ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ពិធីបុណ្យ ច្រត់ព្រះនង្គ័ល នា​ខេត្តបាត់ដំបង ឆ្នាំនេះ ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី ដ៏​ខ្ពង់ខ្ពស់ និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​

ពិធីបុណ្យ ច្រត់ព្រះនង្គ័ល នា​ខេត្តបាត់ដំបង ឆ្នាំនេះ ព្រះមហាក្សត្រ យាង​ជា​ព្រះរាជាធិបតី ដ៏​ខ្ពង់ខ្ពស់ និង​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​

​បាត់ដំបង ៖ នា​ព្រឹក​ថ្ងៃទី​០៦ ខែ ឧសភា ឆ្នាំ​២០១៥​នេះ ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បាន​យាង​ជា​ព្រះរាជាធិបតី ដ៏​ខ្ពង់ខ្ពស់​ក្នុង​ព្រះរាជ​ពិធីបុណ្យ ច្រត់ព្រះនង្គ័ល ដែល​បាន​ប្រា រ​ព្ធ​ធ្វើឡើង​នា​ខេត្តបាត់ដំបង ជា​ខេត្ត​ជង្រុក​ស្រូវ​ដ៏​ធំជាងគេ​នៅ​កម្ពុជា​។​
​នៅក្នុង​ព្រះរាជ​ពិធី ដែលជា​ការ​ដាស់​ស្មារតី​ដល់​ប្រជាកសិករ​ខ្មែរ​ថា រដូវ​បង្កបង្កើនផល​ឈានចូល​មកដល់​នោះ ក៏ មានការ​អញ្ជើញ​ចូលរួម​ផងដែរ ពីស​ម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ព្រះរាជ វង្សានុវង្ស មន្ត្រី​អង្គទូត​តំណាង​បណ្តា​ប្រទេស​នានា មន្ត្រីរាជការ និង ប្រជាពលរដ្ឋនៅក្នុង​ខេត្តបាត់ដំបង យ៉ាងច្រើន​កុះករ​។​
​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​នា​ដឹក​ដី​ខេត្តបាត់ដំបង​ឆ្នាំ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ត្រូវបាន​ព្រះមហា ក្សត្រ​រា ជានុ​ញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ឲ្យ​ធ្វើជា​តំណាង​របស់​ព្រះអង្គ​កាន់​នង្គ័ល​ទី​២ ឬ​ហៅថា ស្តេច​មាឃ ឬ​ឯ​ភរិយា​របស់ លោក ជា​ព្រះ​មេ​ហួ​។ ដោយឡែក​នង្គ័ល​ទី​១ តំណាង​ឲ្យ​វិស័យ​កសិកម្ម កាន់​ដោយ​លោក លី ផល្លា រដ្ឋលេខាធិការ ក្រសួង កសិកម្ម ខណៈ​លោក កែវ សិរី​វុ​ធ គណៈកម្មការ​បុណ្យជាតិ កាន់​នង្គ័ល​ទី​៣ តំណាង​ព្រះបរមរាជវាំង​។​
​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នា​ព្រឹក​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​មហោឡា​រឹក ដោយ​ការតុបតែង​លំអរ​យ៉ាង ស្រស់ស្អាត​នៅលើ​វាល​ព្រះ​ស្រែ​ត្រូវបាន​ដាំ​ស្មៅ​យ៉ាង​ខៀវស្រងាត់ រីឯ​នៅ​បរិវេណ​ជុំវិញ ក៏មាន​ការសាងសង់​រោង ពិព័រណ៍​ផលិតផល​នានា​នៅក្នុង​ខេត្ត​ផងដែរ​។ ក្រៅពី​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល នៅពេល​រាត្រី ក៏មាន​ពិធី​បង្ហោះ គោម បាញ់​កាំជ្រួច និង ប្រគំ​តន្ត្រី បង្ក​ភាពសប្បាយ​រីករាយ​ជូន​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ផងដែរ​។​
​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល មានមក​តាំងពី​បុរាណកាល តាំងពី​ក្នុងសម័យ​នគរ​ភ្នំ (​ហ្វូណន​) និង ក្នុងសម័យ​នគរធំ (​យ​សោធរ​បុ​រៈ​) តាម​ទម្លាប់​ពិធី​នេះ​ធ្វើឡើង​ក្នុងការ​ផ្សង​មើល​ប្រ​ថ្នូ​ល​របស់​ស្រុកទេស ជាពិសេស​ផ្សង​ចង់ ដឹង​ទៅលើ​ទិន្នផល​កសិផល ទៅតាម​ការ ស៊ីផឹក របស់ «​គោ​ឧសភរាជ​»​។​
​គោ ១​នឹម  ដែល​ទឹម​ច្រត់ព្រះនង្គ័ល​នោះ គេ​ហៅថា «​គោ​ឧសភរាជ​» ក៏មាន​កំណត់​ក្នុង​លក្ខណៈ​តាមបែប​និយម​បច្ចុប្បន្ន គឺ​សម្បុរ​ខ្មៅ ស្នែង​រាង​ជ្រ​ពាស់ ឈ្នក់ ឬ ប្រក់​នាគ គឺ​រាង​ខុប​ទៅមុខ​បន្ដិច ហើយ​វាត់​ចុង​ទៅលើ​បន្ដិច​។ គោ ២ នឹម​ទៀត ហែ​មុខ​ហែរ​ក្រោយ​ឃើញថា មិនទាន់​កំណត់​លក្ខណៈ តែ​តាម​ដែល​ធ្លាប់ប្រើ​មក ហើយ​ឃើញ​ច្រើនតែ​សម្បុរ​ក្រហម​។​
«​គោ​ឧសភរាជ​»  ក្នុង​វេលា​ទឹម​ច្រត់ព្រះនង្គ័ល គេ​ប្រដាប់​ដោយ​គ្រឿង គឺ​ពាក់​ស្រោម​មុខ​ស្រោមស្នែង និង​ពាក់​សំ ពត់​កម្រាល សម្បុរ​ក្រហម​លើ​ខ្នង​ផង​។ ឯ​ព្រះ​នង្គ័ល​ទាំង​៣ គេ​លាបថ្នាំ​ពណ៌​ខ្មៅ​កាត់​ខ្សែ​ក្រហម​ដោយ​អន្លើៗ ឯ​ចន្ទោល​ព្រះ​នង្គ័ល សម្រាប់​អ្នកតំណាង​ព្រះអង្គ​នោះ មាន​លក្ខណៈពិសេស គឺ​ធ្វើជា​រូប​នាគ លាបថ្នាំ​ពណ៌​មាស​។ នៅត្រង់​ក​នាគ​មាន​ភូ ធ្វើ​ពី​រោមសត្វ​សម្បុរ បែប​ភូ​ទួន​។​
​ទាក់ទិន​នឹង​ការ​ផ្សង​គោ​ឧសភរាជ គឺ​ព្រាហ្មណ៍​ព្រះរាជ​គ្រូ សូត្រ​ពាក្យ​អធិដ្ឋាន​ផ្សង​គោ​ឧសភរាជ ដែល​ទឹម​ច្រត់​ព្រះ នង្គ័ល​នោះ ឱ្យ​ស៊ីផឹក​អាហារ ៧​យ៉ាង ដែល​ភ្នាក់ងារ​រៀប​ដាក់​តុ​ប្រាក់​ធំៗ តាំង​ទុក​នៅ​ទី​មុខ​ព្រះ​ពន្លា គឺ​គ្រាប់ស្រូវ​១​តុ គ្រាប់សណ្ដែក ១​តុ គ្រាប់ពោត ១​តុ គ្រាប់ល្ង ១​តុ ស្មៅ​ស្រស់ ១​តុ ទឹក ១​តុ ស្រា ១​តុ ។​
​ពេល​សូត្រ​ចប់​ព្រាហ្មណ៍​ព្រះរាជ​គ្រូ យក​ទឹក មន្ដ​ប្រោះ​ក្បាល​ព្រះ​គោ​ទាំងពីរ ហើយ​មន្ដ្រី​ម្នាក់ ដែល​កាន់​នង្គ័ល​ស្ដេច​មាឃ ដឹកគោ​ឧសភរាជ​ទាំងពីរ​ទៅឱ្យ​ស៊ីផឹក របស់​ទាំង ៧​យ៉ាង​។ នៅពេល​គោ​ឧសភរាជ​ចូល​ចិ​ត្ដ​ស៊ីផឹក​អ្វី ក៏​ស៊ីផឹក​ទៅ​គេ​មិន​បង្ខំ​ឱ្យ​ស៊ីផឹក​ចំពោះ​អាហារ​ណា​នីមួយៗ​ទេ កាល​ព្រះ​គោ​ស៊ីផឹក​អ្វីមួយ​យ៉ាង ឬ​ពីរ​យ៉ាង​ព្រាហ្មណ៍​ក៏​ទាយ​ផល​ប្រផ្នូល​ទៅខាង​មុខ​តាម​នោះ រីឯ​ទំនាយ​មិន​ជាការ​ប្រាកដ​ប៉ុន្មាន​ទេ គឺ​ថាបើ​ព្រះ​គោ​ស៊ី​អ្វី ក៏​ទាយ​ថា ក្នុងឆ្នាំនេះ​របស់​នោះ​សំបូរ​ប្លែក តែបើ​ស៊ី ស្មៅ​ទាយ​ថា និង​កើត​ជំងឺ​គោ បើ​ផឹកស្រា​នឹង​កើត​មនុស្ស​ពាល ចោរលួច ចោរប្លន់​ជាច្រើន​។​
​លំដាប់​នោះ ស្ដេច​មាឃ និង មេ​ហួ ចូលទៅ​ថ្វាយបង្គំ​ព្រះ​ទេវរូប​នៅក្នុង​រោង​មណ្ឌល​ទិសខាងកើត «​ជាទី​តាំង​ព្រះ​កច្ចាយន​ទេវរូប​» នោះ​ពួក​បារគូ ក៏​ចូល​ផ្លុំស័ង្ខ ព្រះរាជ​គ្រូ​យក​ទឹកមន្ដ ប្រោះព្រំ​ឱ្យ​អ្នក​ទាំងពីរ ព្រមទាំង​ឱ្យ​ស័ព្ទ​សាធុ ការ​ពរ ឱ្យបាន​ប្រកបដោយ​សេរី​សួស្ដី​នូវ​សេចក្ដីសុខ មហាប្រសើរ​រៀង​ទៅ​សម្រាប់​ប្រទេសជាតិ និង ប្រជាពលរដ្ឋ ខ្មែរ ហើយ​ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ក៏ត្រូវ​បាន​បិទ​បញ្ចប់​៕

wwwwwwwwww ff r

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya