ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||     ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​បុរស​ម្នាក់ ដោយសារ​គំនុំសងសឹក បណ្តាល​ឲ្យ​ម្នាក់​របួសធ្ងន់​ម្នាក់ ​

ប៉ូលិស​ចាប់​បុរស​ម្នាក់ ដោយសារ​គំនុំសងសឹក បណ្តាល​ឲ្យ​ម្នាក់​របួសធ្ងន់​ម្នាក់ ​

ព្រះសីហនុ​៖ ក្មេង​ទំនើង​ពីរ​ក្រុម ប្រយុទ្ធ​គ្នា ម្នាក់​រងរបួស​ធ្ងន់ ដោយសារ​កាំបិត និង​កាំភ្លើង​កែច្នៃ និង​ម្នាក់ទៀត ត្រូវបាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា ចាប់ខ្លួនបាន​ភ្លាមៗ ក្រៅពីនោះ បាន​រត់គេចខ្លួន ចូល​ព្រៃ​បាត់ស្រមោល​អស់ ។ ករណី​ក្មេង ទំនើង​ប្រយុទ្ធ​គ្នា​ស្រាយគំនុំ ខាងលើនេះ បានកើត​ឡើង នៅក្នុង​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៥​។​

បន្ទាប់ពី​បានទទួល​ដំណឹង កម្លាំង​ជំនាញ បាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ស៊ើប អង្កេត ស្វែងរក​មុខសញ្ញា​ចាប់ខ្លួនបាន​ម្នាក់ ក្នុងចំណោម​បក្ខ​ពួកគេ ៧​នាក់ យកមក​សាកសួរ ទើប​ដឹងថា នេះ​ជា​រឿង​គំនុំសងសឹក​របស់​ពួកគេ  ដោយ​កាលពីមុន ជនរងគ្រោះ​នេះ ធ្លាប់​កាប់​បក្ខ​ពួកគេ​ម្នាក់ ឲ្យ​របួសធ្ងន់​ផងដែរ ។​

​លោក វរសេនីយ៍ត្រី សំ សា​មាន បាន​បន្តថា​បក្ខពួក​ជ​ន​សង្ស័យ ដែល​ត្រូវ​ចាប់ខ្លួន នៅ​ព្រលប់​ថ្ងៃ​ដដែល​នេះ មានឈ្មោះ ហាន់ សួយ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅក្នុង​ភូមិ​វាល ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។ រីឯ​ជនរងគ្រោះ ឈ្មោះ ពៅ រ៉េ​ន ភេទ​ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ  បាន​រងរបួស​ធ្ងន់  ត្រង់​ក្បាល​ចំនួន ពីរ​កាំបិត និង​បាក់ដៃ​ឆ្វេង ដោយសារតែ​ភាគី​ជនសង្ស័យ បាន​ប្រើ​កាំភ្លើង​កែច្នៃ បាញ់​ត្រូវ​ចំនួន​មួយ​គ្រាប់ ។​

​ប្រជាពលរដ្ឋ នៅ​ស្រុក​កំពង់​សិលា បាន​លើ​កស​សើរ ដល់​កងរាជអាវុធហត្ថ​ស្រុក​ថា សព្វថ្ងៃ​មានតែ​កងរាជអាវុធហត្ថ​ស្រុក តែប៉ុណ្ណោះ ដែល​ជួយ​អន្តរាគមន៍ ដល់​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា និង​បាន​រិះគន់​ត្រង់ៗ​ថា ចំណែក​ប៉ូលិស​ស្រុក​កំពង់​សិលា វិញ គឺ​ដេក​ហើយ​។ ប្រការនេះ ស្នើសុំ​ដល់​លោក ជួន ណារិន ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ មេត្តា​ពិនិត្យឡើងវិញ​ផង​៕111 1 11

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya