ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ឧកញ៉ា​ពីរ​នាក់​ចាប់ដៃគ្នា​ជួញ​ឈើ​ប្រណីត​

ឧកញ៉ា​ពីរ​នាក់​ចាប់ដៃគ្នា​ជួញ​ឈើ​ប្រណីត​

​កំពង់ធំ​៖ អ្នកឃ្លាំមើល​សកម្មភាព​ព្រៃ​ឡង់​បាន​ខ្សឹប​មក​កាសែត​អរិយធម៌​ថា​មាន​ឈ្មួញ ជាប់​ងា​ជា​ឧកញ៉ា ក្រៅផ្លូវការ​ឈ្មោះ​អ៊ឹង​ម៉េង​តឹក​និង​ឧកញ៉ា​ឆាយ ជ្រាយ​បាន​បណ្តាក់ទុន​ប្រមូល​ទិញ​ឈើ​គ្រញូង​ឈើ​ធ្នង់​ឈើ​សុ​ក្រំ​ស្ថិតនៅ​ចំណុច​មុំ​៣​ក្នុង​ទឹកដី​ខេត្តកំពង់ធំ​ខេត្តក្រចេះ​និង​ខេត្តព្រះវិហារ​ពិសេស​ប្រមូល​ទិញ​តំបន់​នានា​ក្នុង​ខេត្តកំពង់ធំ​ហើយ​បាន​ដឹក​ចេញ ឆ្លងកាត់​ស្រុក​ព្រែក​ប្រសព្វ​ខេត្តកំពង់ចាម​ឆ្ពោះទៅ​ប្រទេស​វៀតណាម​។ សកម្មភាព​របស់លោក​ឧកញ៉ា​អ៊ឹង​ម៉េង​តឹក​និង​លោក​ខុម​ហៅ​ឧកញ៉ា​ឆាយ ជ្រាយ​ពុំ​ត្រូវបាន​ទប់ស្កាត់​ឬ​ហាមឃាត់​នោះទេ​ថែមទាំង​ប្រមូល​ទិញ​ផ្តាច់មុខ​មិន​ឲ្យ​អ្នកណា​ចូល​ទិញ​បាន​ចំណែក​ឈើ​ធ្នង់​និង​ឈើ​ប្រណីត​ជាច្រើន​ត្រូវបាន​កាប់​រុក​រា​ន្ទ​នៅ​បរិវេណ​ភ្នំ​ជី​ដែលជា​ចំណុច​មុំ​៣​នេះ មាន​ប្រជាពលរដ្ឋ​ចូល​អារឈើ​ពេញ​ព្រៃ​ដោយ​ខុសច្បាប់​តែ​ទោះ​ជាមាន​សកម្មភាព​កាប់​អា​យ៉ាង​លាន់​កក្រើក​ដី​យ៉ាងណា​នោះ​ក៏​មិន​មានការ​ខ្វាយខ្វល់​និង​បង្ក្រាប​ពី​សំណាក់​លោក​សៅ​វ​ណ្ណី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​សណ្តាន់​ឡើយនិង​អាជ្ញាធរ​នៅ​ទី​នោះទេ​ដោយសារតែ​ក្រុម​ឈ្មួញ​ឈើ​ទាំងនេះ​បាន​ចង​ស​ម្ព័​ន្ឋ​មិត្ត​ជាមួយ​លោកនាយ​ផ្នែក​ម្នាក់នេះ​អស់ហើយ​។​

 
​សមត្ថកិច្ច​ដែល​ប្រចាំការ​នៅ​ចំណុច​មុំ​៣​បាន​ខ្សឹប​ប្រាប់ថា​លោក​ឧកញ៉ា​អ៊ឹង​ម៉េង​តឹក​ជា​អ្នកប្រមូល​ទិញ​ឈើ​ខុសច្បាប់​ចំណែក​លោក​ខុម​ហៅ​ឧកញ៉ា​ឆាយ​ជ្រាយ​ជា​អ្នក​ដឹកជញ្ជូន​និង​ទទួល​ភារៈកិច្ច​តាមផ្លូវ​ចេញពី​ខេត្តកំពង់ធំ​ឆ្លងកាត់​ស្រុក​សំបូរ​និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​តាម​កំពង់ដរ​ស្រុក​ឆ្លូង​កំពង់​គោ​ដែលជា​ផែ​របស់​ឈ្មោះ​ម៉ាត់​ហ៊ីម​ឆ្ពោះទៅ​ស្រុក​តំបែរ​ខេត្ត​ត្បូងឃ្មុំ​។ ដោយឡែក​ឈ្មោះ​ឆាយ​ជ្រាយ​និង​លោក​អ៊ឹង​ម៉េង​តឹក ក៏​ធ្លាប់​ជាប់​ពាក់​ព័​ន្ឋ​ទៅនឹង​ការប្តឹង​របស់​អង្គការ​សង្គម​ស៊ីវិល ពី​ការរំលោភ​យក​ដី​ប្រជាពលរដ្ឋ​ជាង​៥០០០​ហិកតា​ផងដែរ​។​

 
​អ្នកទទួលខុសត្រូវ​ដឹក​បន្ត​ឆ្លងដែន​ចូលទៅ​ប្រទេស​វៀតណាម​ត្រូវគេ​បង្ហើប​ឲ្យ​ដឹងថា​មាន​ឧកញ៉ា​ម្នាក់ទៀត​មិនបាន​បញ្ជាក់​ឈ្មោះ​គ្រាន់តែ​បញ្ជាក់ថា​ជា​ឧ​ញ៉ា​និង​ជា​ឈ្មួញ​ព្រៃឈើ​ជាប់​លំដាប់ថ្នាក់​ឈ្មួញ​ឈើ​ល្បីឈ្មោះ​និង​ពាក់​ព័​ន្ឋ​និង​ដីធ្លី​និង​បទល្មើស​ព្រៃឈើ​ជាច្រើន​ខេត្ត​។​
​ពាក់​ព័​ន្ឋ​ទៅនឹង​ការចោទប្រកាន់​លោក​ឧកញ៉ា​អ៊ឹង​ម៉េង​តឹក​និង​ឧកញ៉ា​ឆាយ​ជ្រាយ​នេះ​កាសែត​អរិយធម៌ ពុំ​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​បានទេ​កាលពី​ម្សិលមិញ​៕​ដោយ ៖ ​សុផាត​n_resized_2 e_resized_2 h_resized_2 k_resized_2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya