់​1MDB មាន​ចំនួន​៥២​លាន​ដុល្លារ​អាមេរិក​។ ពួក​បាតុករ​ក៏​អំពាវនាវ​ឲ្យ​គណៈនាយក​នៃ​មូលនិធិ​ឥស្លាម​ចុះចេញ​ពី​តំណែង ផងដែរ ពាក់ព័ន្ធ​នឹង​រឿងនេះ​។​

 
​យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បាន​សន្យាថា​នឹង​លក់​ដី​នេះ​វិញ​ដើម្បី​បញ្ចៀស​ការបង្ក​ភាពចម្រូងចម្រាស់​៕''

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya