ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||   

» ព័ត៌មានជាតិ » ប្រជាពលរដ្ឋ​ប្រតិកម្ម​អាជីវកម្ម​ជីក​កកាយ​ដីភ្នំ​តូច​របស់​មេឃុំ ភ្នំ​តូច​កំពុងតែ​មានការ​ព្រួយបារម្ភ ​

ប្រជាពលរដ្ឋ​ប្រតិកម្ម​អាជីវកម្ម​ជីក​កកាយ​ដីភ្នំ​តូច​របស់​មេឃុំ ភ្នំ​តូច​កំពុងតែ​មានការ​ព្រួយបារម្ភ ​

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ រស់នៅ​ក្នុងភូមិ​មនោ​រម្យ ឃុំ​ភ្នំ​តូច ស្រុក​មង្គលបុរី ខេត្ត បន្ទាយមានជ័យ កំពុងតែ​មានការ​ព្រួយបារម្ភ នៃ​ការ​ប្រឈម​បាក់​ស្រុតដី​ភូមិ​និង​ប៉ះពាល់​ដល់ លំនៅឋាន​របស់​ពួកគាត់ ខណៈដែល​សកម្មភាព​ធ្វើ​អាជីវកម្ម​ជីក​កកាយ​ដីភ្នំ​តូច​របស់​មេឃុំ​ភ្នំ​តូច  ឈ្មោះ ជា សាង កំពុងតែ​ប្រើប្រាស់​គ្រឿងចក្រ​ជីក កកាយ​យក​អាច​ម៌​ដី​លក់​នៅជាប់​ព្រំ ព្រទ​ល់​ដី​លំនៅឋាន​របស់គាត់​។​
​សកម្មភាព​ជីក​កកាយ​ដីភ្នំ​តូច​ពី​សំណាក់​លោក មេឃុំ​ភ្នំ​តូច ជា​សាង ត្រូវបាន​ប្រជា​ពល រដ្ឋ​រស់នៅ​ក្នុងភូមិ​មនោ​រម្យ​ប្រាប់​ឱ្យដឹងថា គេ​ធ្វើ​ឡើងជា​យូរ​ឆ្នាំ​មកហើយ ។ សកម្មភាព​ទាំងនេះ​គេ​មិនដែល​ឃើញ​មាន​ក្រុមមន្ត្រី​អង្គភាព ជំនាញ​ណា​ចុះមក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ផលប៉ះពាល់​បរិស្ថាន និង​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះឡើយ​ពោល​គេ​ប​ណ្តែ​បណ្តោយឱ្យ​ការធ្វើ អាជីវកម្ម​ដីភ្នំ​តូច​តាមតែ​អំពើ​ចិត្ត​។​

​រណ្តៅ​ជីក​កកាយ​យក​អាច​ម៌​គេ​មើលឃើញ ថា​ដូចជា​រណ្តៅ បាយខុម​ដែល មាន​ជម្រៅ តាម​ការប៉ាន់ប្រមាណ​ចាប់ពី​៨​ទៅ​១០​ម៉ែត្រ ។ សកម្មភាព​នៃ​ការជីក​កកាយ​ដីភ្នំ​តូច ដែល​គេ​ចាត់ ទុក​ថា​ជា​ភ្នំ​ប្រវត្តិសាស្ត្រ​នៅ ពេលបច្ចុប្បន្ន​នេះ​គេ​ឃើញ​ភ្នំ​តូច​បាន​បាត់​រូបរាង​ស្ថានភាព​ដើម​ប្រែ​ទៅ ជា​ភ្នំ​ដែលមាន​ជង្រុក​ជ្រៅ និង​ក្លាយទៅជា​ស្រះ​ទឹក​តូចធំ​នោះ​ផងដែរ​។​

​សកម្មភាព​នៃ​ការធ្វើ​អាជីវកម្ម​ដីភ្នំ​តូច​របស់​មេឃុំ​ភ្នំ​តូច​នោះដែរ ត្រូវបាន​ប្រជាពលរដ្ឋ ដាក់​ការសង្ស័យថា​លោក​មេឃុំ​ភ្នំ​តូច ធ្វើឡើង​ខុសច្បាប់​ដោយ​ប្រើប្រាស​សិទ្ធិអំណាច​ជា​មេឃុំ​យក​ទ្រព្យសម្បត្តិ ធម្មជាតិ​របស់​រដ្ឋ​មានតម្លៃ​មហាសាល​ដើម្បី​បម្រើ​ផលប្រយោជន៍​បុគ្គល​។​
អាជីវកម្ម​ជីក​កកាយ​ដី​នៅ​ទីនោះ​មិនមែន​ជីក​កកាយ ដីភ្នំ​នោះទេ​គឺជា​ដី​ដែល​លោក​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ​ធ្វើឡើង ស្របច្បាប់​។  អាជីវកម្ម​ដី​របស់លោក​មេឃុំ​ភ្នំ​តូច គាត់​បាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដល់ ខេត្ត​នោះ​ហើយ ក៏ប៉ុន្តែ​លោក​ពុំទាន់​បាន​ចុះហត្ថលេខា​បញ្ជូន​លិខិត​ស្នើសុំ​នោះ​ទៅ ក្រសួង​រ៉ែ និង​ថាមពល​ដោយ​ទុក​រង់ចាំ​ដោះស្រាយ​ពិនិត្យមើល​ពី​ផលប៉ះពាល់​បរិស្ថាន​។  កន្លងមក​លោក​មេឃុំ​ភ្នំ​តូច​ធ្វើ​អាជីវកម្ម​ដីភ្នំ​តូច​នោះ​គ្មាន​ច្បាប់ នោះទេ​។ ក្រសួង​រ៉ែ​និង​ថាមពល​បច្ចុប្បន្ន​ចេញ​ច្បាប់​រាល់​ការធ្វើ អាជីវកម្ម​ដីខ្សាច់ រ៉ែ និង​ដីភ្នំ ជាដើម ត្រូវតែ​វាយតម្លៃ​ពី​ផលប៉ះពាល់​បរិស្ថាន​ជាមុនសិន​៕ ដោយ​៖ បុរី​
bch4 bch2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya