ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ធ្លាយ​រូប​នាយ ក្រូច សម្ដែង​ចាប់​សុដន់ តូ​តា ឯ​សាមីខ្លួន​ថា ភ័យ​បែកញើស​ជោគ​ថ្ងាស​ ​

ធ្លាយ​រូប​នាយ ក្រូច សម្ដែង​ចាប់​សុដន់ តូ​តា ឯ​សាមីខ្លួន​ថា ភ័យ​បែកញើស​ជោគ​ថ្ងាស​ ​

ភ្នំពេញ​៖ រូបភាព​នាយ​ក្រូច​ចាប់​សុដន់ តូ​តា ប៉ុន្មាន​សន្លឹក​ដែលជា​ឈុត​មួយ​ក្នុង​ខ្សែភាពយន្ត​របស់ Rock រឿង “​បង​ទុំ អូន​ទាវ​” បាន​ធ្លាយ​ចេញ​។ នាយ​ក្រូច​ប្រាប់ថា នាយ​ភ័យ​បុក​ពោះ រហូត​បែកញើស​ជោគ​ថ្ងាស ពេល​កំពុង​សម្ដែង​ឈុត​នេះ​។ “​និយាយ​មិន​ភ័យ​ម៉េច​បង កូន​គេ​ក្រមុំ​ណា​…​ម្យ៉ាង​ស្អាត​ទៀត ដៃ​ក៏​ញ័រ ឯ​ក្បាល​បែកញើស​ជោគ ភ័យ​មែនទែន​ណា​បង មិនមែន​ភ័យ​ក្នុង​រឿង​ទេ​(​សើច​)!”​។ នាយ ក្រូច​ថ្លែង​។
តារា​កំប្លែង ដែល​អភិវឌ្ឍន៍​ខ្លួន​មកជា​តារាចម្រៀង និង​សម្ដែង​រូបនេះ ប្រាប់ថា ដោយសារតែ​ភ័យ​ពេក​ដៃ​ញ័រ​ផង គ្រាន់តែ​ថត​ឈុត​នេះ នាយ​សម្ដែង​ខុស​ជាង​១០​ដង​ឯណោះ​។ “​តួ​ស្រី​គេ​មានអី គេ​ដេក​ធ្វើ​តែ​មិនដឹង ភ័យ​តែ​ខ្លួនឯង​ឯណេះ ញ័រ​ដៃ​ផង បែកញើស​ផង​ព្រោះតែ​ភ័យ​ពេក​”​។
​តាម​រូបភាព​ប៉ុន្មាន​សន្លឹក​នោះ បានបង្ហាញ​ឲ្យ​ឃើញថា ដៃ​របស់​នាយ បាន​ប៉ះ​ដល់​ដើមទ្រូង​របស់ តូ​តា តែម្ដង​។ ប៉ុន្តែ​តាម​នាយ ក្រូច បាន​ឲ្យ​ដឹងថា នាយ​ប៉ះ​ថើៗ​ទេ​។ “​ប៉ះ​ថើៗ​ទេ តែមាន​អី តួ​ស្រី​គេ​ភ្ញាក់ឡើង ត្រូវ​កំផ្លៀង​ដដែល​ហ្នឹង​(​សើច​)!”​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ភាគី​ខាង​ស្រី មិនអាច​សុំ​ទំនាក់ទំនង​បានទេ​ព្រឹក​នេះ​។
​តាម​លោក យឹម សុស​ត្យា ប្រធាន​គ្រប់គ្រង​ការផលិត​របស់ Rock បាន​រៀបរាប់ថា ឈុត​ខាងលើនេះ គឺ​ឈុត​ដែល​នាយ ក្រូច ត្រូវ​មើលថែ តូ​តា ដែលមាន​ជំងឺ ហើយ​ការដែល​នាយ​ក្រូច​ហ៊ាន​យកដៃ​ទៅ​លូក​ចាប់​សុដន់​តូ​តា​ពេល​កំពុង​ដេក លក់​នោះ មិនមែន​មកពី​នាយ​មានបំណង​មិនល្អ​ទេ តែ​មកពី​នាយ​បានធ្វើ​ឲ្យ​ខូច​អាវទ្រនាប់​របស់ តូ​តា ប៉ុណ្ណោះ​។
“​សាច់រឿង​គឺ​អ​ញ្ចេះ​ទេ តូ​តា ឈឺ ហើយ​នាយ​ក្រូច​បោក​ខោអាវ​ឲ្យ ពេលនោះ​នាយ​បាន​យក​ច្រាស់​មក​ដោះអាវ​ក្នុង​តូ​តា​ធ្វើ​ដាច់​រហែក​។ អីចឹង​ភ័យខ្លាច​នាង​ខឹង ក៏​ចង់ទៅ​ទិញ​មក​សង​នាង​វិញ តែ​មិនដឹង​ពី​ទំហំ អីចឹង នាយ​ក៏​ទៅ​វាស់​ទំហំ​តាម​វិធី​ហ្នឹង​ទៅ​(​សើច​)!”​។ លោក យឹម សុស​ត្យា អធិប្បាយ​៕
10897009_618982181561718_3261434792925243576_n2 10665804_675425745917361_2212945684444793122_n1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya