ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ឡាន បណ្តាល​ឲ្យ​រងរបួស​បាក់​ភ្លៅ​ម្នាក់​ ​

ឡាន​បុក​ឡាន បណ្តាល​ឲ្យ​រងរបួស​បាក់​ភ្លៅ​ម្នាក់​ ​

កំពង់ចាម ៖ សមត្ថកិច្ច​បាន​និយាយថា រថយន្ត​ដឹក​សាំង ក្រុមហ៊ុន PETRONAS បាន​បើក​ចុះ​ពីលើ ស្ពាន​គី​ហ្សុ​ណា ដាច់​ហ្វ្រាំង​ក៏​ជ្រុល​ទៅបុក រថយន្ត​ដឹក ស្រា​បៀរ ABC ពេញទំហឹង បណ្តាល​ឲ្យ ព្រូ​រថយន្ត​ដឹក​សាំង រងរបួស​បាក់​ភ្លៅ​ម្នាក់ ហើយ​រថយន្ត ដឹក​ស្រា​បៀរ បាន​ធ្លាយ​ទ្រុង ធ្វើ​ឲ្យ​ស្រា​បៀរ រាយប៉ាយ​ពេញ​ផ្លូវ កាលពី​ម៉ោង ៦​និង​៤១​នាទី​ព្រឹក ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​រង្វង់​មូល ស្ពាន​គី​ហ្សុ​ណា បង្ក​ឲ្យ មានការ ភ្ញាក់ផ្អើល ដល់​អ្នកដំណើរ ម្នាក់ៗ​ភ័យ​ស្លន់ស្លោរ ។​
អ្នកបើកបរ រថយន្ត​ដឹក​សាំង ឈ្មោះ ខែ​ក ចំ​រ៉ុង ភេទ​ប្រុស អា​៤៥​ឆ្នាំ រស់នៅក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ដឹក​ស្រា​បៀរ ឈ្មោះ យា ច័ន្ទ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សង្កែ​ជុំ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​៕
d33651 33652 11260950_1590399274563933_5226421685733362701_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya