ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​នគ​បាល​ចុះបង្ក្រាប​បទល្មើស​រថយន្ត​ដឹក​អេតចាយ​បង្កប់​ឈើប្រណិត​កែឆ្នៃ​រួច ចេញទៅ​ប្រ​ទស​វៀតណាម​តាម​ទូក​ខុសច្បាប់ ​

សមត្ថកិច្ច​នគ​បាល​ចុះបង្ក្រាប​បទល្មើស​រថយន្ត​ដឹក​អេតចាយ​បង្កប់​ឈើប្រណិត​កែឆ្នៃ​រួច ចេញទៅ​ប្រ​ទស​វៀតណាម​តាម​ទូក​ខុសច្បាប់ ​

ស្វាយរៀង​៖​កម្លាំង​ជំនាញ​សមត្ថកិច្ច​នគ​បាល​ខេត្ត សហការ​ជាមួយ​កំលាំង​នគ​បាល​ស្រុក​បានធ្វើការ​ចុះបង្ក្រាប​ប​ទ​ល្មើស​នាំ​ឈើ​ចេញទៅ​ប្រ​ទស​វៀតណាម​ខុសច្បាប់​និង​ធ្វើការ​ឃាត់​បាន​រថយន្ត​មួយគ្រឿង​និង​សំភា​រះ​មួយចំនួន​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​១០​ខែឧសភា​ឆ្នាំ​២០១៥​ស្ថិត នៅ​ចំនុច​ព្រែក​ព្រំដែន ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​
​សមត្ថកិច្ច​នគ​បាល​ខេត្តស្វាយរៀង​បានអោយដឹងថា​រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់​បាន​ម៉ាក​ហ៊ីយ៉ានដាយ​ព​ណ៏​សរ​លាយ​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​៣A៖៣៤៦៥​រីឯ​អ្នកបើកបរ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ក្រោយ​ឃើញ​សភាព​មិន​ស្រួល​បាន​បើកទ្វា​រថយន្ត​គេចខ្លួនបាត់​ស្រ​ម៉ោ​ល​ភ្លាមៗ​តែម្ដង​។​
​ចំណែក​វត្ថុតាង​ដែល​រឹបអូស​បានរួម​មាន​៖​ទូរ មួយ គ្រឿង គ្រែ​ប្រអប់​ធំ​ពីរ​គ្រឿង កៅអី ដប់​និង​គ្រោងទ្វារ ចំនួន​១៤​និង​ឈើ​កំណាត់​មួយចំនួនទៀត​ផងដែរ​។​
​សមត្ថកិច្ច​នគ​បាល​ខេត្តស្វាយរៀង​បន្តទៀតថា​ក្រោយពី​មានការ​សង្ស័យថា​មាន​រថយន្ត​ដឹក​ដែក​អេតចាយ​បង្កប់​ឈើ​មួយគ្រឿង​បានចេញ​ពី​ភ្នំពេញ​ឆ្ពោះទៅកាន់​ច្រក​ព្រែក​ព្រំដែន​ព្រៃ​វ​ល្លិ៍​ហើយ​បាននិងកំពុង​ផ្ទេរ​ពី​រថយន្ត​ទៅ​ទូក​ទើប​កំលាំង​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​បង្ក្រាបបាន​ជាក់ស្ដែង​តែម្ដង​។​
​បច្ចុបន្ន​សមត្ថកិច្ច​បា​ន​អូស​រថយន្ត​ព្រមទាំង​វត្ថុតាង​មកកាន់​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​តាមច្បាប់​៕11261926_1644727699079509_3287683037190543385_n 1907528_1642969425932934_5432498569753046876_n 11165182_1644727722412840_6461819062611884129_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya