ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » មាន​ល្បែងភ្នាល់​តាម​ស្លុត​ម៉ាស៊ីន សម្ងំ​លេង​នៅក្នុង​ដី​ឡ​ត៍​មួយកន្លែង​នៅ​ភូមិ​ទ្វី

មាន​ល្បែងភ្នាល់​តាម​ស្លុត​ម៉ាស៊ីន សម្ងំ​លេង​នៅក្នុង​ដី​ឡ​ត៍​មួយកន្លែង​នៅ​ភូមិ​ទ្វី

​កំពត ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ ទ្វី​ខាងជើង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​-​ខេត្ដ កំពត​បាន​រាយការណ៍​ឱ្យដឹងថា នៅ​ដីឡូត៍ មួយកន្លែង ស្ថិតនៅ​ភូមិ​ទ្វី​ខាងជើង​ត្រូវ បាន​មេ​ល្បែងស៊ីសង​ម្នាក់​ឈ្មោះ ផេង ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ ជួល​ដើម្បី បើក​ស្លុត​ម៉ាស៊ីន​ឱ្យមាន​ការ​ភ្នាល់​ដាក់ លុយ​ចាញ់ឈ្នះ​រាប់ម៉ឺន​ដុល្លារ ។​

 
​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀតថា អ្នក​ចូលទៅ​លេងល្បែង​ស៊ីសង​តាម​អ៊ី​ន​ធើ ណេ​ត​នេះ​ភាគច្រើន​ជា​កូនចៅ​ចិន និង​ជា អាជីវករ​មាន​លុយ​លក់ដូរ​នៅក្នុង​ផ្សារ ខេត្ដ​កំពត ។ ក្នុងនោះ មួយចំនួនទៀត​ជា មន្ដ្រីរាជការ​ព្រមទាំង​សមត្ថកិច្ច​ខ្លះៗ​ផង​។  នៅក្នុង​អ៊ី​ន ធើ​ណេ​ត​ដែល​គេ​បើក​ឱ្យ​មានការ​ភ្នាល់ ដាក់​លុយ​ចាញ់ឈ្នះ​រាប់ម៉ឺន​ដុល្លារ​នេះ មាន​ចំនួន​៤​គ្រឿង ហើយ​បានដាក់​ដំណើរ ការ​ជា​យូរ​មកហើយ ។

 
​ប្រភពព័ត៌មាន​បង្ហើប​ឱ្យដឹងថា អ្នកបើក​ល្បែងស៊ីសង​តាម​ស្លុត ម៉ាស៊ីន​ឈ្មោះ ផេង នេះ​អតីត​ជា​មេ​ល្បែង ស៊ីសង​យូគី​នៅ​ស្នំ​៧ ។  បើ​គេ​មើល​មួយ​ភ្លែត​មិន ដឹងថា មាន​ល្បែងភ្នាល់​លុយរាប់​ពាន់​ម៉ឺន ដុល្លារ​នោះទេ ព្រោះ​ល្បែងស៊ីសង​នេះ គឺ វា​បិទបាំង​ត្រង់​ថា បច្ចេកទេស​អ៊ី​ន​ធើ ណេ​ត ។ តាម​ការពិត​ល្បែងស៊ីសង​ប្រភេទ ស្លុត​ម៉ាស៊ីន​នេះ គឺ​ចាញ់ឈ្នះ​រាប់ម៉ឺន ដុល្លារ​ដោយ​គេ​ពុំ​ចាំបាច់​បង្ហាញ​លុយ ភ្នាល់​ទេ គ្រាន់​ដាក់​កាក់ នេះ​បើ​និយាយ នៅតាម​កាស៊ីណូ​ធំៗ ។ សម្រាប់​នៅតាម ផ្ទះ​ឬ​នៅ​កន្លែង​កំពុង​លេង​នេះ​គេ​អាច បើក​អា​ខោ​ន​វេរ​លុយ​ឈ្នះ​ចាញ់​តាម​ធនាគារ ។

 
កន្លងទៅ​នៅក្នុង​រាជ ធានី​ភ្នំពេញ​សមត្ថកិច្ច​បាន​បង្ក្រាប​ស្លុត ម៉ាស៊ីន​ក្នុង​ទ្រង់ទ្រាយ​ធំ​ក្រោយពី​បាន​រក ឃើញថា មាន​អ្នក​ភ្នាល់​ដាក់​លុយ​ចាញ់ ឈ្នះ​រាប់សិប​ម៉ឺន​ដុល្លារ ហើយ​ការបង្ក្រាប របស់​សមត្ថកិច្ច​ធ្វើឡើង​ស្រប​ពេលដែល មាន​អំពើ​ឆក់​ប្លន់​បាញ់សម្លាប់​កក្រើក រាជធានី​ភ្នំពេញ ។​

 
​ចំពោះ​អ៊ី​ន​ធើ​ណេ​ត​ដែល​ប្រជា​ពល រដ្ឋ​បាន​រាយការណ៍​ថា​កំពុង​លេង​នៅក្នុង ដីឡូត៍​ក្នុងភូមិ​ទ្វី​ខាងជើង​នោះ​បើ​មិន បង្ក្រាប​ឬ​ទប់ស្កាត់​ទេ គេ​ជឿថា​គោល នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព នឹង មិនមាន​សិទ្ធ​ភាព​នោះទេ ។ ប្រជាពលរដ្ឋ សំណូមពរ​ចង់ឱ្យ​សមត្ថកិច្ច​បង្ក្រាប​បិទ កន្លែង​អ៊ី​ន​ធើ​ណេ​ត​មួយ​នេះ ព្រោះ​ពួក គាត់​បានដឹង​ច្បាស់​ថា អ្នក​ចូលទៅ​កន្លែង អ៊ី​ន​ធើ​ណេ​ត​នេះ​ចេញមក​វិញ​ចាញ់​លុយ រាប់ពាន់​ម៉ឺន​ដុល្លារ ៕ ដោយ​៖ នាយ​ក្អែកខ្មៅ​Tra-22 Tra3 Tra-13

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya