ភ្នំពេញ៖ ចំណុចលូប្រាំ ផ្លូវវេងស្រេង សង្កាត់ ស្ទឹងមានជ័យ កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃ ២៧ ខែ សីហា ឆ្នាំ ២០១៣ នេះ មានករណីចោរវាយប្លន់យកគ្រឿងអលង្ការ បានសម្រេច នៅផ្ទះដូរលុយនិងលក់ថ្នំាពេទ្យបណ្តាលឱ្យស្ត្រីម្នាក់រងគ្រោះរងរបួសរហូតដល់សន្លប់ ហើយជនល្មើសបានជិះម៉ូតូគេចខ្លួនបាត់។ ឥឡូវមុខសញ្ញាជនល្មើសនោះត្រូវក្រុមសមត្ថកិច្ចគោលដៅតាមប្រមាញ់។
ស្ដ្រីរងគ្រោះ ឈ្មោះ ប៊ូ ធី អាយុ៣១ឆ្នាំ មានស្រុកកំណើត នៅស្រុកក្រូចឆ្នា ខេត្តកំពង់ចាម បានរងរបួសធ្ងន់ចំក្បាល ហើយត្រូវគេបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាម។ បច្ចុប្បន្ន ស្រ្តីរងគ្រោះជាម្ចាស់ឱសថស្ថានរង យីហោ “ខ” តារារះ លក់ថ្នាំពេទ្យ ស្ថិតនៅ ម្ដុំលូ៥ តាមផ្លូវវ៉េងស្រេង សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មានជនសង្ស័យមិនតិចជាង ២នាក់ បានចូលទៅវាយ និងប្លន់យកទ្រព្យសម្បត្ដិ និង គ្រឿងអលង្កាមួយចំនួន នៅវេលាម៉ោង ប្រមាណ ៣រសៀល ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៣ នេះ បន្ទាប់ពីរត់គេចខ្លួនបាត់ ។
ករណីវាយប្លន់យកទ្រព្យសម្បត្តិទាំងកណ្តាលថ្ងៃត្រង់ គឺពុំមិនទាន់មានព័ត៌មានលំអិតនៅឡើយទេ ជុំវិញករណីនេះ។ ខណៈពេលដែលនេះ គេសង្កេតឃើញមានកម្លាំងសមត្ថកិច្ចកំពុងជួយអន្ដរាគមន៍ និងចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ៕ ដោយៈ អរិយធម៌