ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » តុលាការ​សម្រេច​ឃុំខ្លួន​ស្ត្រី​ជា​ម្តាយ ក្រោយ​ធ្វើ​វាយ​ធ្វើបាប​កូន​ខ្លួនឯង ​

តុលាការ​សម្រេច​ឃុំខ្លួន​ស្ត្រី​ជា​ម្តាយ ក្រោយ​ធ្វើ​វាយ​ធ្វើបាប​កូន​ខ្លួនឯង ​

កណ្តាល​៖ ក្រោយ​ធ្វើការ​សាកសួរ​នៅ​រសៀល​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៥​នេះ ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល បានសម្រេច​ឃុំខ្លួន​ស្ត្រី​ជា​ម្តាយ​ម្នាក់​បណ្តោះអាសន្ន ក្រោយ​វាយ​ធ្វើបាប និង​ចាប់ចង​កូន​របស់ខ្លួន​នៅផ្ទះ ស្ថិតក្នុង​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ កាលពី​ម្សិលមិញ ។​
​ស្ត្រី​ម្នាក់នេះ​មានឈ្មោះ សុខ វណ្ណា អាយុ ៣៧​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ៦​ឆ្នាំ​ហើយ ស្នាក់នៅ​ក្នុងភូមិ​សង្កាត់​កើតហេតុ ជា​ម្តាយ​របស់​ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ឆាន់ លី​ហេង អាយុ ៦​ឆ្នាំ ដែល​ត្រូវបាន​ជីតា​របស់​ក្មេង ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​។ សមត្ថកិច្ច​បាន​និយាយថា ស្ត្រី​ជា​ម្តាយ​បាន​ចាប់​កូន​វាយ និង​ចងជើង​ចងដៃ​ស្លាបសេក​មក​ក្រោយ ដោយ​ទំ​ពក់​ព្យួរ​ខោអាវ វាយ​និង​ចងស្លាបសេក ទៅលើ​កូន​របស់ខ្លួន ដោយសារតែ​ខឹង​នឹង​កូនរ​ពិស​ពេក បើទោះបីជា​ជីតា​ឃាត់​ក៏​មិន​ស្តាប់​ដែរ​។​
​ជុំវិញ​ករណីនេះ​មជ្ឈដ្ឋាន​ជាច្រើន រួម​នឹង​មតិ​ជាច្រើន​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ក៏បាន​បញ្ចេញមតិ​រិះគន់ ទៅលើ​ចំណាត់ការ​របស់​តុលាការ និង​សមត្ថកិច្ច ដោយ​ពួកគេ​យល់ថា ករណីនេះ​មិនមាន​ស្ថានភាព​ធ្ងន់ធ្ងរ ដូច​ករណី​ក្មេង​លួច​ដូង ឬ​ករណី​ធ្វើ​ទារុណកម្ម លើ​ក្មេង​ដទៃទៀត​ឡើយ ដូច្នេះ​សមត្ថកិច្ច​និង​តុលាការ គួរតែ​មានការ​យល់យោគ ដោយ​ធ្វើការ​ព្រមាន​ឬ​ដាក់ពិន័យ​ទៅបាន​ហើយ ព្រោះថា បើ​ស្ត្រី​មេ​មា​យ​កូន​មួយ​នេះ​ជាប់ពន្ធនាគារ តើ​បាន​នរណា​ចិញ្ចឹម​បីបាច់​កូន​របស់គាត់​តទៅទៀត ខណៈដែល​ប្តី​របស់​នាង បាន​រត់ចោល​រយៈពេល ៦​ឆ្នាំ​មកហើយ តាំងពី​កំណើត​ក្មេង​នេះ​មកម្ល៉េះ ៕11051988_539104379561491_3602466316346717290_n 11193317_539104359561493_596692561961865855_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya