ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » រៀបការ​ជាង​១​ខែ នាង​រត់​ចេញពីផ្ទះ​ពុំ​ដឹង​មូលហេតុ​ ​

រៀបការ​ជាង​១​ខែ នាង​រត់​ចេញពីផ្ទះ​ពុំ​ដឹង​មូលហេតុ​ ​

កណ្ដាល ៖ ភរិយា​ដែល ទើប​មាន​វ័យ​១៦​ឆ្នាំ​បាន​រត់ ចោល​ស្វាមី​ក្រោយពី​រៀបការ រស់នៅ​ជា​មួ​ួ​យ​គ្នា​បាន​ជាង​១ ខែ​ព័ត៌មាន​ភរិយា​រត់ចោល ស្វាមី​ទើប​រៀបការ​ថ្មីថ្មោង​នេះ បាន​បែកធ្លាយ ខណៈ​ស្ដ្រី​ជា​ម្ដាយ របស់​នាង​បានមក​ដាក់ពាក្យ បណ្ដឹង​កាលពី​ថ្ងៃទី​១១ ខែ ឧសភា ឆ្នាំ​២០១៥ នៅ​អធិការ ដ្ឋា​ន​នគរបាល ក្រុង​តាខ្មៅ ខេត្ដ កណ្ដាល ដើម្បី​ជួយ​អន្ដរាគមន៍ រក​កូនក្រមុំ​ដែល​បាត់​ខ្លួន​ចេញពីផ្ទះ មិនដឹង​មូលហេតុ​និង​បាន​យក​រូបថត អាពាហ៍ពិពាហ៍​កូនស្រី​ថត​ក្នុង​ថ្ងៃ​រៀបការ ជាមួយ​កូនកំលោះ​ផង ។​
​បើតាម​ម្ដាយ​ឱ្យដឹងថា កូនក្រមុំ​ដែល រត់ចោល​ស្វាមី​ខាងលើនេះ​ឈ្មោះ អេ​ម ប្រស្នា​រីតា អាយុ​១៦​ឆ្នាំ បាន​រៀបការ​នៅ ស្រុកកំណើត​ស្វាមី​ក្នុងស្រុក​ល្វាឯម ខេត្ដ កណ្ដាល​កាលពី​ជាង​១​ខែ​មុនពេល​បាត់​ខ្លួន ។​

​ស្ដ្រី កេ​ត សុខា អាយុ​៣៥​ឆ្នាំមាន ស្រុកកំណើត​នៅ​ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាល ស្ទឹង​បានឱ្យដឹងថា ប្ដី​របស់​នាង​ឈ្មោះ ចិត្រ អាយុ​២៣​ឆ្នាំ ហើយ​ពេល​រៀបការ គឺមាន​ចាស់ទុំ​ដឹងឮ​ដោយ​ពុំមាន​ការ បង្ខិតបង្ខំ​នោះឡើយ ។ នៅមុន​ពេល​រៀប ការ​កូនស្រី​របស់គាត់​បាន​យល់ព្រម​និង​ពួកគេ​ធ្លាប់បាន​យល់​ចិ​ត្ដ​គ្នា​ពី មុន​មក ទៀតផង ។​
​ម្ដាយ​កូនក្រមុំ​បានឱ្យដឹង​ទៀតថា កូន ស្រី​របស់គាត់​បានចេញ​ពី​ផ្ទះ​កាលពី​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ​២០១៥ ប៉ុន្ដែ​ការចាក ចេញ​របស់​កូនស្រី​គាត់​មិនដឹងថា​បណ្ដាល មកពី​មូលហេតុ​អ្វី​នោះទេ​។​

កូនស្រី​របស់ គាត់​និង​កូនប្រសា​ក្រោយពី​រៀបការ​រស់ នៅ​ជាមួយគ្នា​មាន​ភាព​ល្អូកល្អិន​តែ​គាត់ ខ្លាចក្រែង​កូនស្រី​ចាញ់បោក​មិ​ត្ដ​ភក្ដិ​ល្បួង ទៅធ្វើ​រឿង​អ្វី​មិន​គប្បី​ទើបបានជា​រូបគាត់ មក​ដាក់ពាក្យ​បណ្ដឹង​ឱ្យ​សមត្ថកិច្ច​ជួយ អន្ដរាគមន៍​ស្វែងរក​ខ្លាច​កូនស្រី​មាន​គ្រោះ ថ្នាក់​អ្វី​កើតឡើង ។  បើទោះបីជា​កូនស្រី​ចាក​ចេញពីផ្ទះ​យូរ ថ្ងៃ​ហើយក៏​ដោយ​ប្ដី​របស់​នាង​ដែល​ទើប រៀប​ការមិន​ប្រកាន់ទោស​អូស​ដំណើរ ចំពោះ​ភរិយា​នេះ​ទេ ។ ប្រសិនបើ​កូនស្រី មាន​មិ​ត្ដ​ភក្ដិ​អូសទាញ​ទៅរក​ផ្លូវ​មិនល្អ ហើយ​បើ​បានដឹង​ពី​ក្ដីបារម្ភ​របស់​ម្ដាយ និង​ស្វាមី សូម​កូនស្រី​វិល​ត្រឡប់មកផ្ទះ វិញ​ព្រោះ​ឪពុកម្ដាយ​បារម្ភ​ពី​កូនស្រី​ខ្លាំង ណាស់​គឺ​បាយ​មិន​នឹក ទឹក​មិន​ស្រេក ទន្ទឹង រង់ចាំ​មុខ​កូន ខ្លាច​កូនស្រី​មាន​គ្រោះ ថ្នាក់​ដោយ​ប្រការ​ណាមួយ ៕11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya