ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ស្ដ្រី​ម្នាក់​ជា​សន្ដិសុខ សំរេចចិត្ត​ចង​.​ក​សម្លាប់ខ្លួន​ ​

ស្ដ្រី​ម្នាក់​ជា​សន្ដិសុខ សំរេចចិត្ត​ចង​.​ក​សម្លាប់ខ្លួន​ ​

ភ្នំពេញ ៖ ហេតុការណ៍​មួយ​បានកើត ឡើង​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​រស់នៅ​ម្ដុំ​ផ្ទះជួល​មួយកន្លែង ខាងលិច​មន្ទីរ ពេទ្យ​ឯករាជ្យ​ដោយសារតែ​ស្ដ្រី​វ័យ​ចំ ណាស់​ម្នា​ក់បាន​ចងក​សម្លាប់ខ្លួន​នៅក្នុង​បន្ទប់​ផ្ទះជួល​នៅ​ជា​ន់ទី​៣ ដោយ​មិនដឹង មូលហេតុ ។ កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៥ នៅ​ម្ដុំ​ផ្ទះជួល​មួយកន្លែង​ខាង លិច​មន្ទីរពេទ្យ​ឯករាជ្យ​តាម​បណ្ដោយ ផ្លូវ​វេ​ង​ស្រេង​ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​ស្ដ្រី​ដែល​ចងក​ធ្វើ​អត្ដ​ឃាត​ឈ្មោះ ស៊ីន វី អាយុ​៥៤​ឆ្នាំ មានមុខរ​បរជា សន្ដិសុខ​សាន់​តិច មាន​ស្រុកកំណើត​នៅ ភូមិ​ព្រៃ​ចំការ ឃុំ​ស្ពឺ​ខ ស្រុក​បាភ្នំ ខេត្ដ ព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ ១២​ជាន់​ទី​៣​កន្លែងកើតហេតុ​ខាងលើ ។  កាលពី ក្បាល​ព្រលប់​គាត់​បានឃើញ​ស្ដ្រី​ខាង លើ​អង្គុយតែ​ម្នាក់ឯង​មិន​និយាយ​មាត់ ករក​នរណាម្នាក់​នោះទេ​និង​មាន​ទឹកមុខ ស្រគត់ស្រគំ​ហាក់ដូចជា​ពិបាក​ចិ​ត្ដ​រឿង​អ្វី មួយ​។ ប៉ុន្ដែ​គាត់​មិនបាន​សួរនាំ​អ្វី​នោះ ទេ ដោយ​មិន​ចង់​រំខាន​ហើយ​រូបគាត់​ក៏បាន ឡើង​ទៅលើ​ឡៅតឿ​សម្រាក​បាត់ទៅ ។
មួយសន្ទុះ​ធំ ក្រោយមក​រូបគាត់​បាន​ឮ​សំឡេង​ចម្លែក ប៉ុន្ដែ​មិនបាន​ចាប់អារម្មណ៍​ទើប​ប្រមាណ​ជា​កន្លះ​ម៉ោង​ក្រោយមក​គាត់​បាន ចុះមក​ក្រោម​ទើ​ប្រ​ទះះ​ឃើញ​ស្ដ្រី​ម្នាក់​នោះបាន ចងក​ស្លាប់​បាត់ទៅហើយ​។ ឃើញ​ដូច្នេះ រូបគាត់​មានការ​តក់ស្លុត​យ៉ាងខ្លាំង និង បាន​ស្រែក​ឆោឡោឡើង​ដើម្បី​ឱ្យគេ ឯង​ជិតខាង​ជួយសង្គ្រោះ​ទើប​បង្ក​ការ​ភ្ញាក់ ផ្អើល​ភ្លាមៗ​តែម្ដង ។ ពេលនោះ​ប្រជា ពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ឱ្យ​ចុះមក​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​កោ ស​ល្យ​វិច័យ ។ ក្រោយពី​ធ្វើ​កោសល្យ វិច័យ​រួច​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ក្រុម គ្រួសារ​សព​ឱ្យមក​ទទួលយក​សព​ទៅធ្វើ បុណ្យ​តាម​ប្រពៃណី​ឯ​ស្រុកកំណើត ៕
33

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya