ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បារាំង​​ម្នាក់​ឲ្យ​ជាប់គុក​៧​​ឆ្នាំ​បទ​ទិញ​​ពេស្យាចារ​កុមារ​ ​

បារាំង​​ម្នាក់​ឲ្យ​ជាប់គុក​៧​​ឆ្នាំ​បទ​ទិញ​​ពេស្យាចារ​កុមារ​ ​

ភ្នំពេញ​៖​បុរស​បារាំង​រូបនេះ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង ការពារ​អនីតិជន​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១២ នៅ​ចំណុច​ផ្ទះជួល​លេខ​៥ABE1 ផ្លូវ​លេខ​១៧២ សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​​សាលាដំបូង​រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​២៧ សីហា នេះ ដែលមាន​លោក សេង នាង ប្រធាន​ក្រុម​ប្រឹក្ស លោក​ហេង សុខ​ណា និង លោក​ជា​សុខ​ហៀ​ង ជា​សមាជិក និង ចូលរួម​ពី​លោកស្រី ស៊ឺ វ​ណ្ណី ជា​តំណាង​អយ្យការ បានប្រកាស​សាលក្រម ផ្តន្ទាទោស​បុរស​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ ហ្សា​ក់ ហ្វី​លី​ព អាល់​ប៊ែ​រ​ទី​នី (Jacques Philipe
Albertini) អាយុ​៧០​ឆ្នាំ ដាក់​ព​ន្ឋ​នាគារ ៧​ឆ្នាំ ពីបទ ទិញ​ពេស្យាចារ​កុមារ ដែល​ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០១១ និង បង្គាប់​ឱ្យ​សង​ប្រាក់​ដល់​ដើមបណ្តឹង និង​ជនរងគ្រោះ​ចំនួន​៣​នាក់ សរុប​១៥​លាន​រៀល​។ ប៉ុន្តែ​ទុក​សិ​ទិ្ឋ​ឱ្យ​ប្តឹង​ឧ​ទ្ឋ​រណ៍​ក្នុង​កំណត់​ច្បាប់​។​
​គួរ​បញ្ជាក់ថា​កាលពី​ឆ្នាំ​១៩៩៩ បុរស​ជនជាតិ​បារាំង​រូបនេះ​ធ្លាប់​ត្រូ​បាន នគ​បាល​ឃាត់ខ្លួន​នៅ​ប្រទេស​ថៃ ហើយ​ជាប់ឃុំ​ប្រហែល ១​ខែ​កន្លះ​ទៅ​២​ខែ ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស​។ ក្នុង​ឆ្នាំ​២០០៤ នៅក្នុង​ប្រទេស​កម្ពុជា គាត់​ត្រូវបាន​នគរបាល​ឃាត់ខ្លួន​ដែរ ហើយ​ជាប់ឃុំ​រយៈពេល​៥​ខែ ពីបទ អំពើ​អនាចារ​លើ​កុមារ និង ឆ្នាំ​២០០៨ នៅ​ក្រុង​កំពង់សោម គាត់​ត្រូវ​នគរបាល​ឃាត់ខ្លួន​។
​ពេលទៅដល់​ផ្ទះ បុរស​បារាំង​រូបនេះ​បាន​ប្រព្រឹត្ត​អំពើ​អាស​មកលើ​កុមារ​ទាំងនោះ​តាម​រូបភាព ជាច្រើន ពេល​បានសម្រេច​បុរស​បារាំង​រូបនេះ​បានឱ្យ​ប្រាក់​ទៅ​កុមារ​ទាំងនេះ ពី​១០ ទៅ ២០​ដុល្លារ​អាមេរិក​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya