ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​សត្វព្រៃ និង​សត្វព្រៃ​មួយចំនួនធំ នៅ​ខេត្តស្ទឹងត្រែង​

ចាប់ខ្លួន​ជនសង្ស័យ​ជួញដូរ​សត្វព្រៃ និង​សត្វព្រៃ​មួយចំនួនធំ នៅ​ខេត្តស្ទឹងត្រែង​

​ស្ទឹងត្រែង​៖  ទីតាំង​ជួញ ដូរ​សត្វព្រៃ មួយកន្លែង​ដែល​ស្ថិតនៅ ក្នុង​ខេត្តស្ទឹងត្រែង​ត្រូវ​ក្រុម​អន្តរាគមន៍ បង្ក្រាប​សត្វព្រៃ​ខុសច្បាប់ បាន​ចុះទៅ​បង្ក្រាប និង​រឹបអូស​សត្វព្រៃ​បាន​មួយចំនួន ។ ប្រតិ​ប​ត្ត​ការ​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​០៥ ឧសភា នេះ ស្ថិតនៅ​ចំនុច​ភូមិ​ព្រែក សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ។
​សកម្មភាព​ការជួញដូរ​សត្វព្រៃ​នៅក្នុង​ខេត្តស្ទឹងត្រែង​សព្វថ្ងៃនេះ ត្រូវគេ​ឃើញថា កំពុងតែ​កើតមាន​ជាច្រើន​ហូ​ហែរ ។ ហើយ​គេ​ក៏​ពុំដែល​ឃើញ​មាននៅ​ក្នុង​ខេត្ត​ធ្វើការ​បង្ក្រាប​នោះឡើយ ហើយក៏​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា មន្ត្រី​ជំនាញ​នៅក្នុង​ខេត្តស្ទឹងត្រែង កំពុង​ត្រូវបាន​ឈ្មួញ​រកស៊ី​ជួញដូរ សត្វព្រៃ សូកប៉ាន់​អស់​រួច ទៅហើយ ទើប​មិន​ធ្វើការ​បង្ក្រាប ។​
​កម្លាំង​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ ចម្រុះ បានធ្វើ​ការឆែកឆេរ ទីតាំង​ខាងលើ រកឃើញ​សត្វព្រៃ​ចំនួន​៤​ប្រភេទ គឺ​សត្វ​សារិកាកែវ​វង ចំនួន ៤៩​ក្បាល សត្វ​អ​ន្ស​ងរ​ស់​១​ក្បាល មាន​ទម្ងន់​៤​គីឡូក្រាម សាច់សត្វ​ជ្រូកព្រៃ​ស្រស់​មាន​ទម្ងន់   ៤៨,៥០​គីឡូក្រាម និង​សត្វ​ប្រ​ម៉ា​ងាប់​៣​ក្បាល មាន​ទម្ងន់​៣៣,៥០​គីឡូក្រាម​ផងដែរ ។ ក្នុងនោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន បុរស​ម្នាក់​ជា​ម្ចាស់ សត្វព្រៃ​ទាំងនោះ ដែលមាន​ឈ្មោះថា កែវ រតនៈ អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខាំ​ភោគ ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។​
​ក្រោយ​ការបង្ក្រាប វត្ថុតាង​បទល្មើស​សត្វព្រៃ​ដែល​ងាប់ ត្រូវបាន​ជំនាញ​យកទៅ​កប់​ចោល រីឯ​សត្វព្រៃ ដែល​នៅរស់ ត្រូវបាន​ជំនាញ​យកទៅ កាន់​សួនសត្វ​ភ្នំ​តា​ម៉ៅ ដើម្បី​ទុក​ចិញ្ចឹម ។​
​ចំណែក​អ្នកជួញដូរ សត្វព្រៃ​ខុសច្បាប់ ឈ្មោះ​កែវ រតនៈ ត្រូវ​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន របស់​កម្លាំង​អន្តរា​គម​ន៏ បង្ក្រាប​បទល្មើស​សត្វព្រៃ​ចល័ត ។
​ចំពោះ​ករណី​ជនសង្ស័យ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ខាងលើនេះ  ត្រូវបាន​សមត្ថ កិច្ច​នៃ ក្រុម​អន្តរាគមន៍​បង្ក្រាប​សត្វ​ព្រៃ​ចល័ត ធ្វើការ​ពី​ន័យ​ជា​ទឹកប្រាក់​ចំនួន​ជាង​១៤ លាន​រៀល ផងដែរ ។ ប៉ុន្តែ ! បើសិន​ជនសង្ស័យ​មិន​ព្រម​បង់ប្រាក់​ពិន័យ តាមច្បាប់​សត្វព្រៃ​ទេនោះ គឺ​ជន សង្ស័យ​នឹងត្រូវ​ផ្តន្ទាទោស និង​ត្រូវបញ្ជូន​ទៅកាន់​សាលាដំបូង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕

d dd yyyyyyyyy zxf

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya