ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» Breaking News, ព័ត៌មានជាតិ » ឧកញ៉ា ជឹម សុខ ជើងកាង​ផ្លូវជាតិ​លេខ​១? ​

ឧកញ៉ា ជឹម សុខ ជើងកាង​ផ្លូវជាតិ​លេខ​១? ​

កណ្តាល ៖ ប្រជាពលរដ្ឋ និង​អ្នករកស៊ី​ទិញ​គោក្របី​ពី​តំបន់​ផ្សេងៗ​យកទៅ​ចិញ្ចឹម និង​ខ្លះ​យកទៅលក់ ដើម្បី​ចិញ្ចឹមជីវិត ហើយ​ត្រូវ​ដឹក​តាមផ្លូវ​ជាតិ​លេខ​១ ឆ្លងកាត់​ខេត្តកណ្តាល​គឺ​ត្រូវ​បង់លុយ​១០​ទៅ​១៥​ម៉ឺន​រៀល​ក្នុង​គោ ឬ​ក្របី​មួយ​ក្បាល​ទៅ​ឲ្យ​ជន​មួយក្រុម​។ ការ​ជម្រិត​ទារលុយ​របៀបនេះ ប្រជាពលរដ្ឋ​អះអាងថា មកពី​ឆ្លងកាត់​ទឹកដី​របស់លោក​ឧកញ៉ា ជឹម សុខ ដែល​បាន​ប៉ាវ​ផ្តាច់មុខ​មាន​អាជ្ញាប័ណ្ណ​ដឹកជញ្ជូន​គោ ក្របី​នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ខេត្តព្រៃវែង​។ ក្រុម​អ្នក រកស៊ី​ជួញ​គោ ក្របី​តិចតួច​បាន​ចោទប្រកាន់​លោក​ឧកញ៉ា ជឹម សុខ ថា បង្កើត​តំបន់អប្បគមន៍​ផ្លូវជាតិ​លេខ​១ ឬ​យ៉ាងណា​? សូម​អាជ្ញាធរ​ជួយ​មើល​ផង​។​
​ក្រៅពី​ការបង់​លុយ​ឲ្យ​លោក​ឧកញ៉ា​ជឹម សុខ ប្រជា​ពល​ល​រដ្ឋ​ដឹកគោ​ក្របី បាន​អះអាង​បន្ថែមថា​នៅមាន​បង់លុយ​ជូន​លោក​ពេទ្យសត្វ និង​សមត្ថកិច្ច​ផ្សេងៗ​ជាច្រើន​កន្លែង​ទៀត​ដែល​សរុប​ទាំងអស់​គោ ឬ​ក្របី​ដឹក​តាមផ្លូវ​ជាតិ​លេខ​១ ឆ្លងកាត់​ខេត្តកណ្តាល​និង​ខេត្តព្រៃវែង​មួយ​ក្បាល ត្រូវ​ចំណាយលុយ​អស់យ៉ាង​តិច ២០​ម៉ឺន​រៀល ហើយ​បើ​មិន​បង់លុយ​ឲ្យ​ភ្នាក់ងារ​របស់លោក​ឧក​ញ៉ា ជឹម សុខ និង​ពេទ្យសត្វ​ដែល​ដាក់​ប៉ុស្តិ៍​ចល័ត​តាមផ្លូវ​ជាប្រចាំ​នោះ​គឺ​ពួកគាត់​មិនអាច​ដឹក​សត្វ​គោ ក្របី ទិញ​ទៅ​ចិញ្ចឹម​ដល់ផ្ទះ​បានទេ​។​
​ប្រជាពលរដ្ឋ​បន្ត​រិះគន់​ទៀតថា ឧកញ៉ា​ជឹម សុខ មាន​របរ​រកស៊ី​នាំ​សត្វ​គោ ក្របី​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដឹក​ម្តងៗ​រាប់សិប​ឡាន​ធុន​យក្ស មិន​ដូច​ប្រជាពលរដ្ឋ​ដែល​ដឹក​មួយ​ក្បាល ឬ​ពីរ​ក្បាល​នោះទេ ។ ពលរដ្ឋ​បានបញ្ជាក់​ទៀតថា ពេល​ជួបនឹង​កម្លាំង​របស់លោក​ឧកញ៉ា ជឹម សុខ ដែល​ស្លៀកពាក់​ស៊ីវិល​ចាំ​ស្ទាក់ចាប់​សត្វ​គោក្របី​របស់​ពួកគាត់​ដឹក​យកទៅ​ចិញ្ចឹម​និង​អ្នករកស៊ី​តូចតាច ដោយ​គ្មាន​ការអាណិតអាសូរ​ឡើយ ពោល គឺ​ពួកគេ​ឲ្យ​បង់លុយ​តាម​ការទាមទារ ដោយ​គ្មាន​បន្ធូរបន្ថយ​ឡើយ​។​
​ប្រជាពលរដ្ឋ​បាន​បន្តថា ឧកញ៉ា ជឹម​សុខ មា​នទី​សត្វឃាត​ដ្ឋា​ន​មួយកន្លែង​នៅ​ផ្សារ​កំពង់​សឹង ស្រុក​ព្រះស្តេច​ខេត្តព្រៃវែង ហើយ​អ្នកស្រុក​រស់នៅ​ក្បែ​រទីស​ត្វ​ឃាត​នោះ​ជួប​នូវ​ការលំបាក​យ៉ាងខ្លាំង​ផ្នែកអនាម័យ និង​មានការ​បំពុលបរិស្ថាន​ព្រោះ​ទី​សត្វឃាត​នោះ បង្ហើរ​ក្លិនស្អុយ ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់ ជាពិសេស​សុខភាព​កូន​ចៅ​តូចៗ​តែង​ជួប​នូវ​ជម្ងឺ​តម្កាត់​កើតជា​ដំបៅ​ស្ទើរ​គ្រប់គ្នា​ដោយសារតែ​ការបំពុល​បរិស្ថាន​គ្មាន​អនាម័យ​ចេញពី​ទី​សត្វឃាត​របស់លោក​ឧក​ញ៉ា​រាល់ថ្ងៃ​។​
​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​នៅ​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា លោក​ឧកញ៉ា ជឹម សុខ​បាន​ប៉ាវ​ផ្តាច់មុខ​ក្នុង​របរ​រកស៊ី​ដឹកគោ​ក្របី យកទៅលក់​នៅ​ប្រទេស​វៀតណាម​ហើយ​គាត់​បាន​នាំ​ជ្រូក​ពី​វៀតណាម​ចូលមក​ប្រទេស​កម្ពុជា​វិញ​ទាំង​ឡានៗ​ដោយ​គ្មាន​ជំនាញ​ណា​ម្នាក់​ត្រួតពិនិត្យ​ឡើយ​ហើយ​គេ​សង្កេតឃើញ​មន្ត្រី​ពេទ្យសត្វ​និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​បែរជា​ទៅ​ជួយ​តាម​ការពារ​របរ​រក​ស៊ី​របស់លោក​ឧកញ៉ា​រូបនោះ​ទៅវិញ​។
​ប្រជាពលរដ្ឋ​ដែល​រង​នូវ​ការគាបសង្កត់​ចាប់​ជម្រិត​ទារប្រាក់​បាន​សំណូមពរ​យ៉ាងទទូច ស្នើសុំ​ឲ្យ​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ជាពិសេស​អាជ្ញាធរ​ខេត្តព្រៃវែង និង​ខេត្តកណ្តាល​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើងវិញ​។​
​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ​៥៥ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​បញ្ហា​ទិញ​ផលិតផល​កសិកម្ម ដោយ​យក​យន្តការី​ទីផ្សារ​ជា​អ្នក​កាត់សេចក្តី​។ សម្ដេច​បញ្ជាក់ថា សម្ដេច និង​ចាត់វិធានការ​ចំពោះ​មន្ត្រី​ទាំងឡាយណា​ដែល​ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ​ក្នុង​ការទិញ​ផ្ដាច់មុខ និង​ក្នុងតម្លៃ​ទាប​។ សម្ដេច​បាន​បញ្ជា​ឲ្យ​អភិបាល​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ចាត់វិធានការ​ចំពោះ​ឈ្មួញ​ខិលខូច​ទាំងឡាយណា​ដែល​កាង​ផ្ដាច់មុខ​។​
​ដូច្នេះ​ឧកញ៉ា ជឹម សុខ គឺជា​ឈ្មួញ​ផ្ដាច់មុខ​ក្នុង​ការទិញ​គោ ក្របី អ្នកស្រុក ដោយ​បន្ទាប​តម្លៃ ព្រមទាំង​កាន់​ផ្គា​ច់​មុខ​ផ្លូវជាតិ​លេខ​១ ខេត្តកណ្ដាល ព្រៃវែង ក្នុងការ​នាំគោ ក្របី ទៅ​លក់​នៅ​វៀតណាម​។ បើ​អ្នករកស៊ី​គោ ក្របី ណា​ហ៊ាន​ដឹកគោ​ក្របី​តាមផ្លូវ​នេះ ក្រុម​កាង​ផ្ដាច់មុខ​របស់​ឧកញ៉ា ជឹម សុខ ចាប់​ឲ្យ​បង់លុយ​ពី​១០ ទៅ ២០​ម៉ឺន​រៀល​។​
​ក្រុមមន្ត្រី​មួយចំនួន​ពិសេស​អ្នករកស៊ី​ជួញ គោ ក្របី តិចតួច​បាន​ចោទ​លោក​ឧកញ៉ា ជឹម សុខ ថា ចង់​បង្កើត​អប្បគមន៍​តាមផ្លូវ​ជាតិ​លេខ​១ ។ ជុំវិញ​ការលើកឡើង​ខាងលើនេះ​កាសែត​អរិយធម៌​មិនអាច ស្វែងរក​សុំ​ការបំភ្លឺ​ពី​លោក​ឧកញ៉ា ជឹម សុខ បានទេ កាលពី​ម្សិលមិញ​៕ ដោយ​៖ ឃុន ពិ​មោ​ច​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya