ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់ស្រី​ម្នាក់ ករណី​អំពើ​លួច​ ​

ប៉ូលិស​ចាប់ស្រី​ម្នាក់ ករណី​អំពើ​លួច​ ​

កណ្តាល​៖ កាលពី​ថ្ងៃទី​៣០​ខែ​០៤​ឆ្នាំ​២០១៥ វេលា​ម៉ោង ០៨​និង​៣០​នាទី (​អ្នករងគ្រោះ បាន​ចាប់​មក ប្រគល់​ឲ្យ​សមត្ថកិច្ច ថ្ងៃទី​០៧.០៥.២០១៥​ម៉ោង​១៨.២០​នាទី​) ចំណុច​៖ ផ្ទះ​ជនរងគ្រោះ ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ។​
​ជនរងគ្រោះ​ឈ្មោះ​ភឿន រស្មី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ មុខរបរ បុគ្គលិក​ក្រុមហ៊ុន​ទឹកអប់​coty ​ជនល្មើស​ឈ្មោះ ប៊ុន ទិ​ត្យ ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​-​ក្រុង​តាខ្មៅ មុខរបរ មិន​ពិតប្រាកដ ។​
​ប្រាក់​ដុល្លារ​ចំនួន ៥០០ ដុល្លារ  ខ្សែក ប្លា​ក​ទីន ចំនួន ២​ជី  កង់​ចំនួន ០១​។​
​ជនរងគ្រោះ​បាន​ទៅធ្វើ​ការ រីឯ​ប្រពន្ធ​របស់​ជនរងគ្រោះ​បាន​ទៅ​ផ្សារ​ដោយបាន​ទុក​កាបូបដៃ​ដែលមាន​​លុយ​និង​ខ្សែក នៅ​ក្នង​ទូ​រប​ន្តែ​មិនបាន​ចាក់​​សោរ​ឡើយ ចំណែក​ជនល្មើស​នៅចាំ​ផ្ទះ​និង​មើល​កូន​ឲ្យ​ប្រពន្ធ​ជនរងគ្រោះ ។ ពេល​ប្រពន្ធ​ជនរងគ្រោះ​មកពីផ្សារ​មិនឃើញ​ជនល្មើស សួរ​ជាង​ធ្វើ​ផ្ទះ​ប្រាប់ថា​មិនដឹង​ចេញ​ទៅណា​ឡើយ រហូតដល់​ម៉ោង​មួយ​រសៀល​ទើប​ដឹងថា​បាត់​លុយ ក៏​តាមរក​ជនល្មើស​តែ​មិនឃើញ ។ លុះ​ថ្ងៃទី​០៧.០៥.២០១៥​វេលា​ម៉ោង ១៨​និង​២០ នាទី ជនរងគ្រោះ​បានឃើញ​ជនល្មើស​នៅ​​មាត់ទន្លេ​តាខ្មៅ ក៏បាន​ចាប់​សួរ​ហើយ​សារភាពថា​ខ្លួន​ពិតជា​បាន​លួច​លុយ ខ្សែក និង កង់​ប្រាកដ​មែន ហើយក៏​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច ប៉ុស្តិ៍​ដើម្បី​ចាត់ការ​តាមច្បាប់ ៕
11094290_1839069332984745_5230019965452495026_n 11219250_1839069322984746_3823054071178140573_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya