បាត់ដំបង ៖ លោកលី បួយ អធិការស្រុកសំឡូត បានឱ្យដឹងថា បុរសដែលធ្វើអត្ដឃាត ចាក់សាំងដុតសម្លាប់ខ្លួនមានឈ្មោះសួន សុខុម អាយុ៤៤ឆ្នាំ មានសំងឺសរសៃ ប្រសាទជាយោធាកងពលតូចថ្មើរជើង លេខ៥២មានទីលំនៅភូមិឃុំកើតហេតុ ខាងលើ។ ចំណែកផ្ទះដែលឆេះមានទំហំ ៥ម៉ែត្រគុណ៦ម៉ែត្រសង់អំពីឈើប្រក់ ស័ង្កសីនិងសម្ភារ
ក្នុងផ្ទះមួយចំនួនធំ ។
បុរសម្នាក់ជា យោធាកងពល៥២ដែលមានជំងឺសរសៃ ប្រសាទរើម្ដងៗបានសម្រេចចិត្ដយក សាំងចាក់លើអីវ៉ាន់រួចបិទទ្វារបង្អួចផ្ទះ ដុតបណ្ដាលឱ្យឆេះផ្ទះមួយខ្នងនិងស្លាប់បាត់បង់ជីវិតពេលដេញ កូនប្រសាទៅ ហៅប្រពន្ធនៅផ្ទះអ្នកជិតខាងកាលពី វេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៣ក្នុងភូមិអូរសំរិល ក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្ដ បាត់ដំបង ។
អ្នកជិតខាងបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ ចាក់សាំងពីម៉ាស៊ីនទៅលើពូកខ្នើយរួច បិទបង្អួចទ្វារនៅក្នុងផ្ទះរួចយកដែកកេះ កេះដុតបង្កជាភ្លើងឆេះហើយប្រជាពល រដ្ឋបានជួយតែជួយមិនទាន់ដោយទឹកនៅ ឆ្ងាយពេក ៕