ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​​សក្តិ​៣​ចិត្តល្អ​ស្លាប់​ខ្លួន​

ប៉ូលិស​​សក្តិ​៣​ចិត្តល្អ​ស្លាប់​ខ្លួន​

​    ​បន្ទាយ​មាន​ជ័​យ៖ អតីត​នគរបាល​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​បច្ចុប្បន្ន​ជា​ប៉ូលីស​សក្តិ​៣​នៅ​ខេត្តកំពង់ឆ្នាំង​ត្រូវបាន​លង់ទឹក​ស្លាប់​នៅ​ចំនុច​ប្រឡាយ​ស្ពាន​ក្រឡ ភូមិ ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​កាល​ដោយសា​ជួយសង្គ្រោះ​អ្នក​ដ៏​ទៃ​លង់ទឹក​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី ថ្ងៃទី​២៧ សីហា ២០១៣ ។​
​    ​អធិការនគរបាល ស្រុក​មង្គល​បូរី​បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ជន់ ហុងដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ  មាន​ទីលំនៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​ប៉ូលីស​សក្តិ​៣​បំរើការ​នៅ​អង្គភាព​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង អតីត​ជា​នគរបាល​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ មូលហេតុ​ដែលនាំអោយ​ជនរងគ្រោះ​លង់ទឹក​ស្លាប់​ដំបូង​ឡើយ​គឺ ជនរងគ្រោះ​ជាមួយ​ឈ្មោះ ប៊ី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ឫស្សី​ក្រោក ស្រុក
​មង្គល​បូរី បាននាំគ្នា​ទៅ​ស្ទួ​ច​ត្រី​លេង​នៅ​ចំនុចកើតហេតុ​ខាងលើ​ស្រាប់តែ​ផ្លែ​ស​ន្ទួ​ច​ដែល​ជនរងគ្រោះ​កំពុង​ស្ទួ​ច​ជាប់​នឹង​សំ​រះ ហើយ​ឈ្មោះ ប៊ី ក៏​ចុះ​ក្នុង​ទឹកដោះ​ផ្លែ​ស​ន្ទួ​ច​ហើយក៏​លង់ទឹក​ឃើញ​ដូច​នោះ​ជនរងគ្រោះ​ក៏​លោ​តទៅ​ជួយ​ស្រាប់តែ​ទឹក​កួច​បាត់​ប្រហែលជា​១​សន្ទុះ​ក៏​គេ​រកឃើញ​សព​ស្លាប់​បាត់ទៅហើយ​។ ចំណែកឯ ឈ្មោះ ប៊ី ដែល
​លង់ទឹក​ដំបូង​បែរជា​រួចខ្លួន​ផុតពី​សេចក្ដីស្លាប់​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំយកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឃុំ​ឫស្សី​ក្រោក​ស្រុក​មង្គល​បូរី​។​
​    ​គួរបញ្ជាក់​ផងដែរ​ថា ប្រឡាយ​ស្ពាន​តា​ផាន់​អតីត​ជា​កន្លែង​លេង​ទឹក​មួយកន្លែង​នៅក្នុង​ស្រុក​មង្គល​បូរី​ដែល​សំបូរ​ទៅដោយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទៅ​ស្ទួ​ច​ត្រី​និង​ងូតទឹក​លេង តែ​ដោយ​ទឹក​ចេះតែ​កួច​សម្លាប់​មនុស្ស​អស់​ច្រើន​នាក់​រៀងរាល់ឆ្នាំ​នៃ​ខែវស្សា នាំអោយ​បច្ចុប្បន្ន​គ្មាន​អ្នក​ទៅលេង​ព្រោះ គេ​យល់ថា​ទីនោះ​មាន​ជើងកប​។ ជា​រៀងរាល់​ខែវស្សា​ដែលមាន​ទឹក​ឡើង​ច្រើន​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​ដែល​និយម​ចូលចិត្ត​លេង​ទឹក តែង​ត្រូវ​ទទួលរង​គ្រោះថ្នាក់​បាត់បង់​ជីវិត​និង​លង់ទឹក​ស្ទើរ​ស្លា​ប់រស់ តែ​នៅតែមាន​អ្នក​ទៅលេង​ទឹក​ដដែល ៕    ​    ​    ​    ​    ​    ​    ​    ​    ​

​ដោយៈ សម្បត្តិ សីហា​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya