ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មោះ អួន តាល់ បើកលេងស៊ីសងកក្រើកខេត្តបាត់ដំបង គ្មានអ្នកបង្រ្កាបសោះ  សង្ស័យឃុបឃិតជាប្រព័ន្ឋ?​  ||     ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||   

» ព័ត៌មានជាតិ » ផ្សឹក​សង្ឃ​៥​អង្គ បិណ្ឌ​បាត្រ​បច្ច័យ​ប្រាស់ចាក​ពុទ្ធ​វិន័យ​

ផ្សឹក​សង្ឃ​៥​អង្គ បិណ្ឌ​បាត្រ​បច្ច័យ​ប្រាស់ចាក​ពុទ្ធ​វិន័យ​

​ខេត្តមណ្ឌលគិរី ៖ សង្ឃ​ចំនួន​៥​អង្គ ដែល​និមន្ត​បិណ្ឌ​បាត្រ ដោយ​ចិត្ត​ឯង មិនដែល​ត្រឡប់​ទៅកាន់​វត្ត​វិញ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែ​មនោ​រម្យ ជាពិសេស​បងប្អូន​ដែលជា​ពុ​ទ្ឋ​សា​និក ចាប់​ផ្សឹក ក្រោម​វត្តមាន​របស់​ព្រះ​មេគុណ​ខេត្ត និង​មាន​មន្ត្រី​អាជ្ញាធរ​ជាច្រើន​នាក់ ព្រោះ​ព្រះ​ស​ង្ឈ ទាំងនោះ​និមន្ត​រៃអង្គាស ប្រាក់​ពុំមាន​ប្រភព​ច្បាស់លាស់ ដែល​ករណីនេះ កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៥ ខែឧសភា នៅ​វត្ត​សែ​មនោ​រម្យ ក្នុង​ក្រុង​សែន​នោ​រម្យ​។​

 
​លោកសង្ឃ​ដែល​ត្រូវ​ផ្សឹក នោះ​មាន ទី​១-​ឈ្មោះ ជា ច​ត្រ អាយុ​២២​ឆ្នាំ​, ទី​២-​ឈ្មោះ ហ៊ុល សុខ​នី អាយុ​២៥​ឆ្នាំ​, ទី​៣-​ឈ្មោះ រស់ មុនី អាយុ​២៣​ឆ្នាំ​, ទី​៤-​ឈ្មោះ យុគ សុ​ទិ អាយុ​១៥​ឆ្នាំ និង​ទី​៥-​ឈ្មោះ ម៉ាន់ សាង អាយុ​១៧​ឆ្នាំ​។​

 
​ព្រះ​បាឡាត់ខេត្ត​មណ្ឌលគិរី​ព្រះនាម រ៉ា​ន់ សុវណ្ណ បាន​មាន​ថេរ​ដីកា​ថា ព្រះ​ស​ង្ឈ​ទាំង​ប្រាំ​អង្គ​នេះ​បានធ្វើ​សកម្មភាព​និមន្ត បិណ្ឌបាតបច្ច័យ​ពី​ប្រជា​ពុទ្ធបរិស័ទ នៅ​ក្រុង​សែន​មនោ​រម្យ កាលពី​ព្រឹក​ថ្ងៃទី​៥ ឧសភា ។ ព្រះ​ស​ង្ឈ​ទាំង​នោះបាន​ប្រាប់ថា ប្រមូល​ថវិកា​យកទៅ​កសាង​ទី​វត្ត​អារាម​មួយ​ឈ្មោះ «​សុវណ្ណ​មុនី​គិរី​រតនា​រាម ហៅ​វត្តភ្នំ​ក្រិ​ញ ស្ថិតនៅ​ភូមិ​ភ្នំ​ក្រិ​ញ ឃុំ​ស្ទឹងត្រង់ ស្រុក សាលា​ក្រៅ ខេត្ត​ប៉ៃលិន​» និង​មាន​កាន់​លិខិត​អំពាវនាវ​មួយច្បាប់​ក្នុង​ដៃ​ផងដែរ ។

​ព្រះ​បាឡាត់ខេត្ត​បាន​មាន​ថេរ​ដីកា​បន្តថា នៅពេល​លោក​កំពុង​ធ្វើ​សកម្មភាព​បិណ្ឌបាតបច្ច័យ ពី​អាជីវករ​លក់ដូរ​នៅក្នុង​ផ្សារ​ក្រុង​សែ​មនោ​រម្យ ក៏មាន​បងប្អូន​មួយចំនួន​ដែល​ផ្លែ​ក មុខ​លោ​កស​ង្ឈ​ទាំងនោះ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច ហើយ​នៅពេល​ឃើញ​កម្លាំង​អាវុធហត្ថ​ព្យាយាម​តាម​សាកសួរ លោក​ស​ង្ឈ ទាំង​ប្រាំ​អង្គ នឹង​តៃកុង​ឡាន​ម្នាក់​បាននាំគ្នា​រត់​លើ​ឡាន​មួយគ្រឿង​ម៉ាក​កូរ៉ូឡា បើក​ចេញ​យ៉ាង​លឿន រហូត​បើក​រត់​បាន​ចង្ងាយ​ប្រមាណ ជាង​១០​គីឡូម៉ែត្រ ទើប​អាច​ឃាត់ខ្លួន​លោ​កស​ង្ឈ​ទាំង​នោះមក​សួរនាំ​បាន ។​

​បន្ទាប់ពី​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ​រួចមក​ទើប​គែ​ដឹងថា លោក​ស​ង្ឈ​ទាំងនោះ​និមន្ត​មកពី​ខេត្តកំពត (​ពីរ​អង្គ​មាន​ឆាយា​ល័​ក្ខ​ត្រឹមត្រូវ នឹង​បី​អង្គ​ទៀត​មិនមាន​លិខិត​សម្គាល់​ខ្លួន​អ្វី​ទាំងអស់​) នឹង​បាន​ជួល​រថយន្ត​គេ​ជិះ​ក្នុង​មួយខែ​តម្លៃ​៣០០​ដុល្លារ ។ មិន​ត្រឹមតែ ប៉ុណ្ណោះ​នៅក្នុង​រថយន្ត​ដែល​លោ​កស​ង្ឈ​ពនេចរ​ទាំងនោះ​ជិះ​ធ្វើ​សកម្មភាព សមត្ថកិច្ច​បាន​រកឃើញ សម្លៀកបំពាក់​មនុស្ស​ប្រុស​ជា​ច្រើ ន​កំ​ប្លេ ដែល​រៀបចំ​ជា​បង្វិច​ចំនួន​៦ និង​លុយ​ចំនួន​១.៨០០.០០០​រៀល ។ ក្រោយពី​សាកសួរ​អស់​មួយ​កំណាត់​ថ្ងៃ​រួចមក ព្រះ​មេគណ​ខេត្ត នឹង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធម្មការ នឹង​សាសនា​ខេត្ត បាន​សម្រាច់​ធ្វើការ​ផ្សឹក​លោក​ស​ង្ឈ​វ័យក្មេង​ទាំង​ប្រាំ​អង្គ​ភ្លាមៗ នឹងធ្វើ​កិច្ចសន្យា បញ្ឈប់​រាល់​ទង្វើ​ទាំងឡាយណា​ដែល​ផ្ទុយ​ពីបទ​បញ្ញា​ត្តិ​នៃ​ច្បាប់ ។​

 
​លោក ទូច រស្មី ប្រធាន​មន្ទីរ​ធម្មការ នឹង​សាសនា​ខេត្ត​បាន​ឲ្យ​ដឹងថា ទោះបី​ព្រះ​ស​ង្ឈ​ខាងលើ​ពិតជា​បានទទួល​ស្គាល់ ដោយ​មន្ត្រី​ស​ង្ឈ​ខេត្តកំពត​ថា ជា​ព្រះ​ស​ង្ឈ​ពិត​ប្រា​ដក​ក៏ដោយ ក៏​មន្ទីរ​ធម្មការ នឹង​សាសនា​ខេត្ត ព្រមទាំង​ព្រះ​មេគណ​ខេត្តមណ្ឌលគិរី នៅតែ​ចាប់​ផ្សឹក​លោក​ជាដាច់ខាត ព្រោះ​តាមផ្លូវ​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ហាមឃាត់​មិន​ឲ្យ​ព្រះ​ស​ង្ឈ​ទាំងឡាយ​និមន្ត បិណ្ឌបាតបច្ច័យ​ដោយ​ចិត្ត​ឯង និង​មាន​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​បែបនេះ​ទេ ។ ម្យ៉ាងវិញទៀត​ព្រះ​ស​ង្ឈ​ដែល​ត្រូវ​ផ្សឹក​នេះ បានធ្វើ​ដំណើរ បិណ្ឌ​បាត្រ​រាប់​ខែ​មកហើយ មិនដែល​វិល​ទៅ​វត្ត​វិញ​ទេ ពោលគឺ​បិណ្ឌ​បាត្រ​ស្ទើរ​ពេញ​ស្រុក​ខ្មែរ​ទៅហើយ ៕ sfsd sfx sfs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya