ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ឡាន​មួយគ្រឿង អគ្គីភ័យ​ឆាបឆេះ​គ្មាន​សល់ ​

ឡាន​មួយគ្រឿង អគ្គីភ័យ​ឆាបឆេះ​គ្មាន​សល់ ​

កំពង់ស្ពឺ ៖ ជនជាតិ​បរទេស​៤​នាក់​បាន​បើកទ្វារ​រថយន្ត​រត់ចេញ​យ៉ាង​ប្រញាប់ប្រញាល់ បន្ទាប់ពី​អគ្គីភ័យ​បាន​លេចចេញ​ជា​រូបរាង​បន្តិច នេះ​បើតាម​ការ​ឱ្យដឹងពី​ប្រជាពលរដ្ឋ ។​
​នៅវេលា​ម៉ោង​១២​និង​៣៥​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១០​ឧសភា ២០១៥ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​រថយន្ត​មួយ​បានកើត​ឡើង នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​៣៦-៣៧ ត្រង់ចំណុច​ភូមិ​ត្រ​ពាំ​រកា ឃុំ​ត្រ​ពាំ​គង ស្រុក​សំរោង​ទង ប៉ុន្តែ​មិនមាន​អ្នក​គ្រោះថ្នាក់​នោះទេ ។​

មុនពេល​កើតហេតុ​មាន​រថយន្ត​១​គ្រឿង ម៉ាក​ស៊ីណា ព​ណ៍ស ពាក់​ស្លាក​លេខ កំពង់ចាម​2A-3778  បើកបរ​ដោយ​ឈ្មោះ​ម៉ៅ សារ៉េត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អង្គ​ខ្មៅ ឃុំ​សំបូរ ស្រុក​សំរោង​ទង និង​មាន​អ្នករួមដំណើរ​៤​នាក់ មិន​ស្គាល់ឈ្មោះ​នោះទេ តែ​ដឹងថា​ជា​ជន​ជាតិចិន ស្នាក​នៅក្នុង​រោងចក្រ​ភូមិ​បុរី​កម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ធ្វើដំណើរ​ពី​កើ​តទៅ​លិច លុះដល់​ចំណុចកើតហេតុ​ស្រាប់តែ​ហុយផ្សែង រួច​ក៏​បណ្តាលអោយ ឆេះ​ខូចខាត​ទាំងស្រុង​តែម្តង ប៉ុន្តែ​មិនមាន​អ្នករបួស​ទេ ។ ហើយ​ករណីនេះ​បើតាម​អ្នកបើកបរ​រថយន្ត​អះអាងថា បណ្តាលមកពី​ឆ្លង​ប្រព័ន្ធ​ខ្សែភ្លើង ៕1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya