ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» សិល្បៈបរទេស » សម្រស់នាង Choi Seul Gi ពិត​ជា​មិន​អាច​រំលង​​បាន

សម្រស់នាង Choi Seul Gi ពិត​ជា​មិន​អាច​រំលង​​បាន

​យោងតាម​ប្រភពព័ត៌មាន​ពី​គេហទំព័រ​កម្សាន្ត​បរទេសមួយ​ដែល​ចេញផ្សាយ​កាល ពីពេល​ថ្មីៗ​ដោយបាន​លើកយក​តារា​ម៉ូដែល និង​សម្តែង​វ័យក្មេង​មួយរូប​គឺ​នាង Choi Seul Gi ដែល​កំពុង​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​ទស្សនិកជន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅ ប្រទេស​ផងដែរ ។​

​នាង Choi Seul Gi ជាតា​រា​ម៉ូ​ដែល និង​តារា​សម្តែង​របស់​កូរ៉េ ដែល​កំពុង​ឡើង​កូដ និង​មានឈ្មោះ​បោះ​សំឡេង​យ៉ាងខ្លាំង​នៅ ក្នុង​ពិភព​តារា​ម៉ូ​ដែល​របស់​កូរ៉េ ។ ថ្មីៗ​នេះ​នាង Choi Seul Gi បានបង្ហាញ​វត្តមាន លើ​គេហទំព័រ​កម្សាន្ត​មួយ ដើម្បី​បង្អួត សម្រស់និង​ស្ទីល​ដ៏​ទាក់​ទាញ​បំផុត​ដល់​ទស្សនិកជន​។​

​តារា​ម៉ូ​ដែល និង​សម្តែង​មកពី​ទីក្រុង​សេ​អ៊ូ​ល​នាង Choi Seul Gi  តាមរយៈ​គេហទំព័រ​មួយ​នេះ នាង​បាន​បញ្ចេញ​នូវ​រូបភាព​បង្អួត​នូវ​ភាព​សិច​ស៊ី​រួមផ្សំ​នឹង​សម្រស់​ដ៏​ស្រស់ស្អាត​ដែល​មិនអាច​មើលរំលង​បាន ជា​ច្រើន​សន្លឹក​ដើម្បី​ដាស់​អារម្មណ៍​ទស្សនិក ជន​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង​ជា បិសេស​ធ្វើ​ឲ្យ​ប្រុសៗ​ដ​កក​ចំហ​មាត់​ភ្នែក​បើក​ប៉ុនៗ​ពងមាន់​គយគន់​សម្រស់​របស់​ដ៏​សិច​ស៊ី និង​ពោរពេញ​ដោយ​ភាព​ទាក់ទាញ។  ​ទាំងនេះ​គឺជា​រូបភាព​ដែល​ទាក់ទាញ និង​ទទួលបាន​ប្រជាប្រិយភាព​បំផុត សម្រាប់​តារា​ម៉ូ​ដែល​វ័យក្មេង ដែល​នាង​មាន​បង្ហាញ​គល់​សុដន់​ដ៏​ទ្រលុកទ្រលន់​សខ្ចី រួមផ្សំ​នឹង​កាយវិការ​យ៉ាង​រស់​រវើក​។

​រូបភាព​បង្អួត​សម្រស់​ស្រស់​ដ៏​ស្អាត​ដែល​ត្រូវបាន​គេ​ដាក់​បង្ហោះ​តាម​ប្រព័ន្ធ​អន​ឡាញ​របស់​នាង Choi Seul Gi ទទួលបាន​ការចាប់​អារម្មណ៍​​យ៉ាងខ្លាំង​ពី​ទស្សនិកជន ដោយសារតែ​ស្ទីល​ថត​បញ្ចេញ​សាច់​ភ្លៅ​សខ្ចី និង​គល់​សុដន់ ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ស្រក់ទឹកមាត់​មិន​ដាច់​។​ ​ប្រភព​ខាងលើ​បាន​ឲ្យ​បន្តទៀតថា នាង Choi Seul Gi ដែល​ទស្សនិកជន​និយម​ហៅថា Choi Seul Ki កើត​នៅ​ថ្ងៃ​១៣ ខែកុម្ភៈ ឆ្នាំ ១៩៨៦ នៅក្នុង​ទីក្រុង​សេ​អ៊ូល  ប្រទេស​កូរ៉េខាងត្បូង៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya