ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ចិត្ត​អប្រិយ​វាយ និង​ចង​កូន​ដូច​សត្វ​ធាតុ​ ​

ស្ត្រី​ចិត្ត​អប្រិយ​វាយ និង​ចង​កូន​ដូច​សត្វ​ធាតុ​ ​

កណ្តាល​៖ ស្ត្រី​ម្នាក់​ត្រូវបាន សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​ទទួល បាន​ពាក្យបណ្តឹង​ពី បុរស​ម្នាក់​ដែលជា ជីតា​របស់​ជនរងគ្រោះ ថា ស្ត្រី​ខាងលើ​បាន​ប្រើ​អំពើហិង្សា ដោយ វាយ​ទៅលើ​កូនប្រុស​បង្កើត ហើយ​យក ដែក​ទំ​ពក់​សម្រាប់​ហាល​សម្លៀកបំពាក់ ចងដៃ​ចងជើង​ទៅក្រោយ​ព្រមទាំង​សម្រាត​ខោអាវ​ទៀតផង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​។​
​ហេតុការណ៍​ព្រៃផ្សៃ​ពី​សំណាក់​ស្ត្រី​ជា​ម្ដាយ​ចិត្ត​អប្រិយ​នេះ​បានកើត​ឡើង​នៅ ថ្ងៃទី ០៧ ខែឧសភា ឆ្នាំ​២០១៥ វេលា​ម៉ោង ១៤ និង ៤០ នាទី​រសៀល ស្ថិតនៅ​ចំណុច​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​ប៉ូលិស​បាន​បញ្ជាកា់​ថា ស្ត្រី​ខាងលើ​មានឈ្មោះ សុខ វណ្ណា អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ មុខរបរ​នៅផ្ទះ ត្រូវជា​ម្តាយ​ក្មេងប្រុស​រងគ្រោះ ។ ចំណែក​ក្មេងរងគ្រោះ​ឈ្មោះ ឆាន់ លី​ហេង អាយុ ០៦​ឆ្នាំ រស់នៅ​ភូមិ កើតហេតុ​។​
​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ ដោយសារ​ក្មេងប្រុស​រពឹស​ខ្លាំងពេក ហើយ​ស្ត្រី​ជា​ម្ដាយ​និយាយ​ស្រែកប្រាប់​យ៉ាងម៉េច​ក៏​មិន​ស្ដាប់​តាម​រហូត​គាត់​ខឹង​ពេក​ទប់​កំហឹង​មិនបាន​។ ម្តាយ​បាន​ប្រាប់​កុំអោយ​រពឹស​ពេក តែ​ក្មេងប្រុស​រងគ្រោះ​មិន​ស្តាប់ ម្ដាយ ក៏បាន​យក​រំពាត់​វាយ​ទៅលើ​ក្មេងប្រុស​រងគ្រោះ​យក​ទំ​ពក់​សម្រាប់​ហាល​ខោអាវ ទាយ លា​ចេញ​ហើយ​ចងដៃ​ចង ជើង​ក្មេងប្រុស​រងគ្រោះ​ទៅក្រោយ ភ្លាមនោះ​ជីតា​ក្មេងប្រុស​រងគ្រោះ ដែលជា​ឪពុក​បង្កើត​ស្ត្រី​ខាងលើនេះ បាន​ប្រាប់​កូនស្រី​ឲ្យ​ឈប់​ធ្វើបាប​កូន​បែបនេះ​តែ​ស្ត្រី​នេះ​នៅតែ​មានះ ទើបបាន​មកប្តឹង នគរបាល​ប៉ុស្តិ៍​ដើម​មៀន​អោយជួយ​អន្តរាគមន៍​តែម្តង​។
​មន្ត្រីនគរបាល​បាន​បញ្ជាក់ថា ក្រោយពី​ទទួល​សេចក្តីរាយការណ៍​បែបនេះ កម្លាំង​នគរបាល​បាន​ចុះទៅ​ពិនិត្យមើល​ភ្លាមៗ និង​បានឃើញ​ទិដ្ឋភាព​ដ៏​ព្រៃផ្សៃ​បែប​នោះ​មែន ហើយ​ក៏បាន​ជួយសង្គ្រោះ​ក្មេងប្រុស​នោះ និង​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ម្ដាយ​ចិត្ត​អប្រិយ​នេះ​ភ្លាមៗ​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​។​
​នៅ​ចំពោះ​មុន​នគរបាល​ស្ត្រី​រូបនេះ​បាន​និយាយថា ការដែល​ខ្លួន​ធ្វើ​បែប​ដោយសារតែ​រូបគាត់​ខឹង​នឹង​កូនប្រុស​នេះ​រពឹស​ពេក​និយាយ​ស្រែក​គំរាម​យ៉ាង​មេច​ក៏​មិន​ស្គា​ប់​ដែរ ទើប​គាត់​ធ្វើបែបនេះ​បំណង​ឲ្យ​កូន​នេះ​រាងចាល​។ ប៉ុន្តែ​ទោះបីយ៉ាងណា​ការធ្វើ​ទារុណកម្ម​កូន​ជា​អ​និតិ​ជន​បែបនេះ​វា​ជា​ទង្វើ​ខុសច្បាប់​។ ក្រោយ​ការសាកសួរ​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​វិនិច្ឆ័យ​ទោស​តាមច្បាប់​៕ ដោយ​៖ ព្រហ្ម ពៅ​g ffff

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya