ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប៉េអឹម​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន បាន​២​នាក់​ ​

ប៉េអឹម​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន បាន​២​នាក់​ ​

កំពង់ស្ពឺ ៖ កម្លាំង​ល្បាត​កងរាជអាវុធហត្ថ ស្នាក់ការ​សន្តិសុខ​៥៥១​បង្ក្រាប​និង​ធ្វើការ​ដកហូត​វត្ថុតាង​មួយចំនួន​ខណៈពេលដែល​មុខសញ្ញា​ទាំង​២​នាក់​ដែល​ធ្វើ​សកម្មភាព​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​ទីប​ញ្ចា​ការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។​
​ការបង្ក្រាប​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៥ ស្ថិត​ត្រង់ចំណុច​ភូមិ​ចំការ​ហ្លួង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​
​    ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន ថ្នាំ​ម៉ា​ទឹកកក​ចំនួន​៣​កញ្ចប់ ទុយោ​៦៤​ដើម លុយ​ខ្មែរ​២៣៥.០០០​រៀល ប្រាក់​ដុល្លា​ចំនួន​៧៦​ដុល្លារ ក្រដាសប្រាក់​ក្លែងក្លាយ​ប្រភេទ​ក្រដាស​២០​ដុល្លារ ទូរស័ព្ទ​៣​គ្រឿង ម៉ូតូ​ម៉ាក​ស៊ី​រួស ពណ៌​ខ្មៅ​មួយគ្រឿង គ្មាន​ស្លាក​លេខ ព្រមទាំង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​។​
​លោក​វរសេនីយ៍ត្រី​អ៊ឹម​នា​ញ​ប្រធាន​ស្នាក់ការ​សន្តិសុខ​៥៥១ បានអោយដឹងថា​កម្លាំង​របស់លោក​បានចេញ​ល្បាត​តាម​គោលដៅ​សំខាន់ៗ ក្នុងភូមិ​សាស្ត្រ​ផ្លូវជាតិ​លេខ​៥ ក្នុង​ឃុំ​វាំង​ចាស់ ស្រាប់​ប្រទះឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​កំពុងតែ​ធ្វើ​សកម្មភាព​ទិញ​លក់​សារធាតុ​ញៀន ប្រើប្រាស់​ទើប​កម្លាំង​អាវុធហត្ថ​ធ្វើការ​ព័ទ្ធ​ចាប់បាន​តែម្តង​។ ក្រុម​ជនសង្ស័យ​បាន​សារភាពថា ទាំងពីរ​នាក់​ពិតជា​បាន​ទំនាក់ទំនង​គ្នា​តាម​ទូរស័ព្ទ និង​ណាត់​ជួបគ្នា​ដើម្បី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ខណៈពេល​កំពុងតែធ្វើកា​រទិញ​លក់ ។​
​លោក​អ៊ឹម​នា​ញ ក៏បាន​អោយដឹងទៀតថា​ជនសង្ស័យ ទី​១-​មានឈ្មោះ ង​ន វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុន​របរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​សាលា​លេខ​៥ ឃុំ​អូរឫស្សី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទី​២-​ឈ្មោះ ថា​ន់ សម្បត្តិ ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កំ​ការ​ហ្លួង ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ​។​

​លោក​អ៊ឹម​នា​ញ បន្តថា​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​កាន់​ទីប​ញ្ជា​ការដ្ឋាន​ប៉េ​អិ​ម​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ​សុខ​សុ​ភ័​ណ្ឌ​

Screenshots_2015-05-07-13-54-37 Screenshots_2015-05-07-13-54-59 Screenshots_2015-05-07-13-54-06

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya