ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ក​ម្លាំ​ងសមត្ថកិច្ច​សហការគ្នា ចាប់​ចោរលួច​ម៉ូតូ​២​នាក់​

ក​ម្លាំ​ងសមត្ថកិច្ច​សហការគ្នា ចាប់​ចោរលួច​ម៉ូតូ​២​នាក់​

​កំពង់ចាម ៖ ចោរ ២​នាក់ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​បានសម្រេច កាលពី​ព្រឹក ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥ ត្រូវ​កម្លាំង​នគរបាល ប៉ុស្តិ៍​ជាលា និង​កម្លាំង​នគរបាល ប៉ុស្តិ៍​សំបូរ នៃ​អធិកា​រដ្ឋា​នគរបាល ស្រុក​បាធាយ ខេត្តកំពង់ចាម បាន​សហការគ្នា​​ចាប់ខ្លួន​បានទំាងពីរ។​
​ការចេញ​បង្ក្រាប និង​តាម​ចាប់ខ្លួន​ជនសង្ស័យ ទាំង​២​នាក់ ខាងលើនេះ បានធ្វើ​ឡើង តាំងពី​នៅ ឃុំ​ជាលា ទីកន្លែង​កើតហេតុ ទៅដល់​ទឹកដី​ប៉ុស្តិ៍​សំបូរ បន្ត​ឆ្លងកាត់ ប៉ុស្តិ៍​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល និង​ចុងក្រោយ ត្រូវ​ចាប់ បាន​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​
​មន្ត្រី នគរបាល ស្រុក​បាធាយ បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥ មាន​ករណី​ចោរ លួច​ម៉ូតូ​មួយគ្រឿង របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ជាលា ពេលនោះ អធិការនគរបាល ស្រុក​បាធាយ បាន​បញ្ជា​ភ្លាមៗ ទៅ​នគរបាល​ប៉ុស្តិ៍​មូលដ្ឋាន និង នគរបាល ជាប់​ព្រំប្រទល់ ដើម្បី​រួមសហការ​ដេញ​បង្ក្រាប តាម​ចាប់ ជនសង្ស័យ​ទាំងនេះ​។​
​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​នគរបាល តាម​ប៉ុស្តិ៍ និង​កម្លាំង​នគរបាល ដែល​យាម​ប្រចាំការ នៅតាម​គោលដៅ បានចេញ​ពួនស្ទាក់ ជា​បន្តបន្ទាប់ រហូត​ចាប់បាន​ជនសង្ស័យ​ទាំង​២​នាក់ នៅក្នុង​ទឹកដី​ប៉ុស្តិ៍ ព្រែក​ព្នៅ ដោយ​ដកហូត​បាន ម៉ូតូ​ចំនួន​២​គ្រឿង ក្នុងនោះ​ម៉ូតូ របស់​ស្ត្រី​រងគ្រោះ មួយគ្រឿង និង​ម៉ូតូ​ដែល​ពួកវា​ជិះ​ធ្វើ​សកម្មភាព មួយគ្រឿង​ផងដែរ ។​
​លោក​ឧ​ត្ត​ម​សេនីយ៍ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់ថា  នេះ​ជា​លទ្ធផល នៃ​កម្លាំង​ប្រចាំការ​ល្បាត​ពួនស្ទាក់​ពិសេស​កិច្ចប្រតិបត្តិការ សហ​ព្រំប្រទល់ រវាង​ប៉ុស្តិ៍​និង​ប៉ុស្តិ៍​ស្រុក និង​ស្រុក​ខេត្ត​និង​ខេត្ត​»​។​
​ជនសង្ស័យ​ទាំង​ម្នាក់ មានឈ្មោះ អា​ចើ​ម ជា​មុខសញ្ញា​យ៉ាងសកម្ម​ខាង​លួច​ម៉ូតូ​នៅ​ខេត្តកំពង់ចាម និង​ម្នាក់ទៀត​ដែលជា​បក្ខពួក គឺជា​មុខសញ្ញា​ប្រចាំ ស្រុក​មេមត់ ។​
​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន នគរបាល ស្រុក​បាធាយ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​៕

a ttttt

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya