ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » នៅ​ស្រុក​បាធាយ ប្រជាពលរដ្ឋ​ជិត​៨០​នាក់​ពុល​នំ​បញ្ចុក ​

នៅ​ស្រុក​បាធាយ ប្រជាពលរដ្ឋ​ជិត​៨០​នាក់​ពុល​នំ​បញ្ចុក ​

កំពង់ចាម ៖ ប្រជាពលរដ្ឋ មាន​ក្មេង​ចាស់ ប្រុស ស្រី ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច ជួយ​ដឹកបញ្ជូន ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ ក្រោយពី​ពួកគេ​មាន​អា​ការៈមិន​ស្រួល​ក្អួត ចង្អោ ក្រោយ​ពេលដែល​ហូប នំ​បញ្ចុក​នៅ ក្នុង​ផ្សារ​ទំនប់ កាលពី​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ទំនប់ ឃុំ​ទំនប់ ស្រុក បាធាយ ខេត្ដ​កំពង់ចាម ។​
​ជនរងគ្រោះ​មាន​អា​ការៈពុល ក្រោយពី ហូប​នំ​បញ្ចុក បាន​កើន​ឡើងជា​បន្ដបន្ទាប់ ដោយ​ដំបូង​ឡើយ មាន​ជាង​៣០​នាក់ បន្ទាប់ មក​កើនឡើង​ជាង​៦០​នាក់ ហើយ​តួលេខ គិត​ត្រឹម​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៨ ខែ ឧសភា ឆ្នាំ​២០១៥ ជនរងគ្រោះ​បាន​កើន ឡើង រហូតដល់​៧៦​នាក់ ដែល​កំពុង​សង្គ្រោះ បន្ទាន់​និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ស្រុក​បាធាយ ។​
​ស្នងការ​នគរបាល​ខេត្ដ​កំពង់ចាម លោក ឧត្ដមសេនីយ៍ បែន រ​ត្ន័ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ទំនប់​ចំនួន ៧៦​នាក់ ក្នុងនោះ​ស្ដ្រី​៤៨​នាក់ បាន​ពុល​នំ បញ្ចុក មាន​ទាំងចាស់ មាន​ទាំង​ក្មេង ប៉ុន្ដែ ជនរងគ្រោះ​ទាំងអស់ ត្រូវបាន​រថយន្ដ​សង្គ្រោះ បន្ទាន់​និង​អាជ្ញាធរ​សមត្ថកិច្ច បាន​ជួយ​អន្ដរា គម​ន៍​ភ្លាមៗ ដោយ​ដឹក​ពួកគេ​ឆ្ពោះទៅកាន់ មន្ទីរពេទ្យបង្អែក​ស្រុក​បាធាយ ដើម្បី​ធ្វើការ​ព្យាបាល  ។​
​ករណី​ដែល​ធ្វើឱ្យ​ប្រជា ពលរដ្ឋ​ពុល នំ​បញ្ចុក ដែលមាន​គ្នា​យ៉ាងច្រើន បែបនេះ បានកើត​ឡើង ក្រោយពី​ប្រជា​ពល រដ្ឋ​ទាំងនោះ ខ្លះ​បាន​ចូលទៅ​ហូប​នំ​បញ្ចុក​នៅ ក្នុង​ផ្សារ និង​ខ្លះទៀត បាន​ទិញ​នំ​បញ្ចុក​មក ហូប​នៅផ្ទះ ប៉ុន្ដែ​ពេលដែល​ពួកគេ​ហូប​រួច ស្រាប់​តែមាន​អា​ការៈមិន​ស្រួល​ក្នុង​ខ្លួន ក្អួត ចង្អោ ទន់ដៃទន់ជើង ទើប​បង្កឱ្យមាន​ការ​ផ្អើល ឆោឡោ​រហូត​សមត្ថកិច្ច​និង​អាជ្ញាធរ ទាក់ ទង​រថយន្ដ​សង្គ្រោះបន្ទាន់ របស់​មន្ទីរពេទ្យ បង្អែក​ស្រុក​មក​ដឹក​ជនរងគ្រោះ​ជា​បន្ដបន្ទាប់ ។ ក្រោយ​មាន​ករណីនេះ​កើតឡើង មន្ដ្រី​សមត្ថកិច្ច​របស់លោក សហការ​ជាមួយ អាជ្ញាធរ​និង​មន្ទីរ​សុខាភិបាល បាន​ចុះទៅ​ធ្វើ ការស្រាវជ្រាវ​និង​សួរនាំ​អ្នកលក់​នំ​បញ្ចុក​ពីរ​នាក់​ប្ដី​ប្រពន្ធ ដើម្បី​រក​មូលហេតុ​ឱ្យឃើញ​នៃ ករណី​មួយ​នេះ ។​
​យ៉ាងណាក៏ដោយ​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ដដែល នេះ  លោកស្នងការ​មិនទាន់​អាច​បញ្ជាក់​ពី មូលហេតុ​នៅឡើយ​ទេ ដោយ​រង់ចាំ​ការបំភ្លឺ ពី​មន្ដ្រី​សុខាភិបាល​ជាមុនសិន ។​
​លោក​លី សុវណ្ណ អនុ ប្រធាន​នាយកដ្ឋាន​បង្ក​និង​ប្រឆាំង​ជំងឺឆ្លង ក្រសួងសុខាភិបាល បាន​ប្រាប់​អ្នក​សារព័ត៌ មាន​ឱ្យដឹងថា ពុំមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ រក​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះឡើយ ហើយ បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ កំពុង​ជួយសង្គ្រោះ​។​
​តាម​ការសន្និដ្ឋាន​ជា​ជំហាន​ដំបូង​របស់ មន្ដ្រី​សុខាភិបាល លោក​លី សុវណ្ណ បានបញ្ជាក់ ថា ការស្រាវជ្រាវ​បឋម​រកឃើញថា នំ​បញ្ចុក ជា​ប្រភព​ពុល​និង​សង្ស័យ​សិប្បកម្ម​មួយ​ជា អ្នក​ដើមចម ធ្វើ​នំ​បញ្ចុក​ចែកចាយ​ទៅ​ភូមិ ផ្សេងៗ ។​
​ស្នងការ​នគរបាល​ខេត្ដ​កំពង់ចាម បាន បញ្ជាក់​ផងដែរ​ថា ក្រោយពី​មាន​ករណី​មួយ​នេះ កើតឡើង ប្ដី​ប្រពន្ធ​ពីរ​នាក់​ជា​អ្នកលក់​នំ​បញ្ចុក ត្រូវបាន​សមត្ថកិច្ច​ហៅ​មក​សួរនាំ ដើម្បី​ធ្វើ ការស្រាវជ្រាវ​អំពី​មូលហេតុ​ពិតប្រាកដ ។​
​ករណី​ពុល​នំ​បញ្ចុក​នេះ អាចមកពី​បន្លែ​ក៏​ថា​បាន សង្ស័យ​មាន​ជាតិគីមី ប៉ុន្ដែ​មូលហេតុ​ពិតប្រាកដ យ៉ាងណា​នោះ ត្រូវ​រង់ចាំ​ការធ្វើ​ពិសោធន៍ សំណាក​របស់​នំ​បញ្ចុក​និង​បន្លែ ព្រមទាំង​ការ សួរនាំ​ពីរ​នាក់​ប្ដី​ប្រពន្ធ ដែលជា​អ្នកលក់​នំ បញ្ចុក​ជាមុនសិន ៕ ដោយ​៖ ព្រហ្ម វិ​លៀម​
CH-00233 CH-00235

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya