ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ក្មេងស្រី​ជំទង់​ម្នាក់​រត់​បាត់​ពី​ផ្ទះ ខឹង​ម្ដាយ​ឪពុក​ស្ដីបន្ទោស ​

ក្មេងស្រី​ជំទង់​ម្នាក់​រត់​បាត់​ពី​ផ្ទះ ខឹង​ម្ដាយ​ឪពុក​ស្ដីបន្ទោស ​

កំពង់ឆ្នាំង ៖ នារី​វ័យ​ជំទង់​ម្នា​ក់បាន រត់​ចេញពីផ្ទះ​បន្ទាប់ពី​ម្ដាយ​និង​ឪពុក​បាន​ស្ដីបន្ទោស​ឱ្យ​ខំរៀន​សូត្រ ។ ករណី​នារី​វ័យ ជំទង់​បាន​រត់​ចេញពីផ្ទះ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៧ ខែ ឧសភា ឆ្នាំ​២០១៥ ។​
​ឪពុក​របស់​នារី​រូបនេះ​បានឱ្យដឹងថា កូនស្រី​របស់គាត់ មានឈ្មោះ​ម៉េ​ត កន្និការ អាយុ​១៥​ឆ្នាំ រៀន​នៅ​វិទ្យាល័យ​ព្រះបាទ សុរា​ម្រឹត ដែល​បច្ចុប្បន្ន​គ្រួ​សាររ​បស់ គាត់​រស់នៅ​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់ កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្ដ​កំពង់ឆ្នាំង ។  មុនពេល​ដែល​កូនស្រី​របស់គាត់​រត់ចេញ​ពី​ផ្ទះ​នៅពេល​ល្ងាច​ថ្ងៃទី​៦ ខែឧសភា រូប គាត់​បាន​ណែនាំ​ឱ្យ​កូនស្រី​ព្យាយាម​រៀនសូត្រ​កុំឱ្យ​លេង​ច្រើន ។ ពេលនោះ​គាត់​បាន ស្ដីបន្ទោស​បន្ដិចបន្ដួច​ក្នុងនាម​ជា​កូន និង​ឪពុក ។​
​ក្រោយពី​ស្ដីបន្ទោស​កូនស្រី​របស់គាត់ ក៍​មិន​និយាយស្ដី អ្វី​ជាមួយ​ដែរ លុះ​ព្រឹក ឡើង​ថ្ងៃទី​១០ ខែឧសភា កូនស្រី​ក៏​ស្លៀក ពាក់​ជា​ឯកសណ្ឋាន​សិស្ស​ទៅ​រៀន​ជា ធម្មតា​រហូតដល់​ម៉ោង​ប្រជា​១០​ព្រឹក កូនស្រី​របស់គាត់​បាន​ត្រឡប់មកផ្ទះ វិញ ។ លុះ​មួយសន្ទុះ​ក្រោយមក​កូន ស្រី​របស់គាត់​បាន​ស្ពាយ​កាបូប​មួយ​ចុះ ពី​ផ្ទះ​បាត់ទៅ​រហូតដល់​យប់​ក៏​មិនឃើញ ត្រឡប់មកវិញ ក៏​នាំគ្នា​ផ្អើលឆោឡោ​នាំ គ្នា​ដើររក​តែ​រក​មិនឃើញ និង​បាន​ទូរ ស័ព្ទ​ទៅរក​ដែរ តែ​ទូរស័ព្ទ​របស់​កូន​គាត់ បាន​បិទ​មិនអាច​ទាក់ទង​បាន ។
​ក្រោយពី​បាន​រក​អស់​ចិ​ត្ដ​មិនឃើញ ហើយ ឪពុកម្ដាយ​បាន​ប្ដឹង​ឱ្យ​សមត្ថកិច្ច ជួយ​រក​ក៏​នៅតែ​រក​មិនឃើញ​ដដែល ។ នៅពេលនេះ​ឪពុកម្ដាយ​កំពុង​បារម្ភ​អំពី​សុវត្ថិភាព​របស់​កូនស្រី​ហើយ​បើ កូនស្រី​បានដឹង​ពី​ក្ដី​ព្រួយបារម្ភ​របស់​ឪពុកម្ដាយ​សូមឱ្យ​កូន​វិល ត្រឡប់មកផ្ទះ​វិញ​ផង ៕
11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya