ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » សកម្មភាព​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់ស្វាយ ដោយមាន​ការពាក់​ព័​ន្ឋ​នឹង​អភិបាលស្រុក​កំពង់ស្វាយ​

សកម្មភាព​ដុតបំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​ស្រុក​កំពង់ស្វាយ ដោយមាន​ការពាក់​ព័​ន្ឋ​នឹង​អភិបាលស្រុក​កំពង់ស្វាយ​

​កំពង់ធំ ៖ ព្រៃ​លិច​ទឹក ដែលជា​ព្រៃ ត្រូវបាន​ហាមឃាត់ ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ត្រូវបាន​ជនល្មើស ឃុបឃិត​គ្នា រវាង​អាជ្ញាធរ​ស្រុក និង អាជ្ញាធរ​ខេត្តកំពង់ធំ បើកដៃ​ឲ្យ​មានការ​រុក​រា​ន្ទ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​យក​ធ្វើ ជា​កម្មសិទ្ធិ ដោយ​ពុំមាន​ការបង្ក្រាប ជាហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​រិះគន់ថា អាជ្ញាធរ ខេត្តកំពង់ធំ និង​អាជ្ញាធរ ស្រុក​កំពង់ស្វាយ អសមត្ថភាព​ក្នុងការ​ការពារ​ព្រៃ​លិច​ទឹក ។​

 
​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹងថា សកម្មភាព​កាប់ឆ្ការ ដុតបំផ្លាញ​ព្រៃ​លិច​ទឹក​នេះ គឺជា​ស្នាដៃ​លោក ខា ប្រធាន​សហគមន៍​នេសាទ​កែង​ក្រសាំង បាន​ដឹកនាំ​បងប្អូន សាច់សាលោហិត ទៅ​ឈូសឆាយ និង​កាប់ឆ្ការ​ដីព្រៃ លិច​ទឹក នៅ​ខាងលិច​ភូមិសាស្ត្រ អាងទឹក​កងរាជអាវុធហត្ថ ត្រង់​បឹង​ប្រទះ​ជៀល ដោយ​សកម្មភាព​ការបំផ្លាញ​មាន ទាំង​កាប់ឆ្ការ ដុត ឈូសឆាយ​ដីព្រៃ​លិច​ទឹក​យ៉ាង​រំភើយ ដោយ​ពុំមាន​ការបង្ក្រាប​ម្តងណា​ឡើយ និង​បាន​សំណូមពរ​ឲ្យ អាជ្ញាធរ​ខេត្តកំពង់ធំ និង​អាជ្ញាធរ​ស្រុក​កំពង់ស្វាយ តែ​ពុំមាន​ការបង្ក្រាប​នោះឡើយ ។​

 
​កាលពី​ថ្មី​មកនេះ អ្នកសារព័ត៌មាន បាន​ចុះទៅ​ថតរូប​ភាព នូវ​សកម្មភាព​ជាក់ស្តែង​ពី​ទិដ្ឋភាព​ដែល​គួរ​ឲ្យ​ខ្លោចផ្សារ​នូវ ការបើក​ភ្លើង​ខៀវ ក៏ដូចជា​ការមិន​អើពើ​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពង់ធំ ដែល​បណ្តែតបណ្តោយ​ឲ្យ​មានការ​រុ​រាន​ព្រៃ​លិច​ទឹក ដែលជា​សម្បត្តិ​ជាតិ សម្បត្តិ​ពលរដ្ឋ​ទាំងអស់ តែ​បែរជា​អាជ្ញាធរ ក៏ដូចជា​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ធំ ព្រលែង​ក្រុម បំផ្លាញ​ជាតិ​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​មិន​ខ្វល់​ពី​ការថែរក្សា និង​អភិរក្ស​ធនធាន​មឆ្ឆជា​តិ​ទៅវិញ ។​

 
​មតិ​មហាជន​ទូទៅ​បាន​សម្តែង​នូវ​ទង្វើ​របស់លោក ខា ប្រធាន​សហគមន៍​នេសាទ​កែង​ក្រសាំង ដែល​ប្រព្រឹត្ត​ផ្ទុយ​ពី តួនាទី ផ្ទុយ​ពី​ច្បាប់ អាង​ខ្លួន​ជា​ប្រធាន​សហគមន៍ មិន​ខ្វល់​ពី​ការថែរក្សា​អភិរក្ស បែរជា​បំផ្លាញ់​ជាតិ​ដោយ​ខ្លួនឯង​ទៅវិញ ដោយ​ឲ្យ​សាច់ញ្ញាតិ ទាំង​ប្អូន ទាំង​កូនចៅ​ទៅ​កាប់​ព្រៃ​លិច​ទឹក​ដុតបំផ្លាញ​យកមក​ធ្វើជា​កម្មសិទ្ធិ​ទៅ វិញ ក្នុងនោះដែរ មហាជន​ដែលមាន​ឆន្ទៈ​ស្រឡាញ់​ព្រៃឈើ បាន​សំណូមពរ​ឲ្យ​លោក លឹម គានហោ រដ្ឋមន្ត្រី​ធនធានទឹក និង​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល​មេត្តាជួយ​ទប់ស្កាត់​ផង ៕  ដោយ​៖ លី​ហ៊ាង​Bun-rithy006-2 Bun-rithy006 Bun-rithy006-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya