ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » នគរបាល​ចំរុះ​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​ផ​លលិត​ទឹក​សុទ្ធ​យីហោ ស៊ីវ​ជាតិ បើក​ដោយ​ខុសច្បាប់​ ​

នគរបាល​ចំរុះ​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​ផ​លលិត​ទឹក​សុទ្ធ​យីហោ ស៊ីវ​ជាតិ បើក​ដោយ​ខុសច្បាប់​ ​

សៀមរាប​៖ ទីតាំង​ផ​លលិត​ទឹក​សុទ្ធ​១​កន្លែង ត្រូវបាន កម្លាំង នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការ​នគរបាល ខេត្តសៀមរាប សហកា​ជាមួយ មន្ទីរជំនាញ ចុះបង្ក្រាប ក្រោយ​មានការ សង្ស័យថា បើក​គ្មាន​ច្បាប់​អនុញាត បានធ្វើ​សកម្មភាព ផលិត​និង​ចែកចាយ ទី​ក្នុង​ទីផ្សា ដោយ​ពុំ​ខ្លាចញញើត​ពី​ច្បាប់​ឡើយ ជាហេតុ​ធ្វើ​ឲ្យ​មហាជន​សង្ស័យ ថា​ប្រាកដជា​មានការ ឃុ​ប ឃិត​គ្នា​ទើបបានជា​ទីតាំង​សិប្បកម្ម​ល​ផលិត​ទឹក​សុទ្ធ យីហោ ស៊ីវ​ជាតិ គ្មាន​ច្បាប់​នេះ បើក​ដំណើរការ​ដោយ​រលូន ។​
​លោក​វ​រះ​សេនីយ៍​ឯក សឿន សេន ប្រធាន​កា​រិ​យា​ល​យ័​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រោយពី​កម្លាំង​ក្រោម​ឳ​វាទ បាន​ជូនដំណឹង​ថា មាន​ទីតាំង​សិប្បកម្ម​មួយកន្លែង​បាន​ផលិត​ទឹក​សុទ្ធ យីហោ​ស៊ីវ ជាតិ  ចំណុះ​៥០០​មី​លី​លីត្រ និង​ចំណុះ​២០​លីត្រ បាន​ចែកចាយ​ពេញទី​ផ្សា​ក្នុង​ខេត្តសៀមរាប ដោយ​គ្មាន​ប​ច្បាប់​អនុញ្ញាតិ និង​គ្មាន​អនាម័យ គ្មាន​ការចុះ​ត្រួតពិនិត្យ ដែលជា​ហេតុ​បង្ករ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ។​

​ទើប​លោក បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការណ៍​ដោយ​ទប់ស្កាត់​ទីតាំង​ផលិត​ទឹក​សុទ្ធ​ដោយ​គ្មាន​អនាម័យ ដែល​ស្ថិតនៅ  ក្នុងភូមិ​វត្ត​ស្វាយ សង្កាត់ សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដោយ​ជន​អនុវត្ត​ល្មើសច្បាប់ បាន​លួច​សាង​សង់រោង​សិប្បកម្ម នៅ​កណ្តាល​វាលស្រែ​ផលិត​ទឹក​សុទ្ធ ដោយ​គ្មាន​ការ ឆ្លង​កាត​ប្រ​ព័​ន្ឋ​សំលាប់​មេរោគ និង​ការលាង​ដប ព្រមទាំង​ការ​ច្រក ដោយ​គ្មាន​អនាម័យ បង្ករ​ឲ្យ​ប៉ះពាល់​ដល់ សុខភាព​ប្រជាពលរដ្ឋ យ៉ាងខ្លាំង​ទើប​លោក សម្រេច​ផ្អាក​ការផលិត​ទឹក​សុទ្ធ​និង​របស់លោក សៀ ម៉េង ជា​ម្ចាស់​សប្បិ​កម្ម ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ  នាំយកទៅ សាកសួរ​នៅ​ស្នងការ​នគរបាល​ខេត្តសៀមរាប ពាក់​ព័​ន្ឋ​ករណីនេះ​និង​ធ្វើការ​ផាកពិន័យ​ទៅតាម​ច្បាប់​។​

​មន្ត្រី​ឧស្សាហកម្ម​រ៉ែ​និង​ថា​ពល ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ទីតាំង ផ​លលិត​ទឹក​សុទ្ធ​នេ​បាន​លួច​ប្រើប្រាស់​ឈ្មោះ ស៊ីវ ជាតិ ជា​យីហោ​ក្រៅផ្លូវការ ដោយ​គ្មាន​អាជ្ញាប័ណ្ណ ពុំមាន​ច្បាប់​អនុញាតិ​នោះទេ​ហើយ​គ្មាន​អនាម័យ​បានធ្វើ​ឲ្យ​បះ​ពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង និង​ចាំបាច់​ត្រូវ​បិទ​ទីតាំង​សិប្បកម្ម យី​យោ ក្លែងក្លាយ ស៊ីវ​ជាតិ ជា​បណ្ដោះអាសន្ន​។
​ប្រជាពលរដ្ឋ បាន​សំណូមពរ​ឲ្យ​សមត្ថកិច្ច ចាត់វិធានការ​ចំពោះ​ជន​ប្រព្រឹត្ត​ខុស លោក សៀ ម៉េង ដែល​ហ៊ាន លបលួច​ផលិត​ទឹក​សុទ្ធ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ចំណែក​ទីតាំង​ផលិត​ដប​ទឹក​សុទ្ធ ចោល​ពាសពេញ វាលស្រែ នៅ​កណ្តាលវាល ហើយ​យកមក​ច្រក​ទឹក​សុទ្ធ​លក់​ចែកចាយ ការធ្វើ​បែបនេះ​បើ​សមត្ថកិច្ច ជា​បងប្អូន ឬក៏​ជា​អ្នក​ស្គាល់គ្នា​រាប់អាន យ៉ាងណា​នោះ ក៏​សូម​ឲ្យ​សមត្ថកិច្ច ជួយ​ពិចារណា​គិតគូរ​ពី​សុខភាព​ប្រជាពលរដ្ឋ រាប់ម៉ឺន​រាប់សែន​នាក់ ដែល​ទទួលរង​គ្រោះ​ខូចសុខភាព ដោយសារតែ​ធ្វេសប្រហែស និង​ខ្វះ​ការត្រួតពិនិត្យ​ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ និង​សូម​ឲ្យ​ដាក់ទោស​ឲ្យ​ធ្ងន់​កុំ​ឲ្យ​មាន សង្គម​នេះ​មានការ លបលួច​ផលិត​តាម​អំពើ​ចិត្ត​ទៀត​៕
​ដោយ  សុផាត​
a6_resized_3 a_resized_3 a1_resized_3 a2_resized_3 a3_resized_3 a4_resized_3

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya