ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ងងុយដេក​បើកឡាន​បុក​ក្មេង ជិះ​កង់​បែកក្បាល​ស្លាប់ ​

ងងុយដេក​បើកឡាន​បុក​ក្មេង ជិះ​កង់​បែកក្បាល​ស្លាប់ ​

បាត់ដំបង ៖ អ្នកបើករថយន្ត តាក់ស៊ី​ម្នាក់ សង្ស័យ​ងងុយដេក បាន​បើក​បុក និង​កិន​ក្បាល​ក្មេងប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់​បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ ខណៈ​ក្មេងរងគ្រោះ​កំពុង​ជិះ​កង់​ស្រប​ទិស​គ្នា កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី រសៀល​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​សាលា សង្កាត់​អូរ​ចារ ស្ថិត​ក្នុងភូមិ​.​សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ។​
​ប្រភពពី​សមត្ថកិច្ច ចរាចរណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី រសៀល​ថ្ងៃទី​៧ ខែឧសភា រថយន្ត តាក់ស៊ី ម៉ាក​កាមរី ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ បាត់ដំបង​2A0239 បើកបរ​ដោយ​ឈ្មោះ យឿ​ប វាសនា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ដំបង​២ ឃុំ​អូរ​ដំបង​ស្រុក​សង្កែ បាន បើកបរ​ពី​ទិស​លិចទៅ​កើត​។​លុះ​ពេលមកដល់​ចំណុចកើតហេតុ អ្នកបើកបរ ទំនងជា​ងងុយដេក​មួ​យ​ភាំង ក៏​ជ្រុល​ចង្កូត ទៅបុក​ក្មេងរងគ្រោះ​ឈ្មោះ ឃឿន ពុទ្ធា​លី អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ដោយ​រថយន្ត បង្ក​បាន​កិន​ក្បាល បែកចេញ​ខួរ​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ​។
​ប្រជាពលរដ្ឋ បាន​ជួយ​ឃាត់ខ្លួន ជនបង្ក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នាំយកទៅ​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើ​កំណត់ហេតុ សាកសួរ​និង​ឃុំខ្លួន បណ្តោះ អាសន្ន នៅ​ស្នងការ​ខេត្ត ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់ ។ ចំណែក​សព​ជនរងគ្រោះ​សមត្ថកិច្ច បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ដោយ​៖ តា​គ្រញូង​Hong-0194 Hong-0192

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya