ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើកសវនាការ នៅ​ថ្ងៃទី​២០ ខែឧសភា លើ​សំណុំរឿង​លោក ថោង សារ៉ាត់​ ​

សាលាដំបូង​រាជធានី​ភ្នំពេញ គ្រោង​បើកសវនាការ នៅ​ថ្ងៃទី​២០ ខែឧសភា លើ​សំណុំរឿង​លោក ថោង សារ៉ាត់​ ​

ភ្នំពេញ​៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ នៅ​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៥ លើ​សំណុំរឿង​លោក ថោង សារ៉ាត់​។ លោក​ឧកញ៉ា ថោង សារ៉ាត់ ជាប់​ចោទថា ជា​មេខ្លោង​ក្នុងករណី​ឃាតកម្ម ​បាញ់សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ កាលពី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​។ នេះ​បើតាម​លោក លឹម វណ្ណា មេធាវី​ការពារ​ក្តី​លោក​ឧកញ៉ា ថោង សារ៉ាត់​។
​ប៉ូលិស​បាន​ចាប់ខ្លួន​លោក​ឧកញ៉ា ថោង សារ៉ាត់ ជា​អតីត​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) នៃ​កងយោធពល​ខេមរភូមិន្ទ ជា​ថៅកែ​សាច់​ប៉ាត់​តេ ៩៩ និង​ជា​ថៅកែ​បុរី ៩៩៩ ព្រមទាំង​ជា​ប្រធាន​ក្រុមហ៊ុន Meanchey International Investment នៅ​ព្រំដែន​វៀតណាម កាលពី​ថ្ងៃទី​១៧​មេសា​។ ភ្លាមៗ ចៅក្រម​បានសម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​លោក​ថោង​សារ៉ាត់ នៅ​ពន្ធនាគារ​ព្រៃ​ស​។​

​ក្នុង​សំណុំ​រឿងក្តី​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ប៉ូលិស​បាន​ចាប់ខ្លួន​អង្គរក្ស​លោក​ថោង​សារ៉ាត់ ៤ នាក់ ហើយ​តុលាការ​បាន​ចោទប្រកាន់ និង​ឃុំខ្លួន​ជា​បណ្តោះ អាសន្ន​។ អ្នក​ទាំងនោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​អ្នកសមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​។
​ដោយឡែក ឪពុកម្តាយ​របស់លោក​ឧកញ៉ា ថោង សារ៉ាត់ ដែលជា​ជនជាតិ​វៀតណាម និយាយ​ខ្មែរ​មិន​ច្បាស់ ក៏​ត្រូវបាន​ចាប់ឃុំខ្លួន ពីបទ​រក្សាទុក​អាវុធ​ខុសច្បាប់​៕
thong-sarat-meatophoum-52455

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya