ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ចែកចាយ​ថ្នាំញៀន​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ចែកចាយ​ថ្នាំញៀន​ ​

កណ្តាល​៖ កម្លាំង​សមត្ថកិច្ច ស្រុក​លើកដែក បាន​ដើរល្បាត និង​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​ចែកចាយ និង​ទិញ​ម្សៅ​ក្រាម​ពណ៌​ស ថ្នាំញៀន​ម៉ា​ទឹកកក កាលពី​ម៉ោង​ប្រមាណ​ជាង ១១ យប់ ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ នៅលើ​ស្ពាន​ព្រែក​លាភ ភូមិ​ដងក្ដោង ឃុំ​សណ្តារ ស្រុក​លើកដែក ។​

ជនសង្ស័យ​ទាំង​៣ នាក់ ដែល​ឃាត់ខ្លួន មាន​ទី​១.​ឈ្មោះ ចែម នឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ដងក្តោង ឃុំ​សណ្តារ ស្រុក​លើកដែក (​ជា​អ្នក​ចែកចាយ​) ទី​២.​ឈ្មោះ ហ៊ាង សុ​ចាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​សណ្តារ ស្រុក​លើកដែក (​ជា​អ្នក ប្រើ ប្រាស់​) និង​ទី​៣.​ឈ្មោះ​សម្បត្តិ បូ​រិត ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​កណ្តាល ឃុំ​សណ្តារ ស្រុក​លើកដែក (​ជា​អ្នកប្រើប្រាស់​)​។​

​ក្រោយពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង មាន​ម្សៅ​ពណ៌​ស ថ្នាំញៀន ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច -​ទូរ​សព្ទ​ដៃ​ចំនួន​៣​គ្រឿង -​ម៉ូតូ​ចំនួន​១​គ្រឿង​។​

មុន​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យ​៣​នាក់ ខាងលើ គឺ​កម្លាំង​បាន​ដើរល្បាត និង​តាមដាន​មុខ​ស​ញ្ញ​ចែកចាយ​ឈ្មោះ​ចែម នឿន ហើយ​បាន​ជួប​មុខសញ្ញា នៅលើ​ស្ពាន​ព្រែក​លាភ​។ សមត្ថកិច្ច បានធ្វើ​ការឆែកឆេរ រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស ចំនួន​២​កញ្ចប់​តូច ពេលនោះ​ទូរស័ព្ទ ជនសង្ស័យ ត្រូវបាន​គេ​ហៅចូល​រហូត កម្លាំង​សមត្ថកិច្ច បាន​លើក​ទូរស័ព្ទ​នោះ ទទួល ហើយ​បាន​ណាត់ជួប មុខសញ្ញា​សង្ស័យ ចំនួន​២​នាក់ ដែល​បាន​ហៅចូល​មករក​ទិញ​ថ្នាំញៀន ពី​ឈ្មោះ ចែម នឿន នៅលើ​ស្ពាន​លេខ​២៨ បាន​បន្តិច ឃើញ​ជនសង្ស័យ​២​នាក់ ឈ្មោះ​ហ៊ាង សុ​ចាន់​និង​ឈ្មោះ សម្បត្តិ បូ​រិត ហៅ ម៉ាប់ បាន​ជិះ​ម៉ូតូ​មក​ទិញ​ថ្នាំ តាម​ការ​ណាត់ ទើប​សមត្ថកិច្ច ឃាត់​មក​សាកសួរ និង​មាន​ចំណាត់ការ​តាម​នីតិវិធី ៕11252491_1839885529569792_1645954182970355548_n 10177489_1839885476236464_1926353228516018168_n 10458771_1839885512903127_1685546531819349623_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya