ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឈ្មូ​ញ​វៀតណាម​ទិញ​សត្វ​តុ​កែ​យកទៅ​ធ្វើ​ឱសថ​

ឈ្មូ​ញ​វៀតណាម​ទិញ​សត្វ​តុ​កែ​យកទៅ​ធ្វើ​ឱសថ​

​ខេត្តរតនគិរី ៖ បច្ចុប្បន្ននេះ តាម​ការអង្កេត​ឃើញ​មួយចំនួន ជាពិសេស​ស្រុក​អូ​រយ៉ា​ដាវ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ ទាក់​សត្វ​តុ​កែ​លក់​ឲ្យ​ឈ្មួញ​វៀតណាម ។​

 
​ជាក់ស្តែង​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​ភ្នំ​ក្រហម​ព្រំប្រទល់​ប្រទេស​វៀតណាម ស្ថិតនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ក្នុងខណៈ​អ្នកដើរ​ទាក់​សត្វ​តុ​កែ​កំពុង​ដោះដូរ​លក់​ឲ្យ​ឈ្មួញ​វៀតណាម នោះ ត្រូវបាន​ពួកគាត់​ជា​អ្នក​ដើរទា​ក់បាន​ឲ្យ​អ្នក​សារពត៌មាន​ដឹងថា ពួកគាត់​ដើរ​ទាក់​សត្វ​តុ​កែ​នេះ មានការ​លំបាក​ណាស់ ព្រោះ​ជាស​ត្វ​កម្រ​រស់​នៅតាម​ដើមឈើ​ងាប់ៗ ជាពិសេស​នៅតាម​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​មួយថ្ងៃ​ពួកគាត់​រកបាន​១០​ទៅ​២០​ក្បាល មួយថ្ងៃ ទល់​យប់ ឈ្មួញ​វៀតណាម​ទិញ​ក្នុង​មួយ​ក្បាលសត្វ​តុ​កែ​ធំ​តម្លៃ​១​ម៉ឺន​រៀល អាតូច​៥​ពាន់​រៀល​។

 
​សត្វ​តុ​កែ​នេះ​ឈ្មួញ​វៀតណាម​ទិញយក​ធ្វើ​ថ្នាំបុរាណ ក្រៅពី​ឈ្មួញ​វៀតណាម​ដើរ​ទិញ​សត្វ​តុ​កែ​គឺ​ឈ្មួញ​ខាងលើ​ប្រមូល​ទិញ សត្វព្រៃ​គ្រប់​ប្រភេទ​ផងដែរ ដូចជា សត្វ​ឈ្លួ​ស ជ្រូកព្រៃ អណ្តើក កាំ​ប្រ​ម៉ា ពស់វែក និង​សត្វព្រៃ​គ្រប់​ប្រភេទ ហើយ​បើ​គ្មាន​ការទប់ស្កាត់​នោះទេ អនាគត​សត្វព្រៃ​នៅ​ខេត្តរតនគិរី​ផុត​ពូជ​អស់ហើយ ៕ x xz

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya