ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំណាង ៖ ជា​រឿង​ការ​ប្រឌិត

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំណាង ៖ ជា​រឿង​ការ​ប្រឌិត


​តាកែវ​៖  ជនសង្ស័យ មាន​គ្នា ៣ នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​អាវុធ​អាកា​១​ដើម និង​កាំភ្លើងខ្លី ២​ដើម ជា​កាំភ្លើង​ជ័រ បានធ្វើ​សកម្មភាព​ប្លន់ ជនរងគ្រោះ យកលុយ​អស់ ១៩ លាន​រៀល និង​គ្រឿងអលង្ការ​មួយចំនួន រួច​ជិះ​ម៉ូតូ​គេចខ្លួន បាត់ស្រមោល ។ ប៉ុន្តែ​ករណីនេះ សមត្ថកិច្ច​ដាក់​ការសង្ស័យថា ជាការ​រៀបចំ​គម្រោងរ​បស់​ជនរងគ្រោះ​ទៅវិញ ។ កាលពី​វេលា​ម៉ោង ៦ និង​៣០ នាទី ល្ងាច ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​រលួស ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្តតាកែវ ។​

​ម្ចាស់ផ្ទះ​រងគ្រោះ មានឈ្មោះ សាន រ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សួន ស្រី​ពៅ អាយុ​៣៥​ឆ្នាំ មុខរបរ លក់​ត្រី​-​លក់​ប្រហុក មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​មិនមាន​អ្នករងរបួស​ទេ​) ។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​កន្លែង កើតហេតុ ធ្វើការ​សាកសួរ​ជុំវិញ​ករណី​ខាងលើ ។ តាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ បាន​ឲ្យ​ដឹងថា ក្រោយពេល​ជនសង្ស័យ ធ្វើ​សកម្មភាព​រួច បាន​យក​ទ្រព្យសម្បត្តិ របស់គាត់ អស់ប្រាក់​រៀល ចំនួន ១៩​លាន​រៀល​, ប្រាក់​ដុល្លារ ៦០០ ដុល្លារ​, ប្លា​ទីន​ទម្ងន់ ៤ តម្លឹង ៣​ជី​, មាស​ទម្ងន់ ២​ជី និង​ទូរស័ព្ទ​ចំនួន ២​គ្រឿង ។​

​ប៉ុន្តែ​ក្រោយពេល​កម្លាំង​ជំនាញ ធ្វើការ​ពិនិត្យ​កន្លែងកើតហេតុ ក៏បាន​រកឃើញ​ថវិកា និង​សម្ភារៈ​ខាងលើ វេច​ខ្ចប់​នឹង​អង្រឹង ដាក់​ក្រោម​គ្រែ​ដេក របស់​ជនរងគ្រោះ ដូច្នេះ​សម្ភារៈ​ទាំងអស់នោះ​មិនបាន​បាត់បង់ នៅក្នុង​ករណី​ខាងលើនេះ​ទេ ។ ជុំវិញ​ករណីនេះ កម្លាំង​ជំនាញ កំពុងមាន​ការសង្ស័យ​ថា ជា​រឿងប្រឌិត​របស់​ម្ចាស់ផ្ទះ​។​

នៅ​ព្រឹក​នេះ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៥ កម្លាំង​សមត្ថកិច្ច បាន​កំពុង​ធ្វើ ការស្រាវជ្រាវ​បន្ត ក្រោម​ការដឹកនាំ ដោយ​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង អម​សាលា ដំបូង​ខេត្តតាកែវ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ នឹង​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​បើក​ការស៊ើបអង្កេត​ជុំវិញ​ករណីនេះ បន្តទៀតថា ករណី​ខាងលើនេះ ជា​រឿង​ពិត ឬ​ជាការ​ប្រឌិត ៕
T-0415

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya