ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ភ្លេចខ្លួនបាត់អស់ហើយ… ការចុះដាក់ស្លាក ហាមឃាត់ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹក នៅក្នុងកន្លែងអភិរក្សត្រីមេពូជ របស់កម្លាំងចម្រុះ គឺគ្រាន់តែជាល្បិចឆ្ពិនភ្នែកមហាជន និងថ្នាក់លើ​  ||     ឈ្មួញឈ្មោះ ព្រហ្ម​ ធី ហៅ​ធីម្រេច ចូលទៅដឹកជញ្ជូនឈើពីស្រុកជ័យសែន ខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងសុខស្រួល​  ||     តើលោកឃុតវី ជានរណា បានហ៊ានយកទាហានជាច្រើននាក់ មកយាមដី និងដើរគំរាមកំហែងប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិព្រៃគោលឃុំស្រយ៉ង់ ស្រុកគូរលែនខេត្តព្រះវិហារ?​  ||     បែកធ្លាយ! លោក ស៊ឹម ឃាង អធិការនគរបាលស្រុកកោះធំ កំពុងផ្ដុំគ្នាលេងល្បែងស៊ីសង ផ្អើលពេញប្រព័ន្ធ Telegram​  ||     ភ្ញាក់ផ្អើល! លោក ស៊ីន គង់ អភិបាលស្រុកស្រីសន្ធរ និងលោក សុខ យ៉េន អធិការនគរបាលស្រុក រងការចោទប្រកាន់ពីប្រជាពលរដ្ឋឃុំព្រែកដំបូកថា ជាអ្នកនៅពីក្រោយខ្នងនៃការឈូសឆាយដីព្រៃលិចទឹក របស់រដ្ឋរាប់សិបហិកតាធ្វើកម្មសិទ្ធិ?​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​មេខ្លោង​ជួញដូរ​ថ្នាំញៀន​បាន​ម្នាក់ ដកហូត​បាន​ថ្នាំ​ជាង ២០០​ក្រាម​ ​

ប៉ូលិស​ចាប់​មេខ្លោង​ជួញដូរ​ថ្នាំញៀន​បាន​ម្នាក់ ដកហូត​បាន​ថ្នាំ​ជាង ២០០​ក្រាម​ ​

ភ្នំពេញ ៖ ប្រតិ​ប​ត្ដិ​ការចាប់​មុខសញ្ញា ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ចំណុច ភូមិ​ព្រែក​តា​គង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌ មានជ័យ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង គ្រឿងញៀន​ក​៩ នៃ​មន្ទីរ​ប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ បាន​បាញ់​៤-៥​គ្រាប់ ដើម្បី ចាប់​មុខសញ្ញា​មួយ​នេះ ។​
​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​មុខសញ្ញា​ជួញដូរ​និង ចែកចាយ​គ្រឿងញៀន​ដ៏​ធំ​ខាងលើនេះ​បាន ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៥ នេះ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​សំណាក់ លោក ពៅ សំ​អេង នាយរង​មន្ទីរ ប្រឆាំង​គ្រឿងញៀន និង​លោក​យិន បញ្ញា​រិ​ទ្ធ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក​៩ និង​មានការ សម្របសម្រួល​តាមផ្លូវ​ច្បាប់​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ ។​
​ជនសង្ស័យ ឈ្មោះ​ម៉េង រតនៈ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ អូរអណ្ដូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ហើយ​ក្នុង​ប្រតិ​ប​ត្ដិ​ការ​មួយ នេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន ពីរ​កញ្ចប់​ធំៗ ថ្នាំញៀន​ជា​ប្រភេទ​ម្សៅ ពណ៌ ស ចំនួន​២​កញ្ចប់​ធំៗ ស្មើ​និង​២​ខាំ ។ នៅពេលដែល កម្លាំង​សមត្ថកិច្ច​ចុះទៅ ដល់​ជន សង្ស័យ​ដឹង ខ្លួន បា​នប​ម្រុះ​រត់គេចខ្លួន ប៉ុន្ដែ​ត្រូវបាន​សមត្ថ កិច្ច​បាន​បាញ់​៤-៥​គ្រាប់ ជាការ​គំរាម​ដើម្បី ឱ្យ​ឈប់​រហូត​ចាប់ខ្លួនបាន​តែម្ដង រួមជាមួយ វត្ថុតាង​ជា​គ្រឿងញៀន ។​
​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​បញ្ជូនទៅ កាន់​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ក​៩​នៃ មន្ទីរ​ប្រឆាំង គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ៕
image43 image42

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya