ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ​នារី​ម្នាក់​គេច​ចេញពី​បន្ទប់​ខារ៉ាអូខេ ត្រូវ​អ្នករត់ម៉ូតូឌុប ល្បួង​ទៅ​រំលោភ​

​នារី​ម្នាក់​គេច​ចេញពី​បន្ទប់​ខារ៉ាអូខេ ត្រូវ​អ្នករត់ម៉ូតូឌុប ល្បួង​ទៅ​រំលោភ​

​ខេត្ត​ត្បូងឃ្មុំ ៖ នារី​វ័យក្មេង​ម្នាក់ ទើប​ចូលធ្វើការ​ជា​អ្នកបម្រើ​ហាង​ខារ៉ាអូខេ ឃើញ​ភ្ញៀវ​ចេះតែ​លូកលាន់​រញ៉េរញ៉ៃ​ពេក​រត់​មក​ក្រៅ​បន្ទប់ ហៅ​ម៉ូតូឌុប​ជិះ ត្រូវ​អ្នករត់ម៉ូតូឌុប​ចិត្តខ្មៅ ឌុប​ចូល​ផ្ទះសំណាក់ ថ្នល់ទទឹង ស្ថិត​ក្នុងភូមិ​ស្លាបក្តោង ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ កាលពី​វេលា​អធ្រាត្រ ឈានចូល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៥ ប៉ង​ចាប់រំលោភ តែ​ត្រូវបាន​ម្ចាស់ផ្ទះ​សំណាក់ ជួយ​ទាន់ ហើយ​ចំណែក​អ្នករត់ម៉ូតូឌុប​បានគេច​ខ្លួន​បាត់ស្រមោល​។
​អធិការរង​នគរបាល ស្រុក​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នារី​រងគ្រោះ អាយុ ១៨​ឆ្នាំ ត្រូវបាន​សាច់ញាតិ ជា​បងប្អូន​ជីដូនមួយ នាំ​ចេញពី​ស្រុក​ឈូក ខេត្តកំពត ឆ្ពោះ​មកកាន់​ហាង ខារ៉ាអូខេ មួយ​នៅ​ក្រុង​សួង កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៥ ដើម្បី​ធ្វើជា​អ្នកបំរើ​ខារ៉ាអូខេ យកប្រាក់​ទៅ​ផ្ត​ត់​ផ្គង់​ជីវភាព​គ្រួសារ ។​
​នៅវេលា​ម៉ោង ១​យប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២ ខែឧសភា ពេលដែល​នារី​រងគ្រោះ បំរើភ្ញៀវ​ចូល​ច្រៀង​សប្បាយ ភ្ញៀវ​ចេះតែ លូកលាន់​នាង​ពេក ធ្វើឱ្យ​នាង​ទ្រាំ​នៅ​មិនបាន ក៏​លួច​រត់គេច​ចេញមកក្រៅ​ហាង ។ ពេលនោះ​នាង​បាន​ហៅ ម៉ូតូឌុប ១​គ្រឿង ឲ្យ​ឌុប​ទៅកាន់ ក្រុង​កំពង់ចាម តែ​អ្នករត់ម៉ូតូឌុប​កំហូច​នោះ បែរជា​ឌុប​នាង​ចូលទៅ​ផ្ទះសំណាក់​ថ្នល់ទទឹង ជួល​បន្ទប់​មួយ​ដើម្បី​ដេក​។ ពេលទៅដល់ បន្ទប់​ផ្ទះសំណាក់ អ្នករត់ម៉ូតូឌុប​នោះ បាន​អូស​ដៃ​នាង ចូលទៅក្នុង​បន្ទប់ តែ​នាង​មិន​ព្រម​ចូល​ទេ ពេលនោះ​ម្ចាស់​ផ្ទះសំណាក់​ឃើញ អ្នក​ទាំង​២ ប្រទាញប្រទង់​គ្នា មិន​ទំនង​ក៏​ចូលទៅ​សួរនាំ​ដឹងថា មិន​ស្រួល​ក៏​ឲ្យ​នារី​រងគ្រោះ​មក​ដេក​ជាមួយ​កូនស្រី​របស់​ម្ចាស់ផ្ទះ​សំណាក់ ហើយ​ភ្លាមៗ​នោះ អ្នករត់ម៉ូតូឌុប​បាន​រត់គេចខ្លួន​បាត់ស្រមោល​៕

ret

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya