ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» Breaking News, ព័ត៌មានជាតិ » កម្លាំងចម្រុះ​​ចុះ​ចាប់​កន្លែង​ស្ដុក​​ឈើ​របស់​​មេ​ប៉េអឹម​រង​ស្រុក​វាលវែង​ ​

កម្លាំងចម្រុះ​​ចុះ​ចាប់​កន្លែង​ស្ដុក​​ឈើ​របស់​​មេ​ប៉េអឹម​រង​ស្រុក​វាលវែង​ ​

ពោធិ៍សាត់​:​    ​កម្លាំងចម្រុះ​ខេត្តពោធិ៍សាត់​អនុវត្តន៍​ដីកា​លេខ​៣៧៤ ព​. ស ១៣​ចុះ​ថ្ងៃទី​២៧​ខែសីហា ឆ្នាំ​២០១៣​របស់​សាលាដំបូង​ខេត្តពោធិ៍សាត់ បាន​ចុះ​ឆែកឆេរ កន្លែង​ស្ដុក​ឈើ​ប្រណី​តរបស់ មេបញ្ជាការរង​កងរាជអាវុធហត្ថ ស្រុក​វាលវែង​ម្នាក់ ស្ថិតនៅ​ចំណុច​អូរ​ដេ​ការ ភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាលវែង បាន​ប្រមាណ​ជាង​៦​ម៉ែត្រគូប​កាលពី
​ព្រឹក​ថ្ងៃទី​២៧​ខេ​សីហា​ឆ្នាំ​២០១៣​។​
​    ​សកម្មភាព​ចុះបង្ក្រាប​នេះ​គឺ​ដឹកនាំ​ដោយ​លោក ប៉ង់ ចាន់​សុ​យុ​ទ្ឋា​រា ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តពោធិ៍សាត់​សហការ​ជាមួយ​លោក ឆៃ សារ៉ាន់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត លោក​ជា​ហួត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​វាលវែង លោក អ៊ឹម សុ​ភី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រមោយ និង លោក​ធាង ឡេង អធិការដ្ឋាន
​នគរបាល​ស្រុក​វាលវែង​។​
​    ​ការចុះ​អនុវត្តន៍​ដីកា​របស់​តុលាការ​នេះ​គឺ​ស្ថិត​នៅផ្ទះ ស្ដុក​ឈើ​ប្រភេទ​នាងនួន និង​ធ្នង់ ឈើ​ប្រណីត គ្រញូង​របស់ លោក ចាន់ សូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​វាលវែង ដែលមាន​ទីតាំង​ខាងលើ ។ លទ្ធផល​នៃ​ការចុះ​បង្ក្រាប គឺ​កម្លាំងចម្រុះ​អឹម​អូស​បាន​ប្រភេទ ឈើ​ធ្នង់​និង​នាងនួន​ចំនួន​ពី​ររ​ឡាន ហុក​ឡ​ដែលមាន​ចំណុះ​២​តោន​កន្លះ និង​ឈើ​គ្រញូង ១៤៣​គីឡូក្រាម ប៉ុន្តែ​ចំនួន​សរុប​ទាំង​អស់គេ​មិនទាន់​ដឹងថា​មាន​ចំនួន​ប៉ុន្មាន​ដុំ ឬ
​ប៉ុន្មាន​គីឡូ នៅឡើយ​ទេ​។​
​    ​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ហេតុការណ៍​ដែល​បណ្ដាល ឲ្យ​បែកការ​ឈានទៅដល់​ឆែកឆេរ​កន្លែង​ស្ដុក​ឈើ​របស់លោក​ប៉េអឹម​រូបនេះ​គឺ​ដោយសារតែ​រឿង​យកលុយ​ពី​អ្នក​ដឹក​គ្រញូង​តាម​ម៉ូតូ​ជាង​មួយរយ​គីឡូ​នេះឯង​។
​    ​ប្រភព​ដដែល​បាន​បន្តថា​កាលពី​ព្រឹក​ថ្ងៃ​២៥​ខែសីហា​ឆ្នាំ​២០១៣​មាន​អ្នកដឹកឈើ​គ្រញូង​តាម​ម៉ូតូ ម្នាក់​រត់​ឆ្លងកាត់​មុខផ្ទះ​របស់លោក​ចាន់ សូ ខណៈពេល​នោះ​លោក​មិនបាន​នៅផ្ទះ​ទេ គឺ​នៅតែ​កូន ប្រុស​ម្នាក់​អាយុ​ជាង​២០​ឆ្នាំ បាន​ចេញទៅ​ឃាត់​ម៉ូតូ​ដឹកឈើ​ដើម្បី​យកលុយ​ជំនួស​ឪពុក ដោយ​ទារ​ក្នុង​មួយ​ម៉ូតូ​យក​១៥​ម៉ឺន​រៀល​។
នៅពេល​នោះដែរ​ម្ចាស់​ម៉ូតូ​សុំ​ឲ្យ​តែ​៩​ម៉ឺន​រៀល តែ​កូនលោក​ប៉េអឹម រូបនេះ​មិន​ព្រម​ឡើយ រួច​ក៏​អូស​ម៉ូតូ​ដឹកឈើ​នោះ​ចូលក្នុង​ផ្ទះ​រងចាំ​ឪពុក​គេ​ត្រឡប់ មកពី​ប្រជុំ​វិញ​។​
​    ​ក្រោយ​ពេលដែល​គេ​ចាប់យក​ម៉ូតូ​បែបនេះ ម្ចាស់​ម៉ូតូ​អស់សង្ឃឹម ក៍បាន​ដើរ​ចេញទៅ​ហាង​កាហ្វេ មួយកន្លែង និយាយ​រៀបរាប់​ដំណើររឿង​ប្រាប់​អ្នក​ដែល​ខ្លួន​ស្គាល់ គ្រាហ៍​នោះ​ក៏មាន​អ្នក កាសែត ម្នាក់​នៅក្បែរ​នោះដែរ ក៏បាន​សាកសួរ​ដំណើររឿង រួច​ក៏​ឲ្យ​ម្ចាស់​ម៉ូតូ​ជូន​ខ្លួន​ទៅ​កន្លែង​នោះ​ភ្លាម ដោយ​ខ្លួន​ជា​អ្នក​ឌុប​។
ពេលទៅដល់​អ្នកកាសែត​បាន​ដើរ​គយគន់​មើល​ផ្ទះ​របស់លោក​ប៉េអឹម​ឃើញ​ស្ដុក​សុទ្ធតែ​ឈើ​ប្រណី​តក៍ ត្រឡប់​មកវិញហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្ដង​។​
​    ​ប្រព​ភ​ពី​ប្រជាពលរដ្ឋ​ម្នាក់ទៀត​បា​និយាយថា ឈើ​នោះ​មិនមែនជា​ឈើ​របស់​ប៉េអឹម​ទិញ គេ​ទាំងអស់​នោះទេ គឺ បានមកពី​ការចាប់​គេ​យក​ទុក​ខ្លួនឯង និង​ខ្លះទៀត​បានមកពី​ការទិញ​ដោយ តម្លៃថោក​ពី​អ្នក​ដឹក​តាម​ម៉ូតូ​និង​រទេះគោ ក្របី ដោយ គម្រាម​ថាបើ​មិន​លក់​ឲ្យ គឺ​ចាប់​ទាំង​ឈើ​និង មនុស្ស​បញ្ជូនទៅ ថ្នាក់លើ​។ ប្រភព​បាន​បន្តទៀតថា សព្វថ្ងៃនេះ លោក​ចាន់ សូ មិនសូវ​ខ្លាំង​ប៉ុន្មាន​ទេ សម្បើម​ដៃ​គឺ​ប្រព​ន្ឋ​របស់គាត់ អ្នករក​ឈើ​មិន​ហ៊ាន
​រំលង​ឡើយ ដូច​ពាក្យ​គេ​និយាយថា​<<​ប្ដី​ស័ក្តិ​បី ប្រព​ន្ឋ​ស័ក្តិ​បួន​>> ។​
​    ​គួររំលឹកថា លោក​ចាន់ សូ ហៅ ដា មេបញ្ជាការរង​កងរាជអាវុធហត្ថ​រូបនេះ​មិនមែន​ទើប តែ​រកស៊ី​បទល្មើស​ម្ដង​នេះឡើយ​ជាក់ស្ដែង​ដូច​កាលពី​នៅ​អំឡុង​មុនពេល​បោះឆ្នោត​កន្លងមក ផ្នែក​រដ្ឋបាល​ព្រៃឈើ​ភ្នំក្រវាញ បាន​ស្ទាក់ចាប់​ឡាន​ដឹកឈើ​របស់លោក​ចាន់ សូ ចំនួន​ពីរលើក​រួច មកហើយ ដោយ​គ្រាន់តែ​អប់រំ ហើយក៍​បាន​ដោះលែង​វិញ ដើម្បី​ទុក​ឲ្យ​គេ​កែខ្លួន ។ ប៉ុន្តែ​ពេលនេះ លោក​ប៉េអឹម​រូបនេះ​មិន​ព្រម​កែខ្លួន​ឡើយ ថែមទាំង​ពង្រីក
​មុខរបរ​កាន់តែ​ធំ​ជាង​មុន ទៀតផង ។​
​    ​លោក ឆៃ សារ៉ាន់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា​ឈើ​ដែល រឹម​អូស បាន គឺ​បាន​ចំនួន​ជាង​ពីរ​ឡាន ហុក​ឡ មិនទាន់​ដឹងថា​មាន​ទម្ងន់​ប៉ុន្មាន​ពិត​ប្រក​ដ​នៅឡើយ​ទេ តែបើ តាម​ការ​ស្មាន​គឺ​ប្រហែល​ជាង​៦​ម៉ែត្រគូប​រងចាំ​ទៅដល់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​សិន ទើប​មានការ ថ្លឹង​និង​រាប់​ចំនួន​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ​។​
​    ​លោក អន សុខុន បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​បាន​ឲ្យ ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៧​ខែសីហា ថា​ក្នុងនាម​លោក ជា​មេបញ្ជាការ មិនអាច​គាំទ្រ ចំពោះ​កូនចៅ​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់​នោះទេ នេះ​ប្រសិនបើ​វា​ធ្វើ​ខុស​មែន​នោះ គឺ​ត្រូវតែ​ទទួលខុសត្រូវ​តាមច្បាប់​៕

ភ្នំក្រវាញ


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya