ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន ចោរឆក់​កាបូប ក្រោយពី​ធ្វើ​សកម្មភាព

ឃាត់ខ្លួន ចោរឆក់​កាបូប ក្រោយពី​ធ្វើ​សកម្មភាព

​ភ្នំពេញ​៖ ឃាត់ខ្លួន បុរស​ម្នាក់ បន្ទាប់ពី​បានធ្វើ​សកម្មភាព ឆក់​កាបូប​បាន​ប្រាក់​ប្រមាណ ២០០ ដុល្លារ កាលពី​ម៉ោង​៨ និង​៣០ នាទី ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​ថ្មី ភូមិ​៧ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។​

 
​ជនសង្ស័យ​ឈ្មោះ សឿន ពៅ ជា​ជន​គ្មាន​មុខរបរ​ពិតប្រាកដ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ គង់ សុ​ផាត់​ណា​រ៉ូ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៥៦A ផ្លូវ​លេខ​២១៨ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។​

 
​មុនពេល​កើតហេតុ បាន​ជិះ​ម៉ូ​តូច​ចេញពីផ្ទះ​តែម្នាក់ឯង ទៅ​កន្លែងធ្វើការ​នៅ​ច្បារអំពៅ ដោយ​ទុក​កាបូប​លុយ ក្នុង​ហោប៉ៅ​ស្តាំ​ខាងក្រោយ លុះដល់​ផ្លូវ​២៧១ កែង​ផ្លូវ​ថ្មី​ភូមិ​៧ បាន​ឈប់​ម៉ូតូ​រង់ចាំ​ស្តុ​ប​ពណ៌​ខៀវ ខណៈនោះ ស្រាប់​តែមាន​មនុស្ស​ម្នាក់​ដើរមក​ពីក្រោយ រួច​ឆក់​កាបូ​បយក រត់​ចុះ​ទៅតាម​ច្រក ក្រោមផ្ទះ​ប្រជាពលរដ្ឋ​ក្បែរ​នោះ​គេចខ្លួនបាត់​។ ក្នុងការ​បូ​ប​មាន​ប្រាក់​ចំនួន ២០០​ដុល្លារ​អាម៉េរិក និង​លុយ​ខ្មែរ​ចំនួន​៣០០០០​រៀល រួម​និង​ឯកសារ​មួយចំនួន​ផ្សេងទៀត​ផងដែរ​។​

 
​ក្រោយ​កើតហេតុ​បន្តិច ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​ផ្សារ​ដើមថ្កូវ លុះ​មួយ​ម៉ោង ក្រោយ​ទទួល​ពាក្យបណ្តឹង កម្លាំង​នគរបាល​ក៏បាន​តាម​ស្វែងរក និង​ចាប់ខ្លួន​ជនសង្ស័យ​បាន ប៉ុន្តែ​ប្រាក់ និង​ឯកសារ​មួយចំនួន ក្នុង​កាបូប​បាន​បាត់បង់​ទាំងស្រុង​៕ដង

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya